ចុចចូលរួម Telegram Channel ដើម្បីទទួលបានគន្លឹះ និងដំណឹងថ្មីៗ
សូមប្រយ័ត្ន! ទម្រង់បោកប្រាស់យកទំព័រហ្វេសប៊ុកដោយបន្លំជាក្រុមហ៊ុន Meta (Facebook)
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យមានការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ថ្មីមួយដែលបន្លំខ្លួនជាក្រុមហ៊ុន Meta (Facebook) ដោយផ្ញើសារ និងតម្រូវឱ្យយើងចុចលើតំណភ្ជាប់ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់យើង និងឈានដល់ការគ្រប់គ្រងទំព័រហ្វេសប៊ុករបស់យើងបានទាំងស្រុង។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នេះ នៅក្នុងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះសារ រួមជាមួយរូបភាពនៃសារបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដោយបញ្ជាក់ថា នេះគឺជាទម្រង់បោកប្រាស់ដែលបន្លំខ្លួនជា META ឬជា Facebook ដើម្បីឱ្យយើងចុចតំណភ្ជាប់...
អត្ថបទថ្មីៗ
សន្ដិសុខឌីជីថលLatest
របៀបប្ដូរពាក្យសម្ងាត់ដើមរបស់ Router ម៉ាក ZTE F606 របស់ក្រុមហ៊ុន Metfone
Router ដែលពេលខ្លះត្រូវបានគេនិយមហៅថា ដុំវ៉ាយហ្វាយ គឺជាឧបករណ៍សម្រាប់ផ្ដល់សេវាអ៊ីនធឺណិតដល់អ្នកប្រើប្រាស់ដែលបានភ្ជាប់ទៅកាន់ឧបករណ៍មួយនេះ។ ក្នុងន័យបច្ចេកទេស Router គឺជាឧបករណ៍ទទួល និងបញ្ជូនទិន្នន័យនៅលើបណ្ដាញកុំព្យូទ័រ។
នៅពេលខ្លះ Router ត្រូវគេច្រឡំជាមួយនឹងឧបករណ៍ Hub, Modem ឬក៏ Switch ផងដែរ។
ដោយសារវាមានតួនាទីទទួល និងបញ្ជូនទិន្នន័យនៅលើបណ្ដាញកុំព្យូទ័រ ដូច្នេះវាត្រូវតែមានសុវត្ថិភាពខ្ពស់សម្រាប់ឧបករណ៍មួយនេះ ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ ជាពិសេសទិន្នន័យសំខាន់ៗរបស់ស្ថាប័ន និងក្រុមហ៊ុនជាដើម។
ជាទូទៅ ឈ្មោះ (username) និងពាក្យសម្ងាត់ដើមរបស់ Router...
តើ Phishing ឬការវាយប្រហារដោយបន្លំជាអ្វី?
អ្នកប្រហែលជាធ្លាប់ទទួលបានសារអ៊ីមែល សារ SMS សារហ្វេសប៊ុក សារតេឡេក្រាម ឬទម្រង់នៃសារអេឡិចត្រូនិកផ្សេងៗទៀតដែលមើលទៅទំនងជាមកពីធនាគារ ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត បុគ្គលដែលអ្នកធ្លាប់ស្គាល់ អ្នកជំនាញផ្នែកសន្តិសុខឌីជីថល...
របៀបបង្កើត/បែងចែក Wi-Fi ជាពីរឱ្យដាច់ពីគ្នាក្នុង Router តែមួយ (ZTE F606)
ក្រៅពីមានមុខងារទទួល និងបញ្ជូនទិន្នន័យនៅលើបណ្ដាញអ៊ីនធឺណិត ឬកុំព្យូទ័រហើយ Router ZTE F606 មានមុខងារមួយទៀតដែលអាចឱ្យអ្នកបង្កើតឈ្មោះ Wi-Fi រហូតដល់ទៅបីថែមទៀត...
ទាញយកកូនសៀវភៅណែនាំពីឧបករណ៍និងសុវត្ថិភាពនៃការទំនាក់ទំនងនៅលើអ៊ីនធឺណិត
នៅពេលថ្មីៗនេះ អង្គការ Localization Lab ផ្សព្វផ្សាយកូនសៀវភៅណែនាំមួយជាទម្រង់ PDF ដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ដើម្បីឈ្វេងយល់ពីការទំនាក់ទំនងនៅលើអ៊ីនធឺណិតដោយសុវត្ថិភាព និងភាពឆ្លាតវៃ។
កូនសៀវភៅណែនាំនេះ...
មុខងារការពារ Signal មិនឱ្យអ្នកដទៃបង្កើតគណនីរបស់អ្នកនៅលើទូរស័ព្ទផ្សេងទៀត
កម្មវិធីឈែត Signal គឺជាកម្មវិធីផ្ញើសារមិនគិតថ្លៃ ងាយស្រួលប្រើ និងមានសុវត្ថិភាពខ្ពស់បំផុតនៅពេលបច្ចុប្បន្ននេះ។ ដើម្បីប្រើកម្មវិធីឈែត Signal បាន អ្នកត្រូវការលេខទូរស័ព្ទដើម្បីចុះឈ្មោះបង្កើតគណនីជាមួយ...
WordPress មានចំណុចខ្សោយធ្ងន់ធ្ងរបំផុតថ្មី ទាមទារឱ្យអាប់ដេតបន្ទាន់ទៅជំនាន់ 5.9
WordPress ត្រូវបានអ្នកជំនាញរកឃើញចំណុចខ្សោយធ្ងន់ធ្ងរបំផុតមួយ ដែលទាមទារឱ្យអ្នកគ្រប់គ្រងវែបសាយទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមាតិកា WordPress ប្រញាប់ធ្វើបច្ចុប្បន្នភាពភ្លាមៗ (Update WordPress) ទៅកាន់ជំនាន់ចុងក្រោយបង្អស់ដែលទើបតែដាក់ឱ្យទាញយក។
អ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យា បញ្ជាក់ថា...
Must Read
Everything you need to know about the re-reboot of your favourite childhood flick.
អាហារូបករណ៍Latest
CADT ផ្ដល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ១០០កន្លែង
វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology, CADT) ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២។
អាហារូបករណ៍នេះមានឈ្មោះថា «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» ដែលមានមុខជំនាញចំនួនបីដូចខាងក្រោម៖
ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking) ចំនួន ៣៥កន្លែងវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ចំនួន ៣០កន្លែងពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) ចំនួន ៣៥កន្លែង។
សិស្សនិស្សិតដែលអាចទទួលបានអាហារូបករណ៍នេះ ត្រូវតែ៖
ឆ្លងកាត់ការប្រឡងប្រជែងរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេសរួម A, B ឬ...
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញផ្ដល់អាហារូបករណ៍១០០%ចំនួន៤០កន្លែង
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh, AUPP) ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែងសម្រាប់សិស្សឆ្នើមដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។