គន្លឹះ​សំខាន់​ចំនួន ១០​ចំណុច​ដែល​អ្នក​គួរ​ដឹង​ក្នុង​បច្ចេកវិទ្យា (វគ្គ​១)

គន្លឹះ​ខ្លីៗ ឬ​យុទ្ធសាស្ត្រ​ល្អៗ​ទាំងនោះ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព​នៃ​ការងារ​របស់​លោក​អ្នក​កាន់​តែ​ប្រសើរ​ឡើង។

4215
Tech life hack

ប្រសិន​បើ​អ្នក​ជា​អ្នក​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​កុំព្យូទ័រ អ៊ីនធឺណិត ទូរស័ព្ទ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ក្ដី​សម្រាប់​បំពេញ​ការងារ និង​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ នោះ​ការ​ស្វែងយល់​ពី​គន្លឹះ​ខ្លីៗ ឬ​ក៏​យុទ្ធសាស្ត្រ​ផ្សេងៗ​ទាក់ទង​នឹង​បច្ចេកវិទ្យា នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​អ្នក​មាន​ភាព​ងាយស្រួល។ គន្លឹះ​ខ្លីៗ ឬ​យុទ្ធសាស្ត្រ​ល្អៗ​ទាំងនោះ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព​នៃ​ការងារ​របស់​លោក​អ្នក​កាន់​តែ​ប្រសើរ​ឡើង។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ក្នុង​អត្ថបទ​នេះ Tech Khmer សូម​លើក​យក​គន្លឹះ​ល្អៗ​ដំបូង​ចំនួន ១០​ចំណុច​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា មក​បង្ហាញ​លោក​អ្នក។ គន្លឹះ​ទាំងនេះ អ្នក​ខ្លះ​ក៏​ប្រហែល​ជា​ដឹង​រួច​ទៅ​ហើយ ប៉ុន្តែ​វា​ក៏​មិន​ខាតបង់​អ្វី​ទេ​ដែល​យើង​រំឭក​ពួក​វា​ឡើង​វិញ​នោះ។

គន្លឹះ​ទី​១៖ វិធី​លឿន​ក្នុង​ការ​ប្ដូរ​តួ​អក្សរ​ពី​អក្សរ​តូច​ទៅ​អក្សរ​ធំ ឬ​ពី​អក្សរ​ធំ​ទៅ​អក្សរ​តូច​នៅ​ក្នុង​ឃ្លា​មួយ​នៅ​ក្នុង​កម្មវិធី Microsoft Word ដោយ​គ្រាន់​តែ Select ឃ្លា​ដែល​លោក​អ្នក​ចង់​ប្ដូរ រួច​ចុច Shift + F3 ដើម្បី​ប្ដូរ​ទៅ​ជា៖

  • lowercase (អក្សរ​តូច​ទាំងអស់​នៅ​ក្នុង​ឃ្លា​ដែល​លោក​អ្នក​ជ្រើសរើស)
  • first letter capitalized (អក្សរ​ធំ​ដំបូង​នៅ​ក្នុង​ឃ្លា)
  • និង uppercase (អក្សរ​ធំ​ទាំងអស់​នៅ​ក្នុង​ឃ្លា)

Toggle Case, Shift + F3

គន្លឹះ​ទី​២៖ ដើម្បី​បើក browser tab ដែល​អ្នក​បាន​បិទ​វា​ដោយ​ចៃដន្យ​ឡើង​វិញ សូម​ចុច

  • Ctrl + Shift + T (សម្រាប់​ម៉ាស៊ីន Windows)
  • និង Cmd + Shift + T (សម្រាប់​ម៉ាស៊ីន Mac)

Re-open accidentially close browser tab

គន្លឹះ​ទី​៣៖ ដើម្បី​បង្កើត​លេខ​កូដ​សម្ងាត់​ដែល​ពិបាក​បំផុត សូម​ប្រើ​តួ​អក្សរ​ដែល​មិន​មែន​ជា​តួ​អក្សរ​អង់គ្លេស​នៅ​លើ keyboard របស់​លោក​អ្នក។

គន្លឹះ​ទី​៤៖ វិធី​ងាយស្រួល​ដើម្បី​ពិនិត្យ​មើល​អត្ថបទ​ដែល​វែង​របស់​អ្នក​ឡើង​វិញ គឺ​ចម្លង​វា​ចូល​ទៅ​ក្នុង Google Translate រួច​ហើយ​ស្ដាប់​ការ​អាន​របស់​កម្មវិធី Google Translate។ ធ្វើ​របៀប​នេះ អ្នក​អាច​ងាយស្រួល​ក្នុង​ការ​ស្វែងរក​កំហុស​ផ្សេងៗ។

Google Translate, Proofread

 

គន្លឹះ​ទី​៥៖ របៀប​ងាយស្រួល​ក្នុង​ការ​ឆែក​មើល​អក្ខរាវិរុទ្ធ វេយ្យាករណ៍ ឬ​ស្ទីល​នៃ​ការ​សរសេរ​អត្ថបទ​របស់​លោក​អ្នក (ភាសា​អង់គ្លេស) សូម​ចម្លង​អត្ថបទ​នោះ​ចូល​ទៅ​កាន់​វែបសាយ (website) PolishMyWriting.com ដើម្បី​ត្រួត​ពិនិត្យ។

polishmywriting.com

គន្លឹះ​ទី​៦៖ នៅ​ពេល​អ្នក​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ណា​មួយ ហើយ​អ្នក​រៀបចំ​ឯកសារ​បទ​បង្ហាញ​ជា​ប្រភេទ Power Point សូម Save ឯកសារ​នោះ​ជា​ប្រភេទ .PPS (មិន​មែន .PPT) ពីព្រោះ​ឯកសារ​ប្រភេទ​នេះ​នឹង​ដំណើរការ​ជា Slideshow តែ​ម្ដង​នៅ​ពេល​អ្នក​ចុច​បើក។

គន្លឹះ​ទី​៧៖ ដើម្បី​សាក​ថ្ម​ទូរស័ព្ទ​ឆាប់​ពេញ សូម​កំណត់​ទូរស័ព្ទ​របស់​អ្នក​ជា Airplane Mode: On នៅ​ពេល​សាក​ថ្ម។

Airplane Mode

គន្លឹះ​ទី​៨៖ ចង់​ដឹង​ថា​ឈ្មោះ​វែបសាយ (domain name) នៅ​សល់​ឬ​អត់ និង​មាន​តម្លៃ​ប៉ុន្មាន​នោះ សូម​ចូល​ទៅ​កាន់​វែបសាយ iwantmyname.com រួច​បញ្ចូល​ឈ្មោះ domain ដែល​អ្នក​ចង់​បាន និង​ចុច​ស្វែងរក។

iwantmyname.com

 

គន្លឹះ​ទី​៩៖ វិធី​រហ័ស​ដើម្បី​ដោះស្រាយ​ទូរស័ព្ទ​ដែល​ជាប់​គាំង សូម​ដោត​វា​ជាមួយ​នឹង​ឆ្នាំងសាក​ថ្ម។

Unfreeze a frozen phone

គន្លឹះ​ទី​១០៖ Short cut key ដើម្បី scroll web page គឺ៖

  • ចុច Spacebar ដើម្បី scroll ចុះ​ក្រោម
  • និង​ចុច Shift + Spacebar ដើម្បី scroll web page ឡើង​លើ។

Scroll a web page

នៅ​ក្នុង​អត្ថបទ​បន្ទាប់ Tech Khmer នឹង​លើក​យក​គន្លឹះ​សំខាន់ៗ​ចំនួន ១០​ចំណុច​ទៀត​មក​បង្ហាញ​ជូន​លោក​អ្នក។ សូម​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក។

សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។