របៀប​ឆែក​មើល​ថា​មាន​គេ​លួច​ចូល​មើល​គណនី​ហ្វេសប៊ុក (Facebook)

តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​មាន​គេ​លួច​ចូល​មើល ឬ hacked គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក? វិធី​ខាង​ក្រោម នឹង​ជួយ​លោក​អ្នក​ស្វែងរក ឬ​ពិនិត្យ​មើល​ថា​តើ​គណនី​របស់​លោក​អ្នក​ត្រូវ​បាន​គេ​លួច​ចូល​មើល​ដែរ​ឬ​អត់?

14886

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍​ថា គណនី​ហ្វេសប៊ុក​ (facebook account) របស់​ពួក​គាត់​ ត្រូវ​គេ​លួច​ចូល​មើល​នោះ​ទេ។ តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​មាន​គេ​លួច​ចូល​មើល​គណនី​ហ្វេសប៊ុក​របស់​យើង​ទៅ?

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Tech Khmer សូម​លើក​យក​វិធី​ឆែក​មើល ថា​តើ​គណនី​ហ្វេសប៊ុក​របស់​យើង​មាន​គេ​លួច​មើល​ឬ​អត់ ដូច​ខាង​ក្រោម

វិធី​ទី​១៖ ឆែក​មើល​គណនី​ហ្វេសប៊ុក​តាម​រយៈ​កុំព្យូទ័រ​

ជំហាន​ទី​១៖ Login ​គណនី​ហ្វេសប៊ុក​របស់​អ្នក​នៅ​កុំព្យូទ័រ រួច​ចុច​លើ​សញ្ញា​ព្រួញ​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ដៃ រួច​ចុច​លើ​ពាក្យ Settings (ដូច​រូប​ខាង​ក្រោម)

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។

ជំហាន​ទី​២៖ ចុច​លើ​ពាក្យ Security and Login នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ រួច​ស្វែងរក​ពាក្យ Where You’re Logged In បន្ទាប់​មក​ចុច​លើ​ពាក្យ See more ដើម្បី​មើល​ព័ត៌មាន​ទាំងអស់​ទាក់ទង​នឹង​ឧបករណ៍​ដែល​ភ្ជាប់​ជាមួយ​នឹង​គណនី​ហ្វេសប៊ុក​របស់​អ្នក (មើល​រូប​ខាង​ក្រោម)

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។

ជំហាន​ទី​៣៖ បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​ថា​មាន​ឧបករណ៍​ចម្លែក​ភ្ជាប់​ជាមួយ​គណនី​ហ្វេសប៊ុក​របស់​អ្នក ឬ​បើក​ចូល​មើល​គណនី​ហ្វេសប៊ុក​របស់​អ្នក​ពី​ទីតាំង​ផ្សេង​ដែល​អ្នក​មិន​ស្គាល់ ឬ​មិន​ធ្លាប់​ទៅ លោក​អ្នក​ត្រូវ Log out ចេញ​ពី​ឧបករណ៍​នោះ ដោយ​ចុច​លើ​សញ្ញា​ចុច​បី​បញ្ឈរ រួច​ជ្រើស​យក​ពាក្យ Log out (មើល​រូប​ខាង​ក្រោម) បើ​ចាំបាច់ លោក​អ្នក​ត្រូវ​ប្ដូរ​លេខ​កូដ​សម្ងាត់​ភ្លាម

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។

ជំហាន​ទី​៤៖ លោក​អ្នក​ក៏​អាច Log out ឧបករណ៍​ទាំងអស់​ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក​បាន​ដែរ ដោយ​គ្រាន់​តែ​ចុច​លើ​ពាក្យ Log Out Of All Sessions ដូច​ក្នុង​រូបភាព​ខាង​ក្រោម ដើម្បី​ដក​ចេញ​ឧបករណ៍​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ចូល​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)។

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។

ជំហាន​ទី​៥៖ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Log Out ដូច​រូប​ខាង​ក្រោម​ជា​ការ​ស្រេច។

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កុំព្យូទ័រ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

វិធី​ទី​២៖ ឆែក​មើល​គណនី​ហ្វេសប៊ុក​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ Android (Facebook App)

ជំហាន​ទី​១៖ បើក​ដំណើរការ​កម្មវិធី​ហ្វេសប៊ុក​នៅ​លើ​ទូរស័ព្ទ (Facebook App) ដោយ Log in ចូល​ទៅ​កាន់​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក រួច​ហើយ​ចុច​លើ​សញ្ញា​គូស​ឆ្នូត​បី​ផ្ដេកនៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ សម្រាប់​ទូរស័ព្ទ Android និង​ចុច​លើ​សញ្ញា​គូស​ឆ្នូត​បី​ផ្ដេក​នៅ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ សម្រាប់​ទូរស័ព្ទ iPhone or iPad (មើល​រូបភាព​ខាង​ក្រោម)

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​២៖ ចុច​លើ​ពាក្យ Settings & Privacy (មើល​រូបភាព​ខាងក្រោម)។

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៣៖ ចុច​លើ​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៤៖ បន្ទាប់​មក​ចុច​លើ​ពាក្យ Security and Login (មើល​រូបភាព​ខាងក្រោម)

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៥៖ ចុច​លើ​ពាក្យ See More ឬ​ក៏​សញ្ញា​ក្បាល​ព្រួញចុះ​ក្រោម ដើម្បី​មើល​ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ចូល​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៦៖ ស្វែងរក​ឧបករណ៍​ចម្លែក ឬ​មិន​មែន​ជា​ឧបករណ៍​របស់លោក​អ្នក (ដូចជា​ទូរស័ព្ទ ឬ​ក៏ iPad ឬ​ក៏​កុំព្យូទ័រ​ជាដើម)។ រូបភាព​ខាង​ក្រោម​ដែល​មាន​បន្ទាត់ពណ៌​ក្រហម​ព័ទ្ធ​ជុំវិញ ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​ គណនី​ហ្វេសប៊ុក​របស់​អ្នក ត្រូវ​បាន​គេ Log in នៅ​លើ​ទូរស័ព្ទ OnePlus 3T ពី​ទីក្រុង Harbin ប្រទេស​ចិន ដោយ​ប្រើ Facebook App កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៧៖ បើ​សិន​ជា​លោក​អ្នក​រក​ឃើញ​ថា​មាន​ឧបករណ៍​ចម្លែក​បាន Login ដើម្បី​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក សូម​ចុចសញ្ញា​ចុច​បី​បញ្ឈរ (…) នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ជួរ​ឧបករណ៍​នីមួយៗ រួច​ជ្រើស​យក​ពាក្យ Log out ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)។

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៨៖ លោក​អ្នក​ក៏​អាច Log out ឧបករណ៍​ទាំងអស់​ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក​បាន​ដែរ ដោយ​គ្រាន់​តែ​ចុច​លើ​ពាក្យ Log Out Of All Sessions នៅ​ផ្នែក​ខាង​ក្រោម​បង្អស់ ដើម្បី​ដក​ចេញ​ឧបករណ៍​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ចូល​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)។

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៩៖ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Log Out ជា​ការ​ស្រេច (មើលរូបភាព​ខាង​ក្រោម)

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

Comments

ជុំ រ៉ាស៊ី
លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!