Facebook (ហ្វេសប៊ុក) បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ឧបករណ៍ (Tools) ឬ​ហៅ​ថា​វិធី​ដើម្បី​ឆែក​មើល​ពី​កម្រិត​សុវត្ថិភាព​នៃ​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជន​ណា​ម្នាក់​​លួច​យក​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក​បាន។ ឧបករណ៍​ថ្មី​នោះ​ហៅ​ថា Security Checkup ដែល​ងាយស្រួល​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​កម្រិត​សុវត្ថិភាព និង​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក​ឲ្យ​មាន​សុវត្ថិភាព។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ឧបករណ៍​នេះ​មាន​បី​ចំណុច​សំខាន់ៗ​សម្រាប់​លោក​អ្នក​ត្រួត​ពិនិត្យ​មើល​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក។ ចំណុច​ទាំង​នោះ​រួម​មាន៖

ចំណុច​ទី​១៖ Log Out of Unused Apps

សូម​ចាកចេញ​ពី (log out)៖

  • ​ឧបករណ៍ (devices) ដែល​លែង​ប្រើ
  • កម្មវិធី​បើក​អ៊ីនធឺណិត (Browser)
  • និង​កម្មវិធី​ផ្សេងៗ (Apps) ដែល​លោក​អ្នក​លែង​ប្រើ
Log Out of Unused Apps
Log Out of Unused Apps

ចំណុច​ទី​២៖ Get Login Alerts

សូម​លោក​អ្នក​បើក​ដំណើរការ login alerts ដើម្បី​ឲ្យ​ហ្វេសប៊ុក​ប្រាប់​អ្នក​ភ្លាមៗ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ព្យាយាម​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក។

Get Login Alerts
Get Login Alerts

ចំណុច​ទី​៣៖ Protect Your Password

សូម​លោក​អ្នក​ឆែក​មើល​ថា​តើ​លេខ​កូដ​សម្ងាត់ (password) របស់​លោក​អ្នក​មាន​សុវត្ថិភាព​ឬ​អត់ ដោយ​កុំ​ប្រើ​លេខ​កូដ​សម្ងាត់​របស់​គណនី​ហ្វេសប៊ុក​ដូច​នឹង​កម្មវិធី​ដទៃ​ផ្សេង​ទៀត​ឲ្យ​សោះ។ សូម​ដាក់​លេខ​កូដ​សម្ងាត់​ឲ្យ​ខ្លាំង (Strong Password) និង​ពិបាក​សម្រាប់​អ្នក​ផ្សេង​ស្មាន​ដឹង។

Protect your password
Protect your password
ចំណាំ៖ Security Checkup Tool ដំណើរការតែលើកុំព្យូទ័រ និង​កម្មវិធី​ហ្វេសប៊ុក​ចុង​ក្រោយ​បង្អស់​នៅ​ទូរស័ព្ទ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ឬ iOS ប៉ុណ្ណោះ។

ចុច​ត្រង់​នេះ ដើម្បី​ឆែក​សុវត្ថិភាព​គណនី​ហ្វេសប៊ុក ដោយ​ធ្វើ​តាម​ការ​ណែនាំ!

Security Checkup
Security Checkup
អាន​អត្ថបទ​ផ្សេង​ទៀត៖

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។

ឆ្លើយ​តប

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ