ធនាគារ ABA ដែលមានអ្នកប្រើប្រាស់ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលថ្មីៗនេះ ធនាគារចេញនូវមុខងារថ្មីមួយនៅក្នុងកម្មវិធីទូរស័ព្ទរបស់ខ្លួន គឺអាចឱ្យអ្នកប្រើប្រាស់កម្មវិធីលាក់លុយក្នុងគណនី ព្រមទាំងប្រវត្តិផ្ញើលុយចេញចូលមិនឱ្យអ្នកដទៃដឹងទៀតផង។
មុខងារថ្មីនេះមានឈ្មោះថា «មុខងារទិន្នន័យសម្ងាត់» ឬ «Confidential Mode» អាចឱ្យអតិថិជនរបស់ធនាគារ ABA ប្រើកម្មវិធីទូរស័ព្ទ (ABA Apps) ដែលបានបើកដំណើរការមុខងារនេះ អាចលាក់ចំនួនទឹកប្រាក់ដែលមានក្នុងគណនី និងប្រវត្តិផ្ទេរប្រាក់ចេញចូលបានដោយងាយ ដោយគ្រាន់តែក្រឡាប់អេក្រង់ទូរស័ព្ទចុះក្រោមតែប៉ុណ្ណោះ ហើយអ្នកគ្រាន់តែធ្វើដូចនេះម្ដងទៀត នោះចំនួនទឹកប្រាក់ និងប្រវត្តិផ្ទេរប្រាក់របស់អ្នកនឹងត្រឡប់មកដូចដើមវិញ។
ដើម្បីកំណត់មុខងារនេះ សូមអនុវត្តដូចខាងក្រោម៖
ករណីភាសាខ្មែរ
- => ជំហានទី១ បើកដំណើរការកម្មវិធីទូរស័ព្ទ (ABA)
- => ជំហានទី២ ចុចលើសញ្ញាឆូតបី (ម៉ឺនុយហាំប៊ឺហ្គឺ) (មើលរូបខាងក្រោម)
- => ជំហានទី៣ ចុចលើពាក្យ «ការកំណត់ផ្សេងៗ» (មើលរូបខាងក្រោម)
- => ជំហានទី៤ ត្រង់ឃ្លា «មុខងារទិន្នន័យសម្ងាត់» សូមទាញប៊ូតុងមូលទៅខាងស្ដាំដៃ ដើម្បីបើកមុខងារនេះ (មើលរូបខាងក្រោម)
ករណីភាសាអង់គ្លេស
- => ជំហានទី១ បើកដំណើរការកម្មវិធីទូរស័ព្ទ (ABA)
- => ជំហានទី២ ចុចលើសញ្ញាឆូតបី (ម៉ឺនុយហាំប៊ឺហ្គឺ) (មើលរូបខាងក្រោម)
- => ជំហានទី៣ ចុចលើពាក្យ «Settings» (មើលរូបខាងក្រោម)
- => ជំហានទី៤ ត្រង់ឃ្លា «Confidential Mode» សូមទាញប៊ូតុងមូលទៅខាងស្ដាំដៃ ដើម្បីបើកមុខងារនេះ (មើលរូបខាងក្រោម)
បន្ទាប់ពីអនុវត្តដូចខាងលើរួច នោះអ្នកអាចប្រើប្រាស់មុខងារលាក់លុយនេះបានហើយ៕