ក្រុម​រ៉ូបូត​កម្ពុជា​ឈ្នះ​ពាន​ស្មើ​ក្រុម​ជប៉ុន​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នៅ​វៀតណាម

ក្រុម​រ៉ូបូត​កម្ពុជា បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​ពីរ គឺ​ពាន​រង្វាន់​លេខ​៣​ស្ទួន​ជាមួយ​នឹង​ក្រុម​រ៉ូបូត​ប្រទេស​ជប៉ុន និង​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​មួយ​ទៀត​ពី​ក្រុមហ៊ុន Panasonic។

2507
ក្រុម​រ៉ូបូត​កម្ពុជា នៅ​ក្នុង​ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​លើក​ទី​១៧ (17th ABU Robocon 2018) នៅ​ខេត្ត​នីញប៊ីញ ប្រទេស​វៀតណាម (Vietnam) ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨។ Photo/Robocon Cambodia
ក្រុម​រ៉ូបូត​កម្ពុជា នៅ​ក្នុង​ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​លើក​ទី​១៧ (17th ABU Robocon 2018) នៅ​ខេត្ត​នីញប៊ីញ ប្រទេស​វៀតណាម (Vietnam) ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨។ Photo/Robocon Cambodia

ក្រុម​រ៉ូបូត​កម្ពុជា ទទួល​បាន​ជយលាភី​ស្មើ​នឹង​ក្រុម​រ៉ូបូត​មក​ពី​ប្រទេស​ជប៉ុន ក្នុង​ការ​ប្រកួតប្រជែង​រ៉ូបូត​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​១៧ (17th ABU Robocon 2018) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​នីញប៊ីញ ប្រទេស​វៀតណាម (Vietnam) នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់ Robocon Cambodia ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា នេះ​ថា ក្រុម​រ៉ូបូត​កម្ពុជា បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​ពីរ គឺ​ពាន​រង្វាន់​លេខ​៣​ស្ទួន​ជាមួយ​នឹង​ក្រុម​រ៉ូបូត​ប្រទេស​ជប៉ុន និង​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​មួយ​ទៀត​ពី​ក្រុមហ៊ុន Panasonic

ចំពោះ​ក្រុម​រ៉ូបូត​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ គឺ​បាន​ទៅ​លើ​ប្រទេស​វៀតណាម ហើយ​ប្រទេស​ចិន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ Robocon Cambodia ដដែល។

ក្រុម​រ៉ូបូត​កម្ពុជា ដែល​ឈ្នះ​ពាន​រង្វាន់​លេខ​៣​ស្ទួន​នេះ​មាន​ឈ្មោះ​ថា ITC 02 មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ)។ ក្រុម​រ៉ូបូត​នេះ ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​ទទួល​បាន​ជយលាភី​លេខ​១ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ​លើក​ទី​៥ នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កន្លង​ទៅ។

ក្រុម​រ៉ូបូត​កម្ពុជា នៅ​ក្នុង​ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​លើក​ទី​១៧ (17th ABU Robocon 2018) នៅ​ខេត្ត​នីញប៊ីញ ប្រទេស​វៀតណាម (Vietnam) ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨។ Photo/Robocon Cambodia
ក្រុម​រ៉ូបូត​កម្ពុជា នៅ​ក្នុង​ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​លើក​ទី​១៧ (17th ABU Robocon 2018) នៅ​ខេត្ត​នីញប៊ីញ ប្រទេស​វៀតណាម (Vietnam) ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨។ Photo/Robocon Cambodia

អាន​អត្ថបទ​ផ្សេង​ទៀត៖

កម្មវិធី​ប្រកួតប្រជែង​រ៉ូបូត ABU Robocon 2018 លើក​ទី​១៧ នៅ​ប្រទេស​វៀតណាម នេះ​មាន ១៨​ក្រុម​ចូលរួម​ប្រកួតប្រជែង​ដែល​មក​ពី ១៧​ប្រទេស​រួម​មាន៖

  1. កម្ពុជា (Cambodia)
  2. អ៊ីរ៉ង់ (Iran)
  3. នេប៉ាល់ (Nepal)
  4. ថៃ (Thailand)
  5. ម៉ាឡេស៊ី (Malaysia)
  6. ឥណ្ឌា (India)
  7. ឥណ្ឌូនេស៊ី (Indonesia)
  8. វៀតណាម (Vietnam)
  9. ហ្វីជី (Fiji)
  10. ស្រីលង្កា (Sri Lanka)
  11. ចិន (China)
  12. ជប៉ុន (Japan)
  13. អេហ្សីប (Egypt)
  14. ប៉ាគីស្ថាន (Pakistan)
  15. ហុងកុង (Hong Kong)
  16. កាហ្សាក់ស្ថាន (Kazakhstan)
  17. និង​ប្រទេស​ម៉ុងហ្គោលី (Mongolia)

នេះ​ជា​ឆ្នាំ​ទី​២ របស់​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ បន្ទាប់​ពី​បាន​ចូលរួម​ប្រកួត​នៅ​ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ​២០១៧។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។