ពិព័រណ៍​យន្តហោះ​លើក​ដំបូង​នៅ​កម្ពុជា​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៤-១៦ ធ្នូ

កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ៥​រសៀល នៅ​ក្នុង​បរិវេណ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

2132
ពិព័រណ៍​លើក​ដំបូង​បំផុត​ស្ដីពី​យន្តហោះ និង​បច្ចេកវិទ្យា (Air & Tech Show 2018)។
ពិព័រណ៍​លើក​ដំបូង​បំផុត​ស្ដីពី​យន្តហោះ និង​បច្ចេកវិទ្យា (Air & Tech Show 2018)។

រយៈពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ គឺ​ជា​ការ​តាំង​ពិព័រណ៍​លើក​ដំបូង​បំផុត​ស្ដីពី​យន្តហោះ និង​បច្ចេកវិទ្យា (Air & Tech Show 2018) ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​កម្ពុជា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ៥​រសៀល នៅ​ក្នុង​បរិវេណ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ លោក​អ្នក​អាច​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ និង​ដោយ​សេរី គ្រាន់​តែ​លោក​អ្នក​បង្ហាញ​កាត​សិស្ស ឬ​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​ពេល​ដែល​លោក​អ្នក​ចូល​ទៅ​ទស្សនា​ពិព័រណ៍​ជា​ការ​ស្រេច។

នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​សិស្ស​និស្សិត យុវជន និង​អាណាព្យាបាល​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា ពិសេស​វិស័យ​យន្តហោះ ដើម្បី​ស្វែងយល់​បន្ថែម និង​ទទួល​យក​នូវ​ចំណេះដឹង​ពី​ការ​តាំង​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​នេះ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង និង​ប្រទេស​ជាតិ។

អ្វី​ដែល​ពិសេស​នៅ​ក្នុង​ពិព័រណ៍​នេះ គឺ​ការ​ប្រកួតប្រជែង​ធ្វើ​យន្តហោះ​កៅស៊ូ។ ក្រុម​ដែល​ចូលរួម​ប្រកួត​មាន ១៣​ក្រុម ដោយ​មួយ​ក្រុម​មាន ២​នាក់។ រយៈ​កម្ពស់​នៃ​ការ​ហោះ រយៈពេល​នៃ​ការ​ហោះ ចម្ងាយ​នៃ​ការ​ហោះ ការ​រចនា និង​ការ​ធ្វើ​បទបង្ហាញ គឺ​ជា​ចំណុច​សំខាន់​នៃ​ការ​ប្រកួត​នេះ។

ពិព័រណ៍​លើក​ដំបូង​បំផុត​ស្ដីពី​យន្តហោះ និង​បច្ចេកវិទ្យា (Air & Tech Show 2018)។
ពិព័រណ៍​លើក​ដំបូង​បំផុត​ស្ដីពី​យន្តហោះ និង​បច្ចេកវិទ្យា (Air & Tech Show 2018)។

អំឡុង​ពេល​នៃ​ការ​តាំង​ពិព័រណ៍​នេះ កម្មវិធី​ក៏​មាន​សិក្ខាសាលា​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​ចូលរួម​ស្ដាប់ សួរ និង​ឆ្លើយ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​វាគ្មិន សាស្ត្រាចារ្យ អ្នក​ជំនាញ រៀម​ច្បង និង​សិស្ស​និស្សិត។ លើស​ពី​នេះ កម្មវិធី​ក៏​មាន​ស្តង់​លក់​ម្ហូប និង​ភេសជ្ជៈ​សម្រាប់​អ្នក​ចូលរួម​ទស្សនា​ពិព័រណ៍​អាច​ទទួល​ទាន និង​សម្រាក​ផង​ដែរ។

ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​នេះ រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មក​ពី​ខេត្ត​ស្វាយរៀង និង​គាំទ្រ​ដោយ​កងទ័ព​អាកាស និង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ផង​ដែរ។

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

របៀបវារៈ​នៃ​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា (Air & Tech Show 2018)។
របៀបវារៈ​នៃ​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា (Air & Tech Show 2018)។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។