OnePlus 5 និង 5T អាច​ទាញ​យក Android 8.1 ផ្លូវការ​ហើយ

ក្រុមហ៊ុន​ទូរស័ព្ទ OnePlus សម្រេច​បញ្ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨។

2193
កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T។
កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T។

ក្រុមហ៊ុន​ទូរស័ព្ទ OnePlus សម្រេច​បញ្ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការ​បញ្ចេញ​កំណែ​ជំនាន់ Android 8.1 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង 5T នៅ​ពេល​នេះ បន្ទាប់​ក្រុមហ៊ុន​បាន​ដាក់​ឲ្យ​សាកល្បង​ជាច្រើន​លើក​អស់​មួយ​រយៈពេល​កន្លង​ទៅ។ កំណែ​ជំនាន់ Android 8.1 នេះ មាន​ទំហំ 766MB និង​អាច​ត្រូវការ​ពេលវេលា​ប្រហែល ១០​នាទី​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំងមូល។

ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​តែ​ប្រើ​ទូរស័ព្ទ OnePlus 5 5T លោក​អ្នក​អាច​ឆែក​មើល​កំណែ​ជំនាន់​ថ្មី​នេះ​ដោយ​ខ្លួន​ឯង ដោយ​ចូល​ទៅ​កាន់ Setting → System updates → រួច​ចុច Check for updates។ ក្នុង​ករណី​លោក​អ្នក​មិន​ទាន់​ទទួល​បាន​កំណែ​ជំនាន់​នេះ​ទេ សូម​លោក​អ្នក​រង់ចាំ​ពីរ​បី​ថ្ងៃ​បន្ថែម​ទៀត។

ខាង​ក្រោម​ជា​មុខងារ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ជំនាន់ Android 8.1 នេះ៖

ប្រព័ន្ធ (System)
  • ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ទៅ​កាន់ Android 8.1 Oreo
  • ធ្វើ​បច្ចុប្បន្នភាព​សុវត្ថិភាព​ទៅ​កាន់ 2018-04
  • បន្ថែម full-screen gesture support (only 5T)
ផ្នែក​ហ្គេម (Gaming mode)
  • បន្ថែម new optimizations ដោយ​បញ្ចូល​មុខងារ​សន្សំ​សំចៃ​ថ្ម និង pausing adaptive brightness
  • បន្ថែម network boost – network priority for gaming app in the background
ផ្នែក Launcher
  • បន្ថែម category tags ក្នុង​ប្រអប់​ស្វែងរក​នៃ app drawer
  • ដាក់​ឈ្មោះ folder ដោយ​ស្វ័យប្រវត្តិ​ផ្នែក​លើ Category (Auto name folders based on category)
កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T។
កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T។

សូម​ចែក​រំលែក​ដំណឹង​ដល់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។