Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ឬ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ អាច​ដាក់​ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រៀង​រាល់​ម៉ោង​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៨​ព្រឹក-៥​រសៀល។

87520
នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។
នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ឬ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Police, ACCP) រៀង​រាល់​ម៉ោង​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៨​ព្រឹក៥​រសៀល។

Loading...

ការ​ប្រកាស​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Anti Cyber Crime Facebook Page) នៅ​ពេល​នេះ ក្រោយ​ពី​ឃើញ​មាន​គណនី​ហ្វេសប៊ុក (Facebook Account) និង​គណនី​អ៊ីមែល (Email Account) របស់​បុគ្គល​ល្បីៗ​មួយ​ចំនួន រួម​ទាំង Facebook Page របស់​ពួក​គាត់​ផង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ឬ​ហៅ​ថា​ក្រុម​ហែកឃឺ (Hackers) លួច​យក​ទៅ​កាន់​កាប់ និង​បង្ហោះ​ព័ត៌មាន​ផ្សេងៗ​ដើម្បី​គោល​បំណង​ណា​មួយ​របស់​ពួក​គេ។

សូម​ចុច Like និង See First TechKhmer.net Facebook Page ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

ការ​ផ្ញើ​សារ​នេះ ក៏​ជា​ការ​រំឭក​ផង​ដែរ​ទៅ​កាន់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ប្រើប្រាស់​គណនី​នៅ​អ៊ីនធឺណិត​ទាំងអស់ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត។ លើស​ពី​នេះ​ទៀត អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់ ក៏​ត្រូវ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​មុន​នឹង​ជឿ​លើ​បុគ្គល​ណា​មួយ ដែល​ផ្ញើ​សារ​ឲ្យ​លោក​អ្នក​ធ្វើ​អ្វី​មួយ​ដើម្បី​ពួក​គេ ឧទាហរណ៍​ដូចជា ជន​ខិលខូច​បន្លំ​ឲ្យ​លោក​អ្នក​ផ្ញើ​លេខ​កូដ​សម្ងាត់​នៃ​គណនី​អនឡាញ​ណា​មួយ (Online) ឬ​ក៏​ស្នើ​ឲ្យ​លោក​អ្នក​ផ្ញើ​ប្រាក់​ឲ្យ​ពួក​គេ​ជាដើម។

ចុច​អាន​អត្ថបទ​ផ្សេង​ទៀត៖

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ស៊ើប​អង្កេត​លើ​បទឧក្រិដ្ឋ និង​ការ​ផ្សំ​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ស៊ើប​អង្កេត​លើ​បទឧក្រិដ្ឋ និង​ការ​ផ្សំ​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) មាន​តួនាទី​ធ្វើ​ជា​សេនាធិការ​សិក្សា​រៀបចំ​គោលការណ៍ គោល​នយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​លើ​ការងារ​ទប់ស្កាត់ សំដៅ​រួម​ចំណែក​ការពារ​សន្តិសុខ​ជាតិ រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ដែល​មាន​ភារកិច្ច​ដូច​ខាង​ក្រោម៖

  • សិក្សា​រៀបចំ​គោលការណ៍ វិធានការ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​ការ​បង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើប​អង្កេត និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា
  • សហការ​ជាមួយ​បណ្តា​ស្ថាប័ន​រដ្ឋ និង​ឯកជន​ដែល​ផ្គត់ផ្គង់​សេវា​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​គ្រប់​ប្រភេទ ដើម្បី​គ្រប់គ្រង​លិខិត​បទដ្ឋាន​ជួល​ជាវ​សេវា​ទូរគមនាគមន៍​បម្រើ​ឲ្យ​ការ​ស្រាវជ្រាវ ស៊ើប​អង្កេត ប្រមូល​ភស្តុតាង និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម
  • សហការ​ជាមួយ​បណ្តា​ស្ថាប័ន​រដ្ឋ និង​ឯកជន​ដែល​ពាក់ព័ន្ធ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ការងារ​បណ្តុះបណ្តាល​ដើម្បី​លើក​កម្ពស់​សមត្ថភាព​ចំណេះដឹង​លើ​កិច្ច​ប្រតិបត្តិការ ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា
  • ប្រមូល និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ​ទូរគមនាគមន៍ សំដៅ​រក​ឲ្យ​ឃើញ​បទល្មើស និង​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់ ស៊ើប​អង្កេត និង​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​សកម្មភាព​ញុះញង់ ជេរ​ប្រមាថ រើសអើង​ពូជសាសន៍​បង្ក​ចលាចល​ក្នុង​សង្គម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត
  • ស្រាវជ្រាវ ស៊ើប​អង្កេត និង​បង្ក្រាប​ការ​ជ្រៀតជ្រែក​ចូល និង​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ការ​បង្កើត​មេរោគ​កុំព្យូទ័រ​បំផ្លាញ​ឯកសារ ឬ​បង្ក​ការ​រំខាន​ដល់​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ធ្វើ​ចារកម្ម​ទិន្នន័យ
  • ស្រាវជ្រាវ ស៊ើប​អង្កេត និង​បង្ក្រាប​ការ​បើក​ល្បែង​ស៊ីសង​ខុស​ច្បាប់​តាម​ប្រព័ន្ធ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
  • ស្រាវជ្រាវ ស៊ើប​អង្កេត និង​បង្ក្រាប​បទល្មើស​ក្លែង​បន្លំ​លួច​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ
  • ស្រាវជ្រាវ​ធ្វើ​កោសល្យវិច័យ និង​វិភាគ​ទិន្នន័យ​ក្នុង​ឧបករណ៍​បច្ចេកទេស សំដៅ​រក​ឃើញ​ភស្តុតាង​សម្រាប់​បម្រើ​ផ្លូវ​ច្បាប់
  • សហការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​កោសល្យវិច័យ​បច្ចេកវិទ្យា​ដល់​ស្ថាប័ន ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​សម្រាប់​បម្រើ​នីតិវិធី​ច្បាប់
  • សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន​ចារកម្ម សំដៅ​មាន​វិធានការ​ទាន់​ពេលវេលា
  • ធ្វើ​ការងារ​រដ្ឋបាល​បុគ្គលិក បណ្តុះបណ្តាល និង​ការងារ​ភស្តុតាង​គណនេយ្យ​របស់​នាយដ្ឋាន
  • ធ្វើ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្ត​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តាម​ការ​កំណត់
  • ទទួល​អនុវត្ត​ភារកិច្ច និង​សិទ្ធិ​ផ្សេងៗ​ទៀត​ដែល​ប្រធាន​នាយដ្ឋាន​កណ្តាល​សន្តិសុខ​ប្រគល់​ឲ្យ​នាយដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប និង​មាន​អនុប្រធាន​មួយ​ចំនួន​តាម​ការ​កំណត់។
Facebook Hacked
Facebook Hacked

អាស្រ័យ​ដូចនេះ បើ​សិន​ជា​លោក​អ្នក​ជួប​បញ្ហា​មាន​ការ​លួច​យក​គណនី​ហ្វេសប៊ុក ឬ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​ណា​មួយ លោក​អ្នក​អាច​ទាក់ទង​ទៅ​កាន់​ទូរស័ព្ទ​លេខ ០២៣ ៧២៦ ៨២២ ឬ​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ គឺ​លេខ ១១៧ ឬ ១១៨ ក៏​បាន។

ក្រៅ​ពី​ផ្ដល់​ដំណឹង​តាម​រយៈ​ទូរស័ព្ទ លោក​អ្នក​ក៏​អាច​ទាក់ទង​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) ដោយ​ផ្ទាល់ ដែល​មាន​អាសយដ្ឋាន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ អគារ L តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សូម​ចែក​រំលែក​អត្ថបទ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ផង។ សូម​អរគុណ!

Facebook Hacked
Facebook Hacked

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Loading...