Apple ID is due to expire today text sms to iPhone

ពួក​ហេគឃ័រ (Hackers) បាន​បន្លំ​ផ្ញើ​សារ​ថា ក្រុមហ៊ុន Apple Inc ទាមទារ​ឲ្យ​អ្នក​បញ្ជាក់​ព័ត៌មាន​អំពី Apple ID តាម​រយៈ​តំណ​ភ្ជាប់​នៅ​ក្នុង​សារ​ទូរស័ព្ទ ដើម្បី​ការពារ ឬ​អាច​ប្រើប្រាស់ Apple ID បន្ត​ទៀត​បាន។

2515
Apple ID expire today
Apple ID expire today

ថ្មីៗ​នេះ ក្រុម​ហេគឃ័រ (Hackers) បាន​ប្រើ​បច្ចេកទេស​ដែល​គេ​ហៅ​ថា ស្ទូច​ត្រី (Phishing) ដើម្បី​លួច​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone ដោយ​ផ្ញើ​សារ (text message) ទៅ​កាន់​ទូរស័ព្ទ​ដៃ​​របស់​អ្នក។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្នុង​សារ​ដែល​ក្រុម​ហេគឃ័រ​ផ្ញើ​ឲ្យ​នោះ គឺ​ក្នុង​បំណង​​ឲ្យ​អ្នក​បំពេញ​ព័ត៌មាន​អំពី Apple ID របស់​អ្នក​ក្រោម​ហេតុផល​ថា Apple ID របស់​អ្នក​ជិត​ផុត​ថ្ងៃ​កំណត់​ប្រើប្រាស់​ហើយ (មើល​រូប​ខាង​ក្រោម)។

ពួក​ហេគឃ័រ (Hackers) បាន​បន្លំ​ផ្ញើ​សារ​ថា ក្រុមហ៊ុន Apple Inc ទាមទារ​ឲ្យ​អ្នក​បញ្ជាក់​ព័ត៌មាន​អំពី Apple ID តាម​រយៈ​តំណ​ភ្ជាប់​នៅ​ក្នុង​សារ​ទូរស័ព្ទ ដើម្បី​ការពារ ឬ​អាច​ប្រើប្រាស់ Apple ID បន្ត​ទៀត​បាន។

តំណ​ភ្ជាប់​នោះ​មាន​ច្រើន ប៉ុន្តែ​មិន​មែន​ជា​តំណ​ភ្ជាប់​ទៅ​កាន់​ក្រុមហ៊ុន Apple នោះ​ទេ។ តំណ​ភ្ជាប់​ផ្លូវការ​ទៅ​កាន់ Apple ID មាន​តែ​មួយ​គត់ គឺ https://appleid.apple.com/ (ដូចរូបខាងក្រោម​ដែល​មាន​សញ្ញា​សម្គាល់​ពណ៌​បៃតង​នៅ​ខាង​លើ​ឆ្វេង​ដៃ​ជាប់ url ដាក់​ថា Apple inc. [US])

ដើម្បី​សុវត្ថិភាព សូម​កុំ​ចុច​លើ​តំណ​ភ្ជាប់ (Link) នៅ​ក្នុង​សារ ( text SMS) ឬ​កុំ​បំពេញ​ព័ត៌មាន​នៅ​លើ​វែបសាយ (website) ដែល​មិន​មែន​ជា​របស់​ក្រុមហ៊ុន Apple ពីព្រោះ​ថា​ក្រុមហ៊ុន Apple កម្រ​នឹង​ផ្ញើ​សារ​ទៅ​កាន់​ទូរស័ព្ទ​ដៃ​ណាស់ គឺ​ក្រុមហ៊ុន​ផ្ញើ​តាម​តែ​អាសយដ្ឋាន​អ៊ីមែល (email) ដែល​អ្នក​បាន​ចុះ​ឈ្មោះ​ជាមួយ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។ បើ​មិន​ដូច្នេះ​ទេ ទិន្នន័យ​សំខាន់ៗ​របស់​អ្នក​អាច​នឹង​បាត់បង់​ជាក់​ជា​មិន​ខាន៕

ខាង​ក្រោម​ជា​វែបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន Apple Inc

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។