Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ

ឯកសារ​មិន​បាន​ការ គឺ​ជា​ប្រភេទ​ឯកសារ​ដែល​កើត​ឡើង​ដោយ​ស្វ័យប្រវត្តិ​ដោយ​កម្មវិធី​របស់​កុំព្យូទ័រ (computer apps) ក្នុង​គោល​បំណង​ជាក់លាក់​ណា​មួយ។

3379
របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។
របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។

ឯកសារ​មិន​បាន​ការ ឬ Unused files គឺ​តែងតែ​កើត​មាន​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​នីមួយៗ (Operating System) មិន​ថា​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ (Windows) ឬ​ក៏​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​នោះ​ទេ។ ឯកសារ​មិន​បាន​ការ គឺ​ជា​ប្រភេទ​ឯកសារ​ដែល​កើត​ឡើង​ដោយ​ស្វ័យប្រវត្តិ​ដោយ​កម្មវិធី​របស់​កុំព្យូទ័រ (computer apps) ក្នុង​គោល​បំណង​ជាក់លាក់​ណា​មួយ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​កុំព្យូទ័រ​របស់​អ្នក នៅ​ពេល​ដែល​ឯកសារ​មិន​បាន​ការ​ទាំងនោះ​កើត​ឡើង​កាន់​តែ​ច្រើន?

ជា​ការពិត នៅ​ពេល​កុំព្យូទ័រ​របស់​អ្នក​មាន​ឯកសារ​មិន​បាន​ការ​ច្រើន (unused files) វា​នឹង​បណ្ដាល​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ដំណើរការ​យឺត​ជាង​រាល់​ដង ដោយសារ​តែ​ឯកសារ​មិន​បាន​ការ​ទាំងនោះ​នៅ​រាយប៉ាយ​ពេញ​ផ្ទៃ Hard Disk (storage) នៃ​កុំព្យូទ័រ​នោះ និង​បាន​ប្រើប្រាស់​ផ្ទៃ Hard Disk ផង​ដែរ។ ដើម្បី​សម្អាត​ឯកសារ​មិន​បាន​ការ​ទាំងនោះ​ចេញ​ពី​កុំព្យូទ័រ​របស់​អ្នក ពេល​នេះ វីនដូ (Windows 10) ជំនាន់​ក្រោយៗ​នេះ​បាន​បន្ថែម​មុខងារ​លុប​ឯកសារ​មិន​បាន​ការ​ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​លោក​អ្នក​ត្រូវ​ចូល​ទៅ​កំណត់​វា។

របៀប​លុប​ឯកសារ​មិន​បាន​ការ​ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ (Automatically Delete Unused files on Windows 10)

ជំហាន​ទី​១៖ ចុច​លើ Windows icon នៅ​កែង​ខាង​ឆ្វេង​ផ្នែក​ខាង​ក្រោម Desktop (Windows 10) រួច​ចុច​សញ្ញា​ដែល​សម្គាល់​ឲ្យ Setting (មើល​រូបភាព​ខាង​ក្រោម)

របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។
របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។

ជំហាន​ទី​២៖ ចុច​លើ​ពាក្យ System (Display,notifications, power) (មើល​រូបភាព​ខាង​ក្រោម)

របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។
របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។

ជំហាន​ទី​៣៖ អេក្រង់​ថ្មី​មួយ​ទៀត​ផុស​ឡើង សូម​ចុច​លើ​ពាក្យ Storage នៅ​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)

របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។
របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។

ជំហាន​ទី​៤៖ សូម​ចុច​ប្ដូរ​ពី​ពាក្យ Off ទៅ​ជា​ពាក្យ On វិញ នៅ​ខាង​ក្រោម​ពាក្យ Storage sense (មើល​រូបភាព​ខាង​ក្រោម)

របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។
របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។

ជំហាន​ទី​៥៖ បន្ទាប់​ពី​ប្ដូរ​ទៅ​ជា On ហើយ សូម​ចុច​លើ​ឃ្លា​នៅ​ខាង​ក្រោម​ប៊ូតុង On នោះ (ចុច​លើ Change how we free up space) ដើម្បី​កំណត់​បន្ថែម​ឲ្យ​កុំព្យូទ័រ​សម្អាត​ផ្ទៃ Hard Disk។ ទី​១ លុប Temporary files ដែល​មិន​បាន​ការ និង​ទី​២ លុប​ឯកសារ​ដែល​នៅ​ក្នុង​ធុង​សំរាម​លើស​ពី ៣០​ថ្ងៃ (មើល​រូបភាព​ខាង​ក្រោម)

របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។
របៀប Clean unused files ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ Windows 10។

Tech Khmer សង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​ជួយ​លោក​អ្នក​ក្នុង​ការ​សម្រួល​លុប​ឯកសារ​មិន​បាន​ការ​ចេញ​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ និង​បង្កើន​ល្បឿន​កុំព្យូទ័រ​របស់​លោក​អ្នក​ឡើង​វិញ។ សូម​ជួយ​ចែក​រំលែក​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក ឲ្យ​បាន​ដឹង​អំពី​ការ​កំណត់​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។