អ្នក​ទើប​ជាប់​បាក់ឌុប​ត្រូវ​ដក​វិញ្ញាបនបត្រ​នៅ​តាម​សាលា​រៀងៗ​ខ្លួន

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ទើប​តែ​ចេញ​លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៨ សម្រាប់​គ្រប់​រាជធានី-ខេត្ត​រួច​រាល់។

4151
ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (សញ្ញាបត្រ​បាក់ឌុប) ទាំងអស់ ត្រូវ​ទៅ​ដក​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​នៅ​តាម​សាលា​រៀងៗ​ខ្លួន។
ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (សញ្ញាបត្រ​បាក់ឌុប) ទាំងអស់ ត្រូវ​ទៅ​ដក​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​នៅ​តាម​សាលា​រៀងៗ​ខ្លួន។

ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ប្រកាស​ឲ្យ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (សញ្ញាបត្រ​បាក់ឌុប) ទាំងអស់ ត្រូវ​ទៅ​ដក​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​នៅ​តាម​សាលា​រៀងៗ​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ទើប​តែ​ចេញ​លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៨ សម្រាប់​គ្រប់​រាជធានីខេត្ត​រួច​រាល់។

នៅ​ឆ្នាំ​២០១៨ នេះ បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប​ទូទាំង​ប្រទេស​មាន​ចំនួន ៧៥ ០៥៩​នាក់ ត្រូវ​ជា ៦៦,២១% ច្រើន​ជាង​ឆ្នាំ​២០១៧ ដែល​មាន​តែ ៦៣,៨៤%។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ទំព័រ​ហ្វេសប៊ុក​ក្រសួង​អប់រំ បាន​បង្ហាញ​ចំនួន​បេក្ខជន​ជាប់​តាម​និទ្ទេស​ពី A ដល់ E ដូច​ខាង​ក្រោម៖

  • និទ្ទេស A មាន​ចំនួន ២៩០​នាក់
  • និទ្ទេស B មាន​ចំនួន ១ ៥៣២​នាក់
  • និទ្ទេស C មាន​ចំនួន ៤ ៦៣១​នាក់
  • និទ្ទេស D មាន​ចំនួន ១៣ ៩៩៩​នាក់
  • និទ្ទេស E មាន​ចំនួន ៥៤ ៦០៧​នាក់។
បេក្ខជន​ប្រឡងជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០១៨។
បេក្ខជន​ប្រឡងជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០១៨។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។