សិស្ស​ថ្នាក់​ទី​១២​អាច​តេស្ដ​សមត្ថភាព​លើ​វែបសាយ​នេះ​បាន

សិស្សានុសិស្ស​ទាំងអស់​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​នៅ​លើ​វែបសាយ​ជា​មុន​សិន ដោយ​បំពេញ​ព័ត៌មាន​ចម្បង​មួយ​ចំនួន​មាន​ដូចជា នាម​ត្រកូល នាម​ខ្លួន ថ្ងៃ​ខែ​ឆ្នាំ​កំណើត មក​ពី​ខេត្ត ឬ​ក្រុង​ណា សាលា​ណា ឈ្មោះ​ចូល​ប្រើប្រាស់ (username) និង​ពាក្យ​សម្ងាត់ និង​ធ្វើ​តាម​ការ​ណែនាំ​នៅ​លើ​វែបសាយ​នោះ​ជា​ការ​ស្រេច។

3965
វែបសាយ​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ សាកល្បង​អនុវត្ត​ការ​វាស់​ស្ទង់​សមត្ថភាព និង​ពង្រឹង​សមត្ថភាព។
វែបសាយ​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ សាកល្បង​អនុវត្ត​ការ​វាស់​ស្ទង់​សមត្ថភាព និង​ពង្រឹង​សមត្ថភាព។

ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើត​វែបសាយ​ដែល​អាច​ឲ្យ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ សាកល្បង​អនុវត្ត​ការ​វាស់​ស្ទង់​សមត្ថភាព និង​ពង្រឹង​សមត្ថភាព​លើ​មុខ​វិជ្ជា​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​នោះ​ដោយ​ខ្លួន​ឯង​បាន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

វិធី​ងាយៗ​ដើម្បី​អាច​សាកល្បង​សមត្ថភាព​លើ​មុខ​វិជ្ជា​ថ្នាក់​ទី​១២ មុន​នឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ សិស្សានុសិស្ស​ទាំងអស់​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​នៅ​លើ​វែបសាយ​ជា​មុន​សិន ដោយ​បំពេញ​ព័ត៌មាន​ចម្បង​មួយ​ចំនួន​មាន​ដូចជា នាម​ត្រកូល នាម​ខ្លួន ថ្ងៃ​ខែ​ឆ្នាំ​កំណើត មក​ពី​ខេត្ត ឬ​ក្រុង​ណា សាលា​ណា ឈ្មោះ​ចូល​ប្រើប្រាស់ (username) និង​ពាក្យ​សម្ងាត់ និង​ធ្វើ​តាម​ការ​ណែនាំ​នៅ​លើ​វែបសាយ​នោះ​ជា​ការ​ស្រេច។

បន្ទាប់​ពី​ចុះ​ឈ្មោះ​បាន​ជោគជ័យ​ហើយ សិស្សានុសិស្ស​អាច​ចាប់ផ្ដើម log in ដើម្បី​សាកល្បង​ប្រឡង​ដោយ​ជ្រើសរើស​មុខ​វិជ្ជា​ណា​មួយ​ដែល​ចង់​ធ្វើ​តេស្ដ និង​ជ្រើសរើស​ការ​ធ្វើ​តេស្ដ។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ នឹង​បង្ហាញ​ភ្លាមៗ​បន្ទាប់​សិស្សានុសិស្ស​បញ្ចប់​ការ​ធ្វើ​តេស្ដ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ក្រសួង​បញ្ជាក់​ថា រាល់​លំហាត់ និង​សំណួរ ដែល​ដាក់​សម្រាប់​ឲ្យ​សិស្សានុសិស្ស​អនុវត្ត​នេះ មិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោល​បំណង​ផ្សេង​ឡើយ។

នៅ​ឆ្នាំ​នេះ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ហើយ​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨។

តំណ​ភ្ជាប់​ទៅ​កាន់​វែបសាយ​ធ្វើ​តេស្ដ៖ http://bacii.moeys.gov.kh/

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។