ចង់​ក្លាយ​ជា​វាគ្មិន​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ​២០១៨ ឬ​ទេ?

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨។ លោក​អ្នក​អាច​ចូលរួម​កម្មវិធី​បារខែម​នេះ​ដោយ​សេរី និង​មិន​គិត​ថ្លៃ​ឡើយ​ចាប់​ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច។

2073
សកម្មភាព​នៃ​ការ​ធ្វើ​បទ​បង្ហាញ​នៃ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ (BarCamp ASEAN 2017 Tech & Startup Conference) នា​សាលា​តិចណូ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp Phnom Penh
សកម្មភាព​នៃ​ការ​ធ្វើ​បទ​បង្ហាញ​នៃ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ (BarCamp ASEAN 2017 Tech & Startup Conference) នា​សាលា​តិចណូ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp Phnom Penh

ព្រឹត្តិការណ៍​បារខែម​ឆ្នាំ​នេះ​មាន​ឈ្មោះ​ថា បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) ដែល​នឹង​ត្រូវ​រៀបចំ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​បរិវេណ​សាកលវិទ្យាល័យ​សៅស៍​អ៊ីសថ៍ អេយសៀ (University of South-East Asia)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨។ លោក​អ្នក​អាច​ចូលរួម​កម្មវិធី​បារខែម​នេះ​ដោយ​សេរី និង​មិន​គិត​ថ្លៃ​ឡើយ​ចាប់​ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច។

តើ​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ ជា​ព្រឹត្តិការណ៍​អ្វី?

ព្រឹត្តិការណ៍​បារខែម (BarCamp) ឬ​ហៅ​ថា​សន្និបាត​បច្ចេកវិទ្យា ការ​ចាប់ផ្ដើម​អាជីវកម្ម និង​ពិព័រណ៍​ការងារ ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​ជា​ព្រឹត្តិការណ៍​ជួបជុំ​រវាង​សហគ្រិន​វ័យ​ក្មេង អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា សាស្ត្រាចារ្យ និង​សិស្ស​និស្សិត ដើម្បី​ចែក​រំលែក​ចំណេះដឹង​បច្ចេកវិទ្យា សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការ​ចាប់ផ្ដើម​ជំនួញ អ៊ីនធឺណិត អាជីព​ការងារ រចនា និង​ច្នៃប្រឌិត​សម្រាប់​ការ​សិក្សា ឬ​ការងារ ជាដើម។ លើស​ពី​នេះ​ទៀត ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​តាំង​ពិព័រណ៍​ផលិតផល ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ជាច្រើន​ស្តង់​ផង​ដែរ។

ចង់​ក្លាយ​ជា​វាគ្មិន​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ ឬ?

ចំពោះ​លោក​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​វាគ្មិន (Speaker) ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ នេះ លោក​អ្នក​អាច​ស្នើសុំ​ដាក់​ប្រធានបទ​ដែល​លោក​អ្នក​គិត​ថា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ចូលរួម ឬ​ក៏​ប្រធានបទ​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មីៗ​ជាដើម ទៅ​កាន់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ តាម​រយៈ​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម។

លោក​អ្នក​ត្រូវ​ត្រៀម​បទ​បង្ហាញ​ប្រធានបទ​របស់​លោក​អ្នក​ក្នុង​រយៈពេល ១​ម៉ោង​សម្រាប់​ប្រធានបទ​មួយ ក្នុង​នោះ​រយៈពេល ៥០​នាទី​សម្រាប់​ធ្វើ​បទ​បង្ហាញ និង ១០​នាទី​ចុងក្រោយ​សម្រាប់​អ្នក​ចូលរួម​សួរ​សំណួរ និង​ឆ្លើយ​សំណួរ​ពួក​គាត់​វិញ។

គណៈកម្មការ​នឹង​ជ្រើសរើស​ប្រធានបទ និង​ជូន​ដំណឹង​ដល់​លោក​អ្នក​វិញ ថា​តើ​ប្រធានបទ​របស់​លោក​អ្នក ត្រូវ​បាន​គណៈកម្មការ​ជ្រើសរើស និង​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ ដែរ​ឬ​អត់?

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នៅ​ខេត្ត​សៀមរាប។
ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នៅ​ខេត្ត​សៀមរាប។

តើ​ប្រធានបទ​អ្វី​ខ្លះ​ដែល​ពេញ​និយម​ក្នុង​ព្រឹត្តិការណ៍​បារខែម?

ប្រធានបទ​ដែល​ទាក់ទាញ​អ្នក​ចូលរួម​ច្រើន​ជាង​គេ គឺ​ប្រភេទ​ប្រធានបទ​ដែល​សហគ្រិន​ជោគជ័យ​និយាយ​ប្រាប់​ពី​វិធី​ចាប់ផ្ដើម​អាជីវកម្ម ចាប់ផ្ដើម​ជោគជ័យ​ដំបូង​ដោយ​របៀប​ម៉េច វិធី​ពង្រីក​អាជីវកម្ម បញ្ហា​ដែល​សហគ្រិន​ជួប​ប្រទះ និង​ដំណោះស្រាយ​ដែល​ពួក​គេ​ប្រើប្រាស់ ជាដើម។ បន្ទាប់​មក​ទៀត ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា គំនិត​ច្នៃប្រឌិត​ថ្មីៗ អាជីវកម្ម និង​សហគ្រិនភាព និង​ការ​អភិវឌ្ឍ​អាជីព​ការងារ។ល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វែបសាយ BarCamp Cambodia

សកម្មភាព​នៃ​ប្រធានបទ​ដំបូង​នៃ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ (BarCamp ASEAN 2017 Tech & Startup Conference) នា​សាលា​តិចណូ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp Phnom Penh
សកម្មភាព​នៃ​ប្រធានបទ​ដំបូង​នៃ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ (BarCamp ASEAN 2017 Tech & Startup Conference) នា​សាលា​តិចណូ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp Phnom Penh

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ នេះ​មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ​សៅស៍​អ៊ីសថ៍ អេយសៀ (University of South-East Asia) ព្រម​ទាំង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ស្មាត (Smart Axiata) ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត EZECOM និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។

សូម​ចុច​លើ​តំណ​ភ្ជាប់​ខាង​ក្រោម ដើម្បី​បំពេញ​ព័ត៌មាន​របស់​អ្នក អំពី​ប្រធានបទ​ដែល​លោក​អ្នក​ចង់​ដាក់​ស្នើសុំ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ និង​ផ្ដល់​តំណ​ភ្ជាប់​ទៅ​កាន់​រូបថត​របស់​លោក​អ្នក ក៏​ដូចជា​វែបសាយ (Website) ឬ​ក៏​ប្លុក (Blog) ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ផង​ដែរ។

អាន​អត្ថបទ៖

តំណ​ភ្ជាប់​ចុះ​ឈ្មោះ​ជា​វាគ្មិន​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨៖

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​អ្នក​សម្របសម្រួល​កម្មវិធី​បារខែម​អង្គរ ២០១៨៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​ដឹង​ផង។ សូម​អរគុណ!

ខាង​ក្រោម​នេះ គឺ​ជា​គំរូ​នៃ​ពាក្យ​ស្នើសុំ​ចុះ​ឈ្មោះ​ជា​វាគ្មិន​ក្នុង​កម្មវិធី​បារខែម​អង្គរ ២០១៨ ៖

គំរូ​នៃ​ពាក្យ​ដាក់​ស្នើសុំ​ធ្វើជា​វាគ្មិន​សម្រាប់​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នៅ​ខេត្ត​សៀមរាប។
គំរូ​នៃ​ពាក្យ​ដាក់​ស្នើសុំ​ធ្វើជា​វាគ្មិន​សម្រាប់​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នៅ​ខេត្ត​សៀមរាប។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។