មក​វិញ​ហើយ! BarCamp ASEAN 2018 នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២០-២១​ខែ​តុលា

បារខែម​អាស៊ាន​​ឆ្នាំ​នេះ នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «Powering Your Future in Digital Era» ដែល​ផ្ដោត​លើ​ការ​ស្វែងយល់​ពី​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការ​បង្កើន​ល្បឿន​កំណើន​សេដ្ឋកិច្ច​ឌីជីថល ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ ជំរុញ​គំនិត​ច្នៃប្រឌិត និង​ជួយ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម។

2277
ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឆ្នាំ​២០១៨ (BarCamp ASEAN 2018)។
ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឆ្នាំ​២០១៨ (BarCamp ASEAN 2018)។

បារខែម​អាស៊ាន​ត្រឡប់​មក​វិញ​ហើយ! តើ​បារខែម​អាស៊ាន ឆ្នាំ​២០១៨ (BarCamp ASEAN 2018) មាន​អ្វី​ថ្មី​ខ្លះ​មក​ចែក​រំលែក? តើ​វាគ្មិន​ល្បីៗ​មក​ពី​ខាង​ស្ថាប័ន​ណា​ខ្លះ ដែល​នឹង​ចូលរួម​ចែក​រំលែក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ?

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ចម្ងល់​ទាំងអស់​នេះ នឹង​ត្រូវ​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឆ្នាំ​២០១៨ ឬ​ហៅ​ថា សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​អាជីវកម្ម (BarCamp ASEAN 2018) នៅ​ថ្ងៃ​ទី​២០ និង​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) រាជធានី​ភ្នំពេញ។

សូម​ចុច Like និង See First TechKhmer.net Facebook Page ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

លោក​អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​ចូលរួម​កម្មវិធី​នេះ សូម​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់​នេះ «ចុះ​ឈ្មោះ​ចូលរួម» ដោយ​ឥត​គិត​ថ្លៃ ជាពិសេស​ទៅ​ទៀត​នោះ លោក​អ្នក​អាច​នឹង​មាន​ឱកាស​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ​ថែម​ទៀត​ផង។

គំរូ​អាវយឺត​សម្រាប់​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឆ្នាំ​២០១៨ (BarCamp ASEAN 2018)។
គំរូ​អាវយឺត​សម្រាប់​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឆ្នាំ​២០១៨ (BarCamp ASEAN 2018)។

អាន​អត្ថបទ​ផ្សេង​ទៀត៖

តើ​បារខែម​អាស៊ាន (BarCamp ASEAN) ជា​អ្វី?

បារខែម​អាស៊ាន ២០១៨ គឺ​ជា​ការ​ជួបជុំ​រវាង​បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម អ្នក​ជំនាញ និង​អ្នក​មាន​ទេពកោសល្យ ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​សិស្ស​និស្សិត អាជីវកម្ម​ធុន​តូច និង​មធ្យម បុគ្គលិក​សហគ្រាស ក្រុមហ៊ុន​នានា និង​មហាជន​ទូទៅ​អំពី​បច្ចុប្បន្នភាព​នៃ​បច្ចេកវិទ្យា សេដ្ឋកិច្ច ធនធាន​មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការ​ច្នៃប្រឌិត និង​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់។ល។

ឆ្នាំ​នេះ​ជា​លើក​ទី​បី​ហើយ ដែល​បារខែម​អាស៊ាន​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​កម្ពុជា។ នៅ​ឆ្នាំ​នេះ បារខែម​អាស៊ាន​នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «Powering Your Future in Digital Era» ដែល​ផ្ដោត​លើ​ការ​ស្វែងយល់​ពី​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការ​បង្កើន​ល្បឿន​កំណើន​សេដ្ឋកិច្ច​ឌីជីថល ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ ជំរុញ​គំនិត​ច្នៃប្រឌិត និង​ជួយ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម។

វាគ្មិន​ពូកែៗ​ចំនួន ៧៥​រូប នឹង​ចូលរួម​ធ្វើ​បទ​បង្ហាញ​នូវ​ប្រធានបទ​ចំនួន ៨០ ខុសៗ​គ្នា​ទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា សហគ្រិនភាព និង​ការ​ច្នៃប្រឌិត ដើម្បី​ផ្លាស់ប្ដូរ​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍ និង​ចែក​រំលែក​ទៅ​សហគ្រាស​ធុន​តូច និង​មធ្យម​សម្រាប់​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​គេ។

លើស​ពី​នេះ​ទៀត ក្រុម​ការងារ​នៃ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន នឹង​រៀបចំ​ប្រភេទ​ប្រធានបទ​ទៅ​តាម​ជំនាញ រួម​មាន ផ្នែក​គំនិត​ច្នៃប្រឌិត សហគ្រិនភាព និង​ការ​ចាប់ផ្ដើម​អាជីវកម្ម បង្កើត​មាតិកា​ឌីជីថល អភិវឌ្ឍ​ហ្គេម និង​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ព្រឹត្តិការណ៍​បារខែម​អាស៊ាន។

ក្រៅ​ពី​នេះ ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ក៏​នឹង​មាន​ការ​តាំង​ពិព័រណ៍​បង្ហាញ​ផលិតផល និង​សេវាកម្ម និង​ស្នាដៃ​សិស្ស​និស្សិត​កម្ពុជា ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ផង​ដែរ។

ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឆ្នាំ​២០១៨ គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ព្រម​ទាំង​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​ទៀត​ផង​ដែរ។

ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី៖

https://barcampasean2018.eventbrite.com

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។