BarCamp ASEAN 2017 នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២១-២២ ខែ​តុលា

បារខែម​អាស៊ាន​ឆ្នាំ​២០១៧ នេះ មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា និង Startup ជាង ៥០ មក​ពី​ប្រទេស​ក្នុង​តំបន់ នឹង​មក​ចូលរួម​ពិព័រណ៍​បង្ហាញ​សេវាកម្ម និង​ផលិតផល​របស់​ខ្លួន​ជូន​ដល់​អ្នក​ចូលរួម​កម្មវិធី​នេះ​បាន​ឃើញ។

2186
ព្រឹត្តិការណ៍​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ​ឆ្នាំ​២០១៧ (BarCamp ASEAN 2017 Tech & Startup Conference)។
ព្រឹត្តិការណ៍​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ​ឆ្នាំ​២០១៧ (BarCamp ASEAN 2017 Tech & Startup Conference)។

សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ ឬ​ហៅ​ថា​បារខែម​អាស៊ាន​ឆ្នាំ​២០១៧ (BarCamp ASEAN 2017 Tech & Startup Conference) នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។ សិក្ខាសាលា​បច្ចេកវិទ្យា​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (Institute of Technology of Cambodia = ITC) ឬ​ហៅ​ថា​សាលា​តិចណូ រាជធានី​ភ្នំពេញ។ លោក​អ្នក​អាច​ចូលរួម​ដោយ​សេរី និង​ឥត​គិត​ថ្លៃ ប៉ុន្តែ​ត្រូវ​ចុះ​ឈ្មោះ​ជា​មុន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

បារខែម​អាស៊ាន​ឆ្នាំ​២០១៧ នេះ មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា និង Startup ជាង ៥០ មក​ពី​ប្រទេស​ក្នុង​តំបន់ នឹង​មក​ចូលរួម​ពិព័រណ៍​បង្ហាញ​សេវាកម្ម និង​ផលិតផល​របស់​ខ្លួន​ជូន​ដល់​អ្នក​ចូលរួម​កម្មវិធី​នេះ​បាន​ឃើញ។

ក្រៅ​ពី​ការ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា និង​សេវាកម្ម​នេះ កម្មវិធី​ក៏​មាន​វាគ្មិន​ជាង ១០០​នាក់ នឹង​លើក​យក​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មី ការ​ចាប់​ផ្ដើម​អាជីវកម្ម សហគ្រិនភាព ភាព​ច្នៃប្រឌិត ទីផ្សារ លើក​កម្ពស់​អាជីព និងបទវិភាគ​ទាក់ទង​នឹង​បច្ចេកវិទ្យា​អាជីវកម្ម​ជាដើម មក​បង្ហាញ​អ្នក​ចូលរួម​ផង​ដែរ។ វាគ្មិន​ទាំងនោះ មាន​មក​ពី​ប្រទេស​កម្ពុជា និង​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ជាដើម។

ព្រឹត្តិការណ៍​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ​ឆ្នាំ​២០១៧ (BarCamp ASEAN 2017 Tech & Startup Conference)។
ព្រឹត្តិការណ៍​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ​ឆ្នាំ​២០១៧ (BarCamp ASEAN 2017 Tech & Startup Conference)។

លើស​ពី​នេះ​ទៀត លោក​អ្នក​មាន​ឱកាស​កសាង​បណ្ដាញ​ជាមួយ​វាគ្មិន​ជាង ១០០​នាក់ និង​អ្នក​ចូលរួម​ផ្សេងៗ​ទៀត​ផង​ដែរ ដែល​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​ចំណេះដឹង​ថ្មី​ទាក់ទឹង​ការ​ធ្វើ​អាជីវកម្ម និង​បច្ចេកវិទ្យា​ថ្មីៗ ជាពិសេស​នោះ លោក​អ្នក​អាច​ទទួល​បាន​អាវ​យឺត​បារខែម​អាស៊ាន និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត​ពី​កម្មវិធី​ផង។

លោក​អ្នក​អាច​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​នេះ​តាម​អនឡាញ (Online Registration) តាម​រយៈ​តំណ​ភ្ជាប់​នេះ http://barcampasean2017.eventbrite.com/ ឬ​ក៏​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០៩៣ ៣១៦ ៧៨១ ឬ​មើល​ព័ត៌មាន​បន្ថែម​តាម​រយៈ​គេហទំព័រ https://barcamp.asia/

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។