ជិត​ដល់​ហើយ! BarCamp បន្ទាយមានជ័យ នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៥-២៦ ឧសភា

បារខែម​បន្ទាយមានជ័យ (BarCamp BanteyMeanchey) ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធានបទ សិក្ខាសាលា​បច្ចេកវិទ្យា និង​ចក្ខុវិស័យ​ឧស្សាហកម្ម ៤.០។

1469
ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ (BarCamp Banteymeanchey 2019)។
ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ (BarCamp Banteymeanchey 2019)។

ព្រឹត្តិការណ៍​បារខែម (BarCamp) ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា ការ​ចាប់ផ្ដើម​អាជីវកម្ម ជិត​មក​ដល់​ទៀត​ហើយ គឺ​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៥-២៦ ខែ​ឧសភា នេះ នៅ​ខេត្ត​បន្ទាយមានជ័យ ក្នុង​បរិវេណ​សកលវិទ្យាល័យ​មានជ័យ ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

បារខែម​បន្ទាយមានជ័យ (BarCamp BanteyMeanchey) ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធានបទ សិក្ខាសាលា​បច្ចេកវិទ្យា និង​ចក្ខុវិស័យ​ឧស្សាហកម្ម ៤.០។ អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍ ជាពិសេស​អ្នក​នៅ​ខេត្ត​បន្ទាយមានជ័យ អាច​ចូលរួម​កម្មវិធី​បារខែម​នេះ​ដោយ​សេរី និង​មិន​គិត​ថ្លៃ ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ជា​មុន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម​អត្ថបទ​នេះ។

តើ​បារខែម​ជា​អ្វី?

បារខែម ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ចំនួន ២៥​រូប​មក​ពី​បណ្ដា​ក្រុមហ៊ុន​នានា​នៅ​រាជធានី​ភ្នំពេញ ហើយ​ពួក​គេ​នឹង​ធ្វើ​បទបង្ហាញ​ដាច់​ដោយឡែក​គ្នា​ជាង ៣០​ប្រធានបទ។

អ្នក​ចូលរួម​ព្រឹត្តិការណ៍​នេះ​នឹង​ទទួល​បាន​នូវ​ការ​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍ និង​កសាង​ទំនាក់ទំនង​រវាង​អ្នក​ចូលរួម និង​អ្នក​ធ្វើ​បទបង្ហាញ​ទាំងនោះ។ ម្យ៉ាង​វិញ​ទៀត ព្រឹត្តិការណ៍​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ជួបជុំ​រវាង​សហគ្រិន​វ័យ​ក្មេង អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា សាស្ត្រាចារ្យ និង​សិស្ស​និស្សិត ដើម្បី​ចែក​រំលែក​ចំណេះដឹង​បច្ចេកវិទ្យា សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការ​ចាប់ផ្ដើម​ជំនួញ អ៊ីនធឺណិត អាជីព​ការងារ រចនា និង​ច្នៃប្រឌិត​សម្រាប់​ការ​សិក្សា ការងារ ជាដើម។

លើស​ពី​នេះ អ្នក​ក៏​នឹង​ទទួល​បាន​គំនិត និង​ការ​ស្វែងយល់​បន្ថែម​នៅ​ក្នុង​ការ​បើក​មុខ​ជំនួញ​អាជីវកម្ម ការ​ច្នៃប្រឌិត ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ ក៏ដូចជា​ការ​សិក្សា និង​មុខ​ជំនួញ​ផង​ដែរ។

តើ​អ្នក​ចូលរួម​កម្មវិធី​នេះ នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

  • អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ គំនិត​ថ្មីៗ និង​បាន​ជួប​អ្នក​និយម​បច្ចេកវិទ្យា អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្ម​ជាដើម
  • អ្នក​នឹង​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត (អាវ​មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ​ទៀត
  • អ្នក​នឹង​មាន​ឱកាស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ​ទៀត​សម្រាប់​អាជីវកម្ម និង​បណ្ដាញ​ការងារ​ទៅ​ថ្ងៃ​ខាង​មុខ
  • អ្នក​អាច​សិក្សា​រៀនសូត្រ និង​យក​បទពិសោធន៍​ពី​វាគ្មិន​ដែល​បាន​ចូលរួម​កម្មវិធី
  • អ្នក​មាន​ឱកាស​ជួប​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យា
  • អ្នក​មាន​ឱកាស​រៀនសូត្រ​ពី​អ្នក​ស្ម័គ្រ​ចិត្ត និង​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារខែម​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មីៗ។

ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ២០១៩ មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ​មានជ័យ ព្រម​ទាំង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ស្មាត (Smart Axiata) ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត EZECOM និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ផង​ដែរ។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​អ្នក​រៀបចំ​កម្មវិធី​តាម​រយៈ៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។