បារខែម​កំពង់ចាម ឆ្នាំ​២០១៨ មាន​ប្រធានបទ​អ្វី​ខ្លះ?

វាគ្មិន​ល្បីៗ​ជាច្រើន​រូប​មក​ពី​តាម​បណ្ដា​ស្ថាប័ន​ផ្សេងៗ​គ្នា នឹង​លើក​យក​ប្រធានបទ​សំខាន់ៗ​ជាច្រើន​ដើម្បី​បង្ហាញ និង​ចែក​រំលែក​ចំណេះដឹង​ជូន​អ្នក​ចូលរួម​ទាំងអស់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នោះ។

3365
ប្រធានបទ​ក្នុង​កម្មវិធី​បារខែម​កំពង់ចាម ២០១៨ (BarCamp Kampong Cham 2018)។
ប្រធានបទ​ក្នុង​កម្មវិធី​បារខែម​កំពង់ចាម ២០១៨ (BarCamp Kampong Cham 2018)។

បារខែម​កំពង់ចាម ២០១៨ (BarCamp KampongCham 2018) នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង ១​រសៀល៥​ល្ងាច និង​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ ចាប់ផ្ដើម​ពី​ម៉ោង ៨​ព្រឹក៥​ល្ងាច។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

បារខែម​កំពង់ចាម នឹង​ត្រូវ​រៀបចំ​ក្នុង​បរិវេណ​សាខា​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុង​ខេត្ត​កំពង់ចាម។ លោក​អ្នក​អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​សេរី ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម ដើម្បី​អាច​ទទួល​បាន​អាវ​យឺត​ដ៏​ស្រស់​ស្អាត​ពី​កម្មវិធី។

វាគ្មិន​ល្បីៗ​ជាច្រើន​រូប​មក​ពី​តាម​បណ្ដា​ស្ថាប័ន​ផ្សេងៗ​គ្នា នឹង​លើក​យក​ប្រធានបទ​សំខាន់ៗ​ជាច្រើន​ដើម្បី​បង្ហាញ និង​ចែក​រំលែក​ចំណេះដឹង​ជូន​អ្នក​ចូលរួម​ទាំងអស់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នោះ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

តើ​មាន​ប្រធានបទ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ និង​ត្រូវ​ស្វែងរក​ដោយ​របៀប​ណា?

ប្រធានបទ​ក្នុង​កម្មវិធី​បារខែម​កំពង់ចាម ២០១៨ (BarCamp Kampong Cham 2018)។
ប្រធានបទ​ក្នុង​កម្មវិធី​បារខែម​កំពង់ចាម ២០១៨ (BarCamp Kampong Cham 2018)។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មិថុនា និង​ផ្អែក​លើ​តារាង​ប្រធានបទ​របស់​ព្រឹត្តិការណ៍​បារខែម​កំពង់ចាម ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) BarCamp Kampongcham បង្ហាញ​ឲ្យ​ដឹង​ពី​ប្រធានបទ​ដូច​ខាង​ក្រោម៖

  • របៀប​ជ្រើសរើស​ការងារ និង​អាជីព​ឲ្យ​ត្រូវ​ជាមួយ​ទេពកោសល្យ​របស់​ខ្លួន
  • ការ​រៀបចំ​ផែនការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក
  • គន្លឹះ​ថត​រូប​ជាមួយ​ទូរស័ព្ទ​ដៃ
  • បទពិសោធន៍ ៦​ឆ្នាំ​ក្នុង​អាជីព​អ្នក​អាយធី
  • របៀប​បរាជ័យ​កុំ​ឲ្យ​ក្ស័យ​ធន!
  • ក្តី​សង្ឃឹម​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ
  • រៀន​ឌីហ្សាញ​សម្រាប់​ការ​ផ្សព្វផ្សាយ​លើ​អនឡាញ
  • ការ​អភិវឌ្ឍ​ផ្នត់​គំនិត​ឆ្ពោះ​ទៅ​កាន់​ការ​ចាប់ផ្ដើម​អាជីវកម្ម
  • តើ​ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ដើរ​ផ្សងព្រេង​ម្នាក់​ឯង?
  • គន្លឹះ​កសាង​ខ្លួន​ឲ្យ​ក្លាយ​ជា​សហគ្រិន​ពេល​កំពុង​ជា​និស្សិត
  • តើ​ធ្វើ​ដូចម្តេច​ដើម្បី​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​មាន​ប្រសិទ្ធភាព?
  • របៀប​សម្ភាស​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព
  • ការ​ត្រៀម​ខ្លួន​សម្រាប់​អាជីវកម្ម​ដំបូង
  • តើ Vision Zero អាច​សង្គ្រោះ​ជីវិត​បាន​យ៉ាង​ដូចម្តេច?
  • របៀប​រួម​ចំណែក​ចែក​រំលែក​ក្នុង​ផែនទី Google
  • របៀប​រៀន​ភាសា​បរទេស​ប្រកប​ដោយ​ប្រសិទ្ធភាព
  • របៀប​ដាក់​ទីតាំង​អាជីវកម្ម​ក្នុង Google Map
  • តើ​អ្នក​គួរ​ធ្វើ​អ្វី​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា?
  • យុទ្ធសាស្ត្រ​ទីផ្សារ​សម័យ​ឌីជីថល
  • គន្លឹះ​ដើម្បី​ទទួល​បាន​អាហារូបករណ៍ និង​ការងារ​តាម​រយៈ សួរ​មួយ
  • ត្រៀម​ខ្លួន​សម្រាប់​ឧស្សាហកម្ម ៤.
  • របៀប​បង្កើត និង​សរសេរ​ប្លុក (blog)
  • បទពិសោធន៍​កំណត់​អតិថិជន​គោលដៅ​ក្នុង​អាជីវកម្ម​អាហារ និង​ភេសជ្ជៈ
  • អ្វី​ទៅ​ជា​ក្ដី​ស្រមៃ​របស់​អ្នក? ហើយ​ធ្វើ​ដូចម្ដេច​ទើប​ទទួល​បាន​ជោគជ័យ?
  • កម្មវិធី​សំខាន់ៗ​របស់ Google សម្រាប់​សហគ្រិន​វ័យ​ក្មេង
  • តើ​បច្ចេកវិទ្យា​ជួយ​ឲ្យ​សិស្ស​រៀន​បាន​ប្រសើរ​ឡើង​យ៉ាង​ដូចម្តេច?
  • កសាង​អនាគត​ត្រចះត្រចង់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ
  • ដើរ​ឲ្យ​ឆ្លាត ដើរ​ឲ្យ​ឆ្ងាយ ចាយ​ឲ្យ​អស់​តិច
  • តើ​គួរ​ត្រៀម​ខ្លួន​ដូចម្តេច​ខ្លះ​មុន​ពេល​បញ្ចប់​មហាវិទ្យាល័យ?
  • ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​អភិវឌ្ឍ​ផ្ទាល់​ខ្លួន និង​ភាព​រីក​ចម្រើន​នៃ​អាជីព​ការងារ
  • បង្កើត​ម៉ូដ​អក្សរ​ខ្មែរ​បែប​ថ្មី​ក្នុង​វិស័យ​ឌីជីថល​ដោយ​ខ្លួន​ឯង
  • គន្លឹះ​ដើម្បី​ជោគជ័យ​ក្នុង​មុខ​ជំនួញ​តាម​រយៈ Google Adwords Express
  • របៀប​ដំឡើង Website និង​ប្រើប្រាស់​កម្មវិធី WordPress
  • តើ​អ្វី​ទៅ​ជា​អត្ថន័យ​នៃ​ការ​ច្នៃប្រឌិត?
  • បទពិសោធន៍​ធ្វើ​ជំនួញ​ដោយ​ប្រើ​ដើម​ទុន​តិច
  • អំណាច​នៃ​ការ​អាន
  • បង្កើត​ទម្លាប់​ល្អៗ​សម្រាប់​ខ្លួន​ឯង​ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ជីវិត
  • ការ​កំណត់​គោលដៅ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ
  • តើ Vlog ជា​អ្វី? ហេតុ​អី​បាន Vlog?
  • ពង្រឹង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ Gmail និង Facebook Account របស់​អ្នក
  • បង្វែរ​ការ​ភ័យ​ខ្លាច​របស់​អ្នក​ទៅ​ជា​សំណាង
  • ការ​វិភាគ​ចំណង់​ចំណូល​ចិត្ត​លើ​បណ្ដាញ​សង្គម (Social Network Analysis)
  • ក្រោក​ឡើង! បោះ​ជំហាន​ទៅ​មុខ
  • តើ​អ្នក​គួរ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​ក្នុង​ការ​បើក​អាជីវកម្ម?
  • ការ​ត្រិះរិះ​ពិចារណា (Critical Thinking)
  • ជោគជ័យ​ជំនួញ​ក្នុង​ស្រុក​តាម​រយៈ Google Trust Verify

លោក​អ្នក​ក៏​អាច​ស្វែងរក​ប្រធានបទ​ខាង​លើ​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​ក្រុម​ការងារ​នៃ​ព្រឹត្តិការណ៍​បារខែម​កំពង់ចាម ២០១៨ នឹង​បិទ​នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ តែ​ម្ដង ឬ​ក៏​អាច​មើល​តារាង​ប្រធានបទ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម​ផង​ដែរ។

ប្រធានបទ​ក្នុង​កម្មវិធី​បារខែម​កំពង់ចាម ២០១៨ (BarCamp Kampong Cham 2018)។
ប្រធានបទ​ក្នុង​កម្មវិធី​បារខែម​កំពង់ចាម ២០១៨ (BarCamp Kampong Cham 2018)។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​អ្នក​សម្របសម្រួល​កម្មវិធី​បារខែម​កំពង់ចាម ២០១៨៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។