បារខែមកំពង់ចាម ២០១៨ (BarCamp KampongCham 2018) នឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១រសៀល–៥ល្ងាច និងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ចាប់ផ្ដើមពីម៉ោង ៨ព្រឹក–៥ល្ងាច។
បារខែមកំពង់ចាម នឹងត្រូវរៀបចំក្នុងបរិវេណសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងខេត្តកំពង់ចាម។ លោកអ្នកអាចចូលរួមកម្មវិធីនេះដោយសេរី ដោយគ្រាន់តែចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម ដើម្បីអាចទទួលបានអាវយឺតដ៏ស្រស់ស្អាតពីកម្មវិធី។
វាគ្មិនល្បីៗជាច្រើនរូបមកពីតាមបណ្ដាស្ថាប័នផ្សេងៗគ្នា នឹងលើកយកប្រធានបទសំខាន់ៗជាច្រើនដើម្បីបង្ហាញ និងចែករំលែកចំណេះដឹងជូនអ្នកចូលរួមទាំងអស់ក្នុងរយៈពេលពីរថ្ងៃនោះ។
អានអត្ថបទផ្សេងទៀត៖
- របៀបទាញយកគណនីហ្វេសប៊ុកដែលត្រូវគេហេគ យកមកវិញ
- របៀបឆែកមើលថាតើមានគេហេគចូលគណនីហ្វេសប៊ុកយើងដែរឬអត់
- របៀបលាក់ Friends List ក្នុងហ្វេសប៊ុក មិនឲ្យជនចម្លែកមើលឃើញ
តើមានប្រធានបទអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍នេះ និងត្រូវស្វែងរកដោយរបៀបណា?
គិតត្រឹមល្ងាចថ្ងៃទី១៦ ខែមិថុនា និងផ្អែកលើតារាងប្រធានបទរបស់ព្រឹត្តិការណ៍បារខែមកំពង់ចាម ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) BarCamp Kampongcham បង្ហាញឲ្យដឹងពីប្រធានបទដូចខាងក្រោម៖
- របៀបជ្រើសរើសការងារ និងអាជីពឲ្យត្រូវជាមួយទេពកោសល្យរបស់ខ្លួន
- ការរៀបចំផែនការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក
- គន្លឹះថតរូបជាមួយទូរស័ព្ទដៃ
- បទពិសោធន៍ ៦ឆ្នាំក្នុងអាជីពអ្នកអាយធី
- របៀបបរាជ័យកុំឲ្យក្ស័យធន!
- ក្តីសង្ឃឹមឆ្ពោះទៅរកភាពជោគជ័យ
- រៀនឌីហ្សាញសម្រាប់ការផ្សព្វផ្សាយលើអនឡាញ
- ការអភិវឌ្ឍផ្នត់គំនិតឆ្ពោះទៅកាន់ការចាប់ផ្ដើមអាជីវកម្ម
- តើហេតុអ្វីបានជាយើងត្រូវដើរផ្សងព្រេងម្នាក់ឯង?
- គន្លឹះកសាងខ្លួនឲ្យក្លាយជាសហគ្រិនពេលកំពុងជានិស្សិត
- តើធ្វើដូចម្តេចដើម្បីធ្វើឲ្យការទំនាក់ទំនងមានប្រសិទ្ធភាព?
- របៀបសម្ភាសការងារប្រកបដោយប្រសិទ្ធភាព
- ការត្រៀមខ្លួនសម្រាប់អាជីវកម្មដំបូង
- តើ Vision Zero អាចសង្គ្រោះជីវិតបានយ៉ាងដូចម្តេច?
- របៀបរួមចំណែកចែករំលែកក្នុងផែនទី Google
- របៀបរៀនភាសាបរទេសប្រកបដោយប្រសិទ្ធភាព
- របៀបដាក់ទីតាំងអាជីវកម្មក្នុង Google Map
- តើអ្នកគួរធ្វើអ្វីបន្ទាប់ពីបញ្ចប់ការសិក្សា?
- យុទ្ធសាស្ត្រទីផ្សារសម័យឌីជីថល
- គន្លឹះដើម្បីទទួលបានអាហារូបករណ៍ និងការងារតាមរយៈ “សួរមួយ“
- ត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ៤.០
- របៀបបង្កើត និងសរសេរប្លុក (blog)
- បទពិសោធន៍កំណត់អតិថិជនគោលដៅក្នុងអាជីវកម្មអាហារ និងភេសជ្ជៈ
- អ្វីទៅជាក្ដីស្រមៃរបស់អ្នក? ហើយធ្វើដូចម្ដេចទើបទទួលបានជោគជ័យ?
- កម្មវិធីសំខាន់ៗរបស់ Google សម្រាប់សហគ្រិនវ័យក្មេង
- តើបច្ចេកវិទ្យាជួយឲ្យសិស្សរៀនបានប្រសើរឡើងយ៉ាងដូចម្តេច?
- កសាងអនាគតត្រចះត្រចង់នៅក្នុងវិស័យអចលនទ្រព្យ
- ដើរឲ្យឆ្លាត ដើរឲ្យឆ្ងាយ ចាយឲ្យអស់តិច
- តើគួរត្រៀមខ្លួនដូចម្តេចខ្លះមុនពេលបញ្ចប់មហាវិទ្យាល័យ?
- ជំនាញភាពជាអ្នកដឹកនាំអាចជួយធ្វើឲ្យប្រសើរឡើងក្នុងការអភិវឌ្ឍផ្ទាល់ខ្លួន និងភាពរីកចម្រើននៃអាជីពការងារ
- បង្កើតម៉ូដអក្សរខ្មែរបែបថ្មីក្នុងវិស័យឌីជីថលដោយខ្លួនឯង
- គន្លឹះដើម្បីជោគជ័យក្នុងមុខជំនួញតាមរយៈ Google Adwords Express
- របៀបដំឡើង Website និងប្រើប្រាស់កម្មវិធី WordPress
- តើអ្វីទៅជាអត្ថន័យនៃការច្នៃប្រឌិត?
- បទពិសោធន៍ធ្វើជំនួញដោយប្រើដើមទុនតិច
- អំណាចនៃការអាន
- បង្កើតទម្លាប់ល្អៗសម្រាប់ខ្លួនឯងដើម្បីទទួលជោគជ័យក្នុងជីវិត
- ការកំណត់គោលដៅប្រកបដោយភាពឆ្លាតវៃ
- តើ Vlog ជាអ្វី? ហេតុអីបាន Vlog?
- ពង្រឹងសុវត្ថិភាពក្នុងការប្រើប្រាស់ Gmail និង Facebook Account របស់អ្នក
- បង្វែរការភ័យខ្លាចរបស់អ្នកទៅជាសំណាង
- ការវិភាគចំណង់ចំណូលចិត្តលើបណ្ដាញសង្គម (Social Network Analysis)
- ក្រោកឡើង! បោះជំហានទៅមុខ
- តើអ្នកគួរត្រៀមខ្លួនអ្វីខ្លះក្នុងការបើកអាជីវកម្ម?
- ការត្រិះរិះពិចារណា (Critical Thinking)
- ជោគជ័យជំនួញក្នុងស្រុកតាមរយៈ Google Trust Verify
លោកអ្នកក៏អាចស្វែងរកប្រធានបទខាងលើនៅលើផ្ទាំងផ្សព្វផ្សាយដែលក្រុមការងារនៃព្រឹត្តិការណ៍បារខែមកំពង់ចាម ២០១៨ នឹងបិទនៅក្នុងបរិវេណនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ តែម្ដង ឬក៏អាចមើលតារាងប្រធានបទតាមរយៈតំណភ្ជាប់នៅខាងក្រោមផងដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងអ្នកសម្របសម្រួលកម្មវិធីបារខែមកំពង់ចាម ២០១៨៖
- លោក ជី សុផាត
- ទូរស័ព្ទលេខ៖ ០១០ ៣០ ៧៥ ៧៥
- តំណភ្ជាប់ចុះឈ្មោះ៖ https://barcampkc18.eventbrite.com
- តំណភ្ជាប់តារាងប្រធានបទ៖ http://bit.ly/topicsBarcampKC18
- អ៊ីមែល៖
- Website BarCamp Cambodia
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕