អ្នក​បាក់ឌុប​ដំឡើង​កម្មវិធី​ជីវវិទ្យា​លើ​ស្មាតហ្វូន​ដើម្បី​ធ្វើ​តេស្ដ​ភ្លាម​ទៅ

កម្មវិធី​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​មហោស្រព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​លើក​ទី​៥។

3039
កម្មវិធី​ជីវវិទ្យា​ថ្នាក់​ទី​១២ (Biology Grade 12)
កម្មវិធី​ជីវវិទ្យា​ថ្នាក់​ទី​១២ (Biology Grade 12)

កម្មវិធី​ជីវវិទ្យា​ថ្នាក់​ទី​១២ (Biology Grade 12) ដែល​ជា​ឧបករណ៍​ជំនួយ​បន្ថែម​ដល់​សិស្ស​ថ្នាក់​ទី​១២ ក្នុង​ការ​ធ្វើ​តេស្ដ​សមត្ថភាព​មុខវិជ្ជា​ជីវវិទ្យា​នៅ​លើ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន ព្រម​ទាំង​ដើម្បី​បង្កើន​ការ​ចងចាំ​ផ្នែក​វិទ្យាសាស្ត្រ​សិក្សា​តាម​គោល​វិធី​ស្ទែម (STEM) ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ និង​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone App) ជីវវិទ្យា​ថ្នាក់​ទី​១២ នេះ ត្រូវ​បាន​សហការ​បង្កើត​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​មហោស្រព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​លើក​ទី​៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

នេះ​ជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍​សម្រាប់​សិស្សានុសិស្ស​ដែល​ត្រៀម​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ អាច​ទាញ​យក​ទៅ​ដំឡើង​នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ​របស់​ខ្លួន​បាន​ដោយ​មិន​អស់​ប្រាក់ ហើយ​អាច​ធ្វើ​តេស្ដ​សមត្ថភាព​របស់​ខ្លួន និង​បង្កើន​ការ​ចងចាំ​លើ​មុខវិជ្ជា​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ ជា​មុខងារ​មួយ​ចំនួន​ដែល​កម្មវិធី​ទូរស័ព្ទ​ជីវវិទ្យា​ថ្នាក់​ទី​១២ មាន៖

  • ជា​ឧបករណ៍​ជំនួយ​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ក្នុង​ការ​តេស្ដ​សមត្ថភាព
  • បង្កើន​ការ​ចងចាំ​ផ្នែក​វិទ្យាសាស្ត្រ
  • សិក្សា​តាម​គោល​វិធី​ស្ទែម (STEM)
  • មាន​មេរៀន​រំឭក​គ្រប់​ជំពូក​តាម​កម្មវិធី​ក្រសួង​អប់រំ យុវជន និង​កីឡា
  • ក្នុង​មួយ​ថ្ងៃ​សិស្ស​អាច​ឆ្លើយ​សំណួរ​ចំនួន​បី
  • សិស្ស​អាច​មើល​ពិន្ទុ​របស់​ខ្លួន​ក្រោយ​ពេល​ឆ្លើយ​សំណួរ​ចប់
  • អាច​ប្រៀបធៀប​ពិន្ទុ​ជាមួយ​មិត្ត​រួម​ថ្នាក់ សិស្ស​ក្នុង​ស្រុក ឬ​ខេត្ត និង​មិត្តភ័ក្ដិ​ក្នុង​ហ្វេសប៊ុក។

ទោះ​យ៉ាង​ណា​ក៏ដោយ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ឲ្យ​ដឹង​ថា កម្មវិធី​ជីវវិទ្យា​ថ្នាក់​ទី​១២ នេះ​មិន​ទាន់​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS នៅ​ឡើយ​ទេ។ មាន​ន័យ​ថា អ្នក​ប្រើ iPhone ត្រូវ​រង់ចាំ​មួយ​រយៈ​សិន ចំណែក​អ្នក​ប្រើ​ទូរស័ព្ទ Android អាច​ទាញ​យក​តាម​តំណ​ភ្ជាប់​ខាង​ក្រោម។

តំណ​ភ្ជាប់​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​សម្រាប់ Androidhttp://bit.ly/2U0FeB1

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។