របៀប​បើក​វែបសាយ​ដែល​ត្រូវ​គេ​រាំង​ខ្ទប់ (blocked website)

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​លោក​អ្នក​ចាំបាច់​ត្រូវ​ចូល​កាន់​វែបសាយ​ដែល​ត្រូវ​គេ blocked មែន លោក​អ្នក​នៅ​តែ​មាន​ជម្រើស​ដើម្បី​បើក​វែបសាយ​ទាំងនោះ​បាន ដោយ​គេច​ចេញ​ពី​ប្រព័ន្ធ​ចម្រោះ (filter) របស់​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​បាន​តាម​វិធី​ជាច្រើន។

16124
បើក​ដំណើរការ​វែបសាយ​ដែល​ត្រូវ​គេ​រាំង​ខ្ទប់ (Blocked Website)។
បើក​ដំណើរការ​វែបសាយ​ដែល​ត្រូវ​គេ​រាំង​ខ្ទប់ (Blocked Website)។

តើ​លោក​អ្នក​បើក​វែបសាយ (website) មួយ​ចំនួន​មិន​ចេញ​មែន​ទេ? ប្រាកដ​ណាស់ វែបសាយ​មួយ​ចំនួន​ត្រូវ​បាន​គេ​រាំង​ខ្ទប់ (blocked) ក្នុង​ហេតុផល​អ្វី​មួយ។ ហេតុ​នេះ លោក​អ្នក​នឹង​មិន​អាច​បើក​ដំណើរការ​វែបសាយ​ទាំងនោះ​បាន​ឡើយ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​លោក​អ្នក​ចាំបាច់​ត្រូវ​ចូល​កាន់​វែបសាយ​ដែល​ត្រូវ​គេ blocked មែន លោក​អ្នក​នៅ​តែ​មាន​ជម្រើស​ដើម្បី​បើក​វែបសាយ​ទាំងនោះ​បាន ដោយ​គេច​ចេញ​ពី​ប្រព័ន្ធ​ចម្រោះ (filter) របស់​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​បាន​តាម​វិធី​ជាច្រើន។

ជា​ជម្រើស​ងាយស្រួល Tech Khmer សូម​លើក​យក​វិធី​បើក​វែបសាយ​ដែល​ត្រូវ​គេ blocked តាម​រយៈ Opera Browser ដែល​ក្រុមហ៊ុន​នេះ​បាន​បញ្ចូល​បណ្ដាញ​ឯកជន​សិប្បនិមិត្ត (Virtual Private Network, VPN) នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន​រួច​ជា​ស្រេច។ មាន​ន័យ​ថា លោក​អ្នក​មិន​ចាំបាច់​ដំឡើង​កម្មវិធី VPN ផ្សេង​ទៀត​នោះ​ទេ ក្នុង​ការ​បើក​វែបសាយ​ដែល​ត្រូវ​គេ​រាំង​ខ្ទប់។

អាន​អត្ថបទ​ផ្សេង​ទៀត៖

វិធី​បើក Blocked Website នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ

ជំហាន​ទី​១៖ ដំឡើង​កម្មវិធី Opera Mini នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ​របស់​លោក​អ្នក។ នេះ​ជា​តំណ​ភ្ជាប់​ទាញ​យក​កម្មវិធី Opera Mini (iOS) និង​កម្មវិធី Opera Mini (Android) (មើល​រូបភាព​ខាង​ក្រោម)

ដំឡើងកម្មវិធី Opera Mini នៅលើ​ទូរស័ព្ទ​ឆ្លាតវៃ។
ដំឡើងកម្មវិធី Opera Mini នៅលើ​ទូរស័ព្ទ​ឆ្លាតវៃ។

ជំហាន​ទី​២៖ បន្ទាប់​ពី​ដំឡើង​កម្មវិធី​រួច សូម​បើក​ដំណើរការ​កម្មវិធី​នោះ (មើល​រូបភាព​ខាង​ក្រោម)

ដំណើរការ​កម្មវិធី Opera Mini ដែល​ទើប​ដំឡើង​រួច។
ដំណើរការ​កម្មវិធី Opera Mini ដែល​ទើប​ដំឡើង​រួច។

ជំហាន​ទី​៣៖ វាយ​បញ្ចូល​អាសយដ្ឋាន (website url) ដែល​ត្រូវ​បាន​គេ blocked ទៅ​កាន់​របារ​អាសយដ្ឋាន រួច​ចុច Enter (មើល​រូបភាព​ខាង​ក្រោម)

វាយ​បញ្ចូល​អាសយដ្ឋាន​វែបសាយ​ដែល​ត្រូវ​គេ​រាំង​ខ្ទប់ (Website blocked)។
វាយ​បញ្ចូល​អាសយដ្ឋាន​វែបសាយ​ដែល​ត្រូវ​គេ​រាំង​ខ្ទប់ (Website blocked)។

* សម្គាល់៖ ដំណើរការ​នៃ​ការ​បើក​វែបសាយ​នេះ នឹង​អាច​ដំណើរការ​យឺត​ជាង​ធម្មតា​បន្តិច។

វិធី​បើក Blocked Website នៅ​លើ​កុំព្យូទ័រ

ជំហាន​ទី​១៖ លោក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី Opera Browser ជា​មុន​សិន។ ចុច​ត្រង់​នេះ ដើម្បី​ដំឡើង​កម្មវិធី​នេះ

ជំហាន​ទី​២៖ បន្ទាប់​ពី​ដំឡើង​រួច សូម​បើក​ដំណើរការ​កម្មវិធី រួច​ចុច​លើ Logo Opera Browser ពណ៌​ក្រហម (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៣៖ ជ្រើសរើស​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៤៖ ជ្រើសរើស​ពាក្យ Privacy & Security (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៥៖ ត្រង់​ពាក្យ VPN សូម​ចុច​ធីក​លើ​ពាក្យ Enable VPN (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៦៖ លោក​អ្នក​អាច​ចាប់​ផ្ដើម​វាយ​អាសយដ្ឋាន​វែបសាយ​ដែល​ត្រូវ​គេ Blocked ដើម្បី​បើក​ដំណើរការ​វា​បាន​ហើយ

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។