ក្រសួង​ប្រៃសណីយ៍​ជ្រើស​និស្សិត​ឲ្យ​ចូលរួម​ប្រកួត Cyber Contest

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជ្រើសរើស​និស្សិត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន Cambodia Cyber Contest ២០១៨។

4572
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន Cambodia Cyber Contest ២០១៨ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៨។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នឹង​ជ្រើសរើស​អ្នក​ទទួល​បាន​ជ័យលាភី​ចំនួន ២​នាក់ ដើម្បី​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​បន្ត​ថ្នាក់​តំបន់​នៅ​ប្រទេស​សិង្ហបុរី (Singapore) នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨ ខាង​មុខ។

កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នេះ គឺ​ជា​ប្រភេទ​នៃ​ការ​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឬ​អាច​ហៅ​ថា​ជា​ការ​ប្រកួត Capture The Flag ប្រភេទ Jeopardy ដែល​មាន​ទម្រង់​ជា​ការ​ឆ្លើយ​នូវ​សំណួរ ដើម្បី​ទទួល​បាន​ពិន្ទុ។ ការ​ប្រកួត​ប្រជែង​នេះ មាន​សំណួរ​ចាប់​ពី​កម្រិត​ងាយស្រួល​រហូត​ដល់​កម្រិត​ពិបាក ដែល​ទាមទារ​នូវ​សមត្ថភាព និង​ចំណេះដឹង​មូលដ្ឋាន​មួយ​ចំនួន​ដូចជា Binary, Cryptography, Cracking, Digital Forensics, Encode, Programming និង Web ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ។

កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។
កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា កម្មវិធី​ប្រកួត​ប្រជែង​នេះ គឺ​សម្រាប់​តែ​និស្សិត​ស្ថិត​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ ពីព្រោះ​ការ​ប្រកួត​ប្រជែង​នេះ គឺ​សំដៅ​លើក​កម្ពស់​សមត្ថភាព​ជំនាញ និង​វាស់​ស្ទង់​ចំណេះដឹង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។ សេចក្ដី​ជូន​ដំណឹង​បន្ថែម​ថា ជំនាញ​ក្នុង​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន គឺ​កំពុង​តែ​មាន​តម្រូវការ​ខ្លាំង​ទាំង​ក្នុង​ប្រទេស ក្នុង​តំបន់ និង​ពិភពលោក។

ចំពោះ​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី បេក្ខជន​អាច​ចុះ​ឈ្មោះ​តាម​រយៈ​វែបសាយ​ខាង​ក្រោម​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨ ហើយ​ក្រុម​ការងារ​គ្រប់គ្រង​ការ​ចុះ​ឈ្មោះ នឹង​ទាក់ទង​ទៅ​បេក្ខជន។

ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​ប្រកួត Cambodia Cyber Contest

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្ដីពី​ការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន Cambodia Cyber Contest ២០១៨។
សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្ដីពី​ការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន Cambodia Cyber Contest ២០១៨។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។