វេទិកាការងារដាក់ពាក្យភ្លាម សម្ភាសភ្លាម នឹងប្រារព្ធឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៥ល្ងាច នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះជាវេទិកាការងារលើកទីពីរហើយនៅក្នុងឆ្នាំនេះ។
វេទិកានេះផ្ដល់ឱកាសដល់និស្សិតដែលកំពុងស្វែងរកការងារធ្វើ ដោយពួកគេអាចដាក់ពាក្យចូលធ្វើការងារនៅស្ថាប័នចំនួន ៣៤ស្ថាប័ន និងទទួលបានការសម្ភាសភ្លាមៗនៅក្នុងវេទិកានោះតែម្ដង។ លើសពីនេះទៀត វាក៏ជាឱកាសឈ្វេងយល់អំពីព័ត៌មានការងារ វិធីសាស្ត្រ និងការរៀបចំខ្លួនក្នុងការស្វែងរកការងារផងដែរ។
ដូច្នេះ ប្អូនៗនិស្សិតដែលមានបំណងស្វែងរកការងារ សូមរៀបចំប្រវត្តិរូបសង្ខេបដើម្បីដាក់ពាក្យក្នុងមុខតំណែងណាមួយដែលអ្នកពេញចិត្ត។
អ្នកចូលរួមវេទិកាការងារនេះ ក៏នឹងអាចទទួលបាននូវវត្ថុអនុស្សាវរីយ៍ផ្សេងៗពីស្ថាប័នដែលចូលរួមក្នុងវេទិកានេះផងដែរ៕
![វេទិកាការងារ (Career Forum)។ Credit: RUPP](https://www.techkhmer.net/wp-content/uploads/2020/03/career-forum-2020.jpg)
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។