របៀប​បង្ហាញ​អេក្រង់ Android Phone លើ​កុំព្យូទ័រ​ដោយ​មិន​ប្រើ​ខ្សែ

Windows 10 ជំនាន់​ចាប់​ពី Anniversary Update (version 1607) មាន​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ គឺ​មុខងារ​បង្ហាញ​អេក្រង់ Android Phone to PC ប្រើ Windows 10 ដោយ​ឥត​ខ្សែ​បាន (មិន​ត្រូវការ​ខ្សែ HDMI)។

5102
របៀប​ង្ហាញ​អេក្រង់ Android Phone to PC ប្រើ Windows 10 ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ HDMI។
របៀប​ង្ហាញ​អេក្រង់ Android Phone to PC ប្រើ Windows 10 ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ HDMI។

មុខងារ​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង Windows 10 ជំនាន់​ចាប់​ពី Anniversary Update (version 1607) គឺ​មុខងារ​បង្ហាញ​អេក្រង់​ទូរស័ព្ទ Android Phone (Mirror Screen) ដែល​គាំទ្រ (support) Miracast or Cast ទៅ​លើ​កុំព្យូទ័រ​ប្រើ Windows 10 ដោយ​ឥត​ខ្សែ​បាន (មិន​ត្រូវការ​ខ្សែ HDMI)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

លើស​ពី​នេះ​ទៀត លោក​អ្នក​ក៏​អាច​បង្ហាញ​អេក្រង់​កុំព្យូទ័រ​ប្រើ Windows 10 ឬ​ក៏ Windows Phone ទៅ​កាន់​កុំព្យូទ័រ​ប្រើ Windows 10 មួយ​ផ្សេង​ទៀត​បាន​ដែរ​តាម​រយៈ Wireless

អាន​អត្ថបទ​ផ្សេង​ទៀត៖

Tech Khmer សូម​បង្ហាញ​ពី​របៀប​ដំណើរការ​មុខងារ​បង្ហាញ​អេក្រង់​ទូរស័ព្ទ Android ទៅ​កាន់​កុំព្យូទ័រ​ប្រើ Windows 10 តាម​រយៈ Wireless ដូច​ខាង​ក្រោម៖

ជំហាន​ទី​១៖ នៅ​លើ​កុំព្យូទ័រ​ប្រើ Windows 10 សូម​ចុច Start Menu (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​១
ជំហាន​ទី​១

ជំហាន​ទី​២៖ ជ្រើសរើស​យក Settings (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​២
ជំហាន​ទី​២

ជំហាន​ទី​៣៖ ជ្រើស​យក System (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៣
ជំហាន​ទី​៣

ជំហាន​ទី​៤ ជ្រើស​យក Projecting to this PC (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៤
ជំហាន​ទី​៤

ជំហាន​ទី​៥ ត្រង់​ប្រអប់ Some Windows and Android devices can project to this PC when you say it’s OK ជ្រើស​យក Available everywhere ហើយ​ត្រង់​ប្រអប់ Ask to project to this PC ជ្រើស​យក Every time a connection is requested។ ត្រង់​ឃ្លា​ខាង​ក្រោម​ពាក្យ Require PIN for pairing ដែល​សរសេរ​ថា This PC can be discovered for projection only when it’s plugged into a power source ហើយ​ជា​ទូទៅ​វា On មាន​ន័យ​ថា កុំព្យូទ័រ​របស់​អ្នក​អាច​ដំណើរការ​មុខងារ​នេះ​បាន លុះត្រា​តែ​អ្នក​សាក​ថ្ម​កុំព្យូទ័រ​របស់​អ្នក ប៉ុន្តែ​បើ​អ្នក​មិន​មាន​កន្លែង​សាក​ថ្ម​ទេ សូម​ទាញ​ទៅ Off ជា​ការ​ស្រេច។ (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៥
ជំហាន​ទី​៥

ជំហាន​ទី​៦ នៅ​លើ​ទូរស័ព្ទ Android (Tech Khmer សូម​លើក​យក OnePlus 3T មក​បង្ហាញ) សូម​ចុច​លើ Settings (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៦
ជំហាន​ទី​៦

ជំហាន​ទី​៧ ជ្រើស​យក Display (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៧
ជំហាន​ទី​៧

ជំហាន​ទី​៨ ទាញ​ឡើង​លើ​រហូត​ដល់​ឃើញ​ពាក្យ Cast សូម​ចុច​លើ​ពាក្យ Cast (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៨
ជំហាន​ទី​៨

ជំហាន​ទី​៩ បន្ទាប់​មក​ទៀត អ្នក​នឹង​ឃើញ​ឈ្មោះ​កុំព្យូទ័រ​របស់​អ្នក សូម​ចុច​លើ​ឈ្មោះ​នោះ​ដើម្បី​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៩
ជំហាន​ទី​៩

ជំហាន​ទី​១០ បន្ទាប់​មក នៅ​លើ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​នឹង​ចេញ​ផ្ទាំង​មួយ​សួរ​អ្នក ថា​តើ​អនុញ្ញាត​ឲ្យ​ភ្ជាប់​ឬ​អត់? សូម​ចុច​ប៊ូតុង Yes ដើម្បី​ភ្ជាប់ (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​១០
ជំហាន​ទី​១០

ជំហាន​ទី​១១ សូម​រង់ចាំ​បន្តិច​ដើម្បី​ឲ្យ​ទូរស័ព្ទ និង​កុំព្យូទ័រ​ដំណើរការ​ភ្ជាប់ (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​១១
ជំហាន​ទី​១១

ជំហាន​ទី​១២៖ នៅ​ពេល​ដំណើរការ​ចប់ អ្នក​នឹង​ឃើញ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​នៅ​លើ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​១២
ជំហាន​ទី​១២

របៀប​បិទ​ការ​បង្ហាញ​អេក្រង់ Android to PC

  • អនុវត្ត​ជំហាន​ទី​៨ និង​ទី​៩ អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ សូម​ជ្រើស​យក​ពាក្យ Disconnect ដើម្បី​បញ្ចប់​ការ​បង្ហាញ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​នៅ​លើ​កុំព្យូទ័រ។ (មើល​រូបភាព​ខាង​ក្រោម)
របៀប Disconnect Mirror Screen
របៀប Disconnect Mirror Screen

ចំណាំ៖ អ្នក​ត្រូវ​បើក Wi-fi ទៅ On ទាំង​លើ​ទូរស័ព្ទ និង​កុំព្យូទ័រ

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។