29 C
Phnom Penh
ថ្ងៃ​សុក្រ ទី​19 ខែ​មេសា ឆ្នាំ​2024

ទូរស័ព្ទ

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​រាល់​ដំណឹង និង​គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) មាន​ដូចជា ទូរស័ព្ទ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android, iOS, Windows Phone, និង​នាឡិកា​ឆ្លាតវៃ ជាដើម។

Google លុប ២៥ Apps ចេញ​ពី Play Store ដែល​លួច​អត្តសញ្ញាណ​អ្នក​ប្រើ​ហ្វេសប៊ុក

ក្រុមហ៊ុន Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន ២៥ (Apps) ចេញពី Play Store របស់​ក្រុមហ៊ុន...
Signal App

Signal ជា​កម្មវិធី​សន្ទនា​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង

Signal គឺ​ជា​កម្មវិធី​សន្ទនា​គ្នា​តាមរយៈ​អ៊ីនធឺណិត​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង (end-to-end encryption)។ មាន​ន័យ​ថា ការ​សន្ទនា​របស់​អ្នក​ជាមួយ​ភាគី​ម្ខាង​ទៀត គឺ​ត្រូវ​បាន​ធានា​សុវត្ថិភាព និង​គ្មាន​នរណា​ម្នាក់​អាច​ចូល​មើល ឬ​ស្ដាប់​បាន​ឡើយ...
និមិត្ត​សញ្ញា Play Store របស់​ក្រុមហ៊ុន Google។

Google លុប​កម្មវិធី​បន្លំ​ពាណិជ្ជកម្ម​ជិត ៦០០ Apps ចេញ​ពី Play Store

ក្រុមហ៊ុន Google លុប​កម្មវិធី​ជិត ៦០០​កម្មវិធី​ចេញ​ពី Play Store និង​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​រក​ប្រាក់​ចំណូល​តាម​រយៈ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (ad monetization), Google AdMob និង Google Ad Manager។ Google ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០...
ការ​ស៊ីញ៉ូ​ហៅ​ទូរស័ព្ទ (One Ring Phone Scams)។

ទូរស័ព្ទ​ក្បាល +685 តេ​ចូល មិន​អាច​ហេគ​ឬ​លួច​លុយ​ពី​កុង​ធនាគារ​ទេ

នៅ​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន នាំ​គ្នា​បង្ហោះ និង​ចែក​រំលែក​តៗ​គ្នា​អំពី​លេខ​ទូរស័ព្ទ​ក្រៅ​ប្រទេស​ដែល​គេ​ជឿ​ថា​មក​ពី​ប្រទេស​សាម័រ (Samoa) មាន​ក្បាល +685...
របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

Telegram ជា​កម្មវិធី​ផ្ញើ​សារ (Messenger app) មួយ​ក្នុង​ចំណោម​កម្មវិធី​ដទៃ​ទៀត​ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា។ លក្ខណៈ​ពិសេស​របស់​កម្មវិធី​នេះ គឺ​អ្នក​ប្រើប្រាស់​អាច​បញ្ជូន​ឯកសារ (files) ដែល​មាន​ទំហំ​រហូត​ដល់ ១,៥​GB និង Group Chat អាច​ទទួល​សមាជិក​បាន​យ៉ាង​ច្រើន។ ក្រៅ​ពី​មុខងារ​ខាង​លើ កម្មវិធី Telegram ក៏​មាន​មុខងារ​សំខាន់ៗ​ជាច្រើន​ទៀត​ផង​ដែរ...
ទូរសព្ទ Bphone 3 ផលិត​នៅ​ប្រទេស​វៀតណាម។

ទូរសព្ទ​ស្មាតហ្វូន​វៀតណាម​ទៅ​ដល់​ទីផ្សារ​មីយ៉ាន់ម៉ា​លើក​ដំបូង

ទូរសព្ទ​ស្មាតហ្វូន (Smartphone) របស់​ប្រទេស​វៀតណាម បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Vietnam Plus។ ក្រុមហ៊ុន BKAV Corporation បាន​ប្រារព្ធ​ពិធី​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៩ ដើម្បី​ដាក់​បង្ហាញ​ទូរសព្ទ​ឆ្លាតវៃ​របស់​ខ្លួន​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម ឈ្មោះ Bphone 3 ទៅ​កាន់​ទីផ្សារ​ប្រទេស​មីយ៉ាន់ម៉ា។ Bphone 3 គឺ​ជា​ទូរសព្ទ​ជំនាន់​ទី​៣។ វា​ត្រូវ​បាន​ដាក់​លក់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ ដែល​មាន​ទំហំ​អេក្រង់ ៦​អ៊ីន...
មេរោគ​ទូរសព្ទ​ថ្មី​មួយ​ជា​ប្រភេទ Malware ឈ្មោះ Agent Smith។

មេរោគ​ថ្មី​ជ្រាប​ចូល​ទូរសព្ទ​ប្រើ Android ប្រមាណ ២៥​លាន​គ្រឿង

អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) រួម​មាន​ទូរសព្ទ​ឆ្លាតវៃ (Smartphone) និង​ថេបប្លិត (Tablets) ប្រមាណ ២៥​លាន​គ្រឿង​ទូទាំង​ពិភពលោក ត្រូវ​បាន​គេ​រាយការណ៍​ថា...
ក្រុម​ក្មេង​ស្រី​កម្ពុជា ឈ្មោះ LiterTree នៃ​កម្មវិធី​សហគ្រិនភាព និង​បច្ចេកវិទ្យា Technovation។

ក្មេង​ស្រី​ខ្មែរ​១​ក្រុម​នឹង​ទៅ​ប្រកួត Technovation វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​អាមេរិក​ក្នុង​ខែ​សីហា

ក្មេង​ស្រី​កម្ពុជា​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ក្រុម​ថា LiterTree នឹង​ទៅ​ចូលរួម​ប្រកួត​ប្រជែង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ក្រុម​ក្មេង​ស្រី​ផ្សេង​ទៀត​មក​ពី​ជុំវិញ​ពិភពលោក នៅ​ក្នុង​កម្មវិធី​សហគ្រិនភាព និង​បច្ចេកវិទ្យា (Technovation) នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ខែ​សីហា ខាង​មុខ​នេះ។ LiterTree...
គន្លឹះ​ប្រើ​ទូរស័ព្ទ​នៅ​រដូវ​ក្ដៅ

គន្លឹះ​ប្រើ​ទូរស័ព្ទ​កុំ​ឱ្យ​ឡើង​កម្ដៅ​នៅ​រដូវ​ក្ដៅ​ខ្លាំង

ក្នុង​រដូវ​ប្រាំង​ឆ្នាំ​២០១៩ នេះ កម្ពុជា ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត El Nino ក្នុង​កម្រិត ៦០% និង ៤០% ទៀត​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល (បាតុភូត​ដែល​នៅ​ចន្លោះ​រវាង El Nino និង La...
ឧបករណ៍​សាក​ថ្ម​ជើង​បី​ដែល​មាន​បញ្ហា​របស់​ក្រុមហ៊ុន Apple។

Apple ប្រាប់​ឲ្យ​ឈប់​ប្រើ​ដុំ​សាក​ថ្ម​ជើង​បី​នេះ​ជា​បន្ទាន់​និង​ប្រញាប់​យក​ទៅ​ដូរ

ក្រុមហ៊ុន Apple ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ឈប់​ប្រើ​ដុំ​សាក​ថ្ម​ជើង​បី​ជា​បន្ទាន់ ដើម្បី​សុវត្ថិភាព​ជៀសវាង​ការ​ឆក់ និង​ឆ្លង​ចរន្ត​អគ្គិសនី​នៅ​ពេល​ប៉ះ​ដុំ​សាក​ថ្ម​ប្រភេទ​នេះ​កំពុង​ដោត​សាក​ថ្ម​ទៅ​នឹង​អគ្គិសនី។ ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​វេបសាយ (website) របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា...
Telegram Messaging បន្ថែម​មុខងារ​លុប​សារ​គ្រប់​ភាគី (Unsend Feature)។

Telegram ចេញ​មុខងារ​លុប​សារ​ចេញ​ពី​គ្រប់​ភាគី ពិសេស​លុប​សារ​អ្នក​ផ្ញើ​បាន​ទៀត

ថ្មីៗ​នេះ កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត Telegram Messagingបាន​បន្ថែម​មុខងារ​ពិសេស​ថ្មី​មួយ​ទៀត​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​សារ​អាច​លុប​សារ​របស់​ខ្លួន​ដែល​បាន​ផ្ញើ​ចេញ​ពី​គ្រប់​ទូរស័ព្ទ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ពេល​ណា​ក៏​បាន។ អ្វី​ដែល​ពិសេស​នេះ​ទៀត មុខងារ​ថ្មី​នេះ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​លុប​សារ​ដែល​អ្នក​ទទួល​បាន​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក និង​ប្រអប់​សារ​របស់​មិត្តភ័ក្ដិ​របស់​អ្នក​ដែល​ជា​អ្នក​ផ្ញើ​ផង​ដែរ​នៅ​ក្នុង​លក្ខណៈ​ជជែក​ជា​ឯកជន​ដោយ​មិន​កំណត់​ពេល។ ការ​បញ្ចេញ​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន Telegram បញ្ជាក់​ថា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នៃ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​របស់​ខ្លួន។ មុខងារ​ថ្មី​នេះ​គឺ​ជា​ការ​កែសម្រួល​ពី​មុខងារ​ចាស់ Unsend ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី ២​ឆ្នាំ​មុន ក្នុង​គោល​បំណង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​លុប​រាល់​សារ​ដែល​បាន​ផ្ញើ​ចេញ​បាន​ក្នុង​អំឡុង​ពេល ៤៨​ម៉ោង។ ក្រុមហ៊ុន Telegram អះអាង​ថា គ្រាន់​តែ​ចុច​ពីរ​ដំណាក់កាល​ប៉ុណ្ណោះ (two tabs) នោះ​លោក​អ្នក​នឹង​អាច​លុប​សារ​ទាំងមូល​ចេញ​ពី​ភាគី​ពាក់ព័ន្ធ​ដោយ​មិន​បន្សល់​ទុក​ដាន​អ្វី​ឡើយ។ Telegram ជា​កម្មវិធី​ផ្ញើ​សារ (Messenger app) ដែល​កំពុង​ពេញ​និយម​មួយ​ក្នុង​ចំណោម​កម្មវិធី​ល្បីៗ​ជាច្រើន​ទៀត។ សេវាកម្ម​ចម្បង​របស់​កម្មវិធី​នេះ គឺ​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់ Telegram cloud ប៉ុន្តែ​កម្មវិធី​ក៏​ផ្ដល់​នូវ​ជម្រើស​កូដនីយកម្ម​លើ​សារ (end-to-end encryption) ផង​ដែរ​សម្រាប់​ការ​ជជែក​សម្ងាត់ (secret...
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។

Telegram អួត​ថា​មាន​អ្នក​ប្រើ​ថ្មី ៣​លាន​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ

Telegram អះអាង​ថា​អ្នក​បង្កើត​គណនី​ថ្មី​ដើម្បី​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន​មាន​ប្រមាណ ៣​លាន​គណនី ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​នេះ​គិត​ត្រឹម​ម៉ោង ៣:៣០​នាទី​រសៀល​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០១៩។ នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Telegram លោក Pavel Valerievich Durov បាន​ប្រកាស​យ៉ាង​ដូច្នេះ​នៅ​ក្នុង Channel ផ្លូវការ​របស់​លោក​នៅ​ក្នុង​កម្មវិធី Telegram នៅ​រសៀល​ថ្ងៃ​ទី​១៤ មីនា នេះ។...
Dark Mode featue of Viber

Viber ចេញ​មុខងារ Dark Mode ជួយ​ការពារ​ភ្នែក​អ្នក​ប្រើ

ថ្មីៗ​នេះ Viber ប្រកាស​ចេញ​មុខងារ​ថ្មី​មួយ​ដែល​ជួយ​សន្សំ​ថ្ម​ទូរស័ព្ទ និង​ជួយ​ការពារ​ភ្នែក​របស់​លោក​អ្នក​ពី​ពន្លឺ​ដែល​ចេញ​ពី​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone)។ ប្រកាស​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ Viber បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អេនឌ្រោយ (Android) អាច​ប្រើប្រាស់​មុខងារ​ផ្ទៃ​អេក្រង់​ពណ៌​ខ្មៅ (ងងឹត) ដែល​ភាសា​អង់គ្លេស​ហៅ​ថា Dark Mode បាន​ហើយ។ ទោះ​យ៉ាង​ណា សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អាយអូអេស (iOS) នឹង​ទទួល​បាន​មុខងារ​នេះ​នៅ​ប្រហែល​ជា​ពីរ​សប្ដាហ៍​បន្ទាប់​ទៀត។ នេះ​បើ​តាម​ការ​អះអាង​របស់ Viber ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​ប្រើប្រាស់​នៅ​លើ Twitter។ មុខងារ​ផ្ទៃ​ក្រោយ​ងងឹត...
កម្មវិធី​ជីវវិទ្យា​ថ្នាក់​ទី​១២ (Biology Grade 12)

អ្នក​បាក់ឌុប​ដំឡើង​កម្មវិធី​ជីវវិទ្យា​លើ​ស្មាតហ្វូន​ដើម្បី​ធ្វើ​តេស្ដ​ភ្លាម​ទៅ

កម្មវិធី​ជីវវិទ្យា​ថ្នាក់​ទី​១២ (Biology Grade 12) ដែល​ជា​ឧបករណ៍​ជំនួយ​បន្ថែម​ដល់​សិស្ស​ថ្នាក់​ទី​១២ ក្នុង​ការ​ធ្វើ​តេស្ដ​សមត្ថភាព​មុខវិជ្ជា​ជីវវិទ្យា​នៅ​លើ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន ព្រម​ទាំង​ដើម្បី​បង្កើន​ការ​ចងចាំ​ផ្នែក​វិទ្យាសាស្ត្រ​សិក្សា​តាម​គោល​វិធី​ស្ទែម (STEM) ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ និង​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ។ កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone App) ជីវវិទ្យា​ថ្នាក់​ទី​១២ នេះ ត្រូវ​បាន​សហការ​បង្កើត​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បើក​ទូលាយ (Open...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!