37 C
Phnom Penh
ថ្ងៃ​សុក្រ ទី​29 ខែ​មីនា ឆ្នាំ​2024

សន្តិសុខឌីជីថល

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​រាល់​ដំណឹង និង​គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព (Securitty) នៃ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) កុំព្យូទ័រ (Computer) បណ្ដាញ​ទំនាក់ទំនង​សង្គម (Social Media) អ៊ីមែល (E-mail) ពាក្យ​សម្ងាត់ (Password) និង​មេរោគ (Virus) ជាដើម។

ពាក្យ​សម្ងាត់​គណនី​ហ្វេសប៊ុក (Facebook's Account Password)។

Password អ្នក​ប្រើ Facebook រាប់​លាន​ត្រូវ​បាន​រក្សា​ទុក​ជា​ទម្រង់​អាន​បាន

ពាក្យ​សម្ងាត់​ (Password) របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រាប់​រយ​លាន​គណនី ត្រូវ​បាន​រក​ឃើញ​ថា​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​អាច​អាន​បាន (Plain Text) ដែល​មិន​បាន​ធ្វើ​កូដនីយកម្ម...
Norsk Hydro

មេរោគ ransomware ថ្មី វាយ​ប្រហារ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​រហូត​បិទ​រោងចក្រ​ជាច្រើន

ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក ត្រូវ​បាន​បង្ខំ​ចិត្ត​បិទ​រោងចក្រ​ជាច្រើន​ទីតាំង​ទូទាំង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​មេរោគ ransomware ថ្មី​មួយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩។ ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ឈ្មោះ Norsk Hydro បាន​ឲ្យ​ដឹង​តាម​រយៈ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ក្រុមហ៊ុន​បាន​បិទ​រោងចក្រ​ជាច្រើន​ជា​បណ្ដោះអាសន្ន។ ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រុមហ៊ុន​មិន​អាច​ប្រើ​ការ​បាន ក្រុមហ៊ុន​ក៏​ប្ដូរ​ទៅ​ធ្វើ​ប្រតិបត្តិការ​រោងចក្រ​តាម​របៀប​ធម្មតា​វិញ (manual) នៅ​កន្លែង​ដែល​អាច​ធ្វើ​ទៅ​បាន ដូចជា​នៅ​ប្រទេស Norway, Qatar, និង Brazil ដើម្បី​បន្ត​ប្រតិបត្តិការ​មួយ​ចំនួន។ CFO របស់​ក្រុមហ៊ុន Norsk Hydro លោក Eivind...
WordPress

ចំណុច​ខ្សោយ​ថ្មី​មួយ​ក្នុង WordPress អាច​ឲ្យ​គេ​ហេគ​វេបសាយ​បាន​ទាំងស្រុង

ចំណុច​ខ្សោយ​ថ្មី​របស់​កម្មវិធី WordPress ត្រូវ​បាន​អ្នក​ជំនាញ​រក​ឃើញ និង​ទាមទារ​ឲ្យ​អ្នក​គ្រប់គ្រង​វេបសាយ​ដែល​ប្រើប្រាស់ WordPress ទាំងអស់ ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ភ្លាមៗ​ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់ គឺ​ជំនាន់ 5.1.1...
Hacker

Hacker ដាក់​លក់​គណនី​អនឡាញ​ជិត ២៧​លាន​គណនី​លើ Dark Web

គណនី​អនឡាញ​ជិត ២៧​លាន​គណនី​ថ្មី​ទៀត ត្រូវ​បាន​ហេគឃឺ (Hacker) ដាក់​លក់​នៅ​លើ​វេបសាយ​ងងឹត (Dark Web) នៅ​ពេល​ថ្មីៗ​នេះ ដែល​ហេគឃឺ​បាន​លួច​ពី​វេបសាយ​ល្បីៗ​ចំនួន ៦ ផ្សេង​គ្នា។ នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​គណនី​អនឡាញ​រាប់​លាន​គណនី ត្រូវ​បាន​ហេគឃឺ​ម្នាក់​ប្រកាស​ដាក់​លក់​នៅ​លើ Dark Web បន្ទាប់​ពី​ហេគឃឺ​រូប​នោះ​បាន​ដាក់​លក់​គណនី​អនឡាញ​ប្រមាណ ៨៩០​លាន​អនឡាញ​គណនី​ដែល​លួច​បាន​ពី​វេបសាយ​ល្បីៗ​ចំនួន ៣២​វេបសាយ​ក្នុង​ដំណាក់កាល​បី​ផ្សេង​គ្នា។ វេបសាយ The Hacker News ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩...
Windows Update

Microsoft ប្រកាស​ឲ្យ​អ្នក​ប្រើ Windows អាប់ដេត​ដើម្បី​ជួសជុល​ប្រព័ន្ធ​សន្តិសុខ

Microsoft ចេញ​កំណែ​ជួសជុល​ផ្នែក​សន្តិសុខ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows សម្រាប់​ខែ​មីនា កាល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មាន​ចំណុច​ងាយ​រងគ្រោះ​សរុប​ចំនួន ៦៤ នៅ​ក្នុង Windows និង​ផលិតផល​ផ្សេង​ទៀត​របស់​ខ្លួន។ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​អ្នក​មាន​សុវត្ថិភាព​ខ្ពស់ សូម​លោក​អ្នក​ប្រញាប់​ធ្វើ​ការ​អាប់ដេត (ធ្វើ​បច្ចុប្បន្នភាព) Windows របស់​លោក​អ្នក​ឥឡូវ​នេះ ដើម្បី​ទទួល​បាន​ការ​ជួសជុល​នូវ​សន្តិសុខ​ប្រព័ន្ធ Windows ចុងក្រោយ។ ចំណុច​ងាយ​រងគ្រោះ​ទាំង​នោះ​មាន​ក្នុង Windows, Internet...
កម្មវិធី Chrome

Update Chrome ភ្លាម បើ​មិន​ចង់​ឲ្យ Hackers គ្រប់គ្រង​កុំព្យូទ័រ​បាន

Chrome បញ្ចេញ​កំណែ​ជួសជុល (patch) បន្ទាន់​មួយ​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​រុករក Chrome ដើម្បី​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ហេគឃឺ (Hackers) ពី​ចម្ងាយ​តាម​រយៈ​ចំណុច​ខ្សោយ​ដែល​ទើប​រក​ឃើញ។ ការ​ចេញ​នូវ​កំណែ​ជួសជុល​នេះ បន្ទាប់​ពី​ក្រុមហ៊ុន Google ដែល​ជា​ម្ចាស់​នៃ​កម្មវិធី Chrome ទទួល​បាន​របាយការណ៍​នៃ​ភាព​ងាយ​រងគ្រោះ​ដ៏​សំខាន់​មួយ​ពី​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ម្នាក់​របស់​ខ្លួន​កាល​ពី​ចុង​ខែ​កុម្ភៈ ថ្មីៗ​នេះ។ អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី​ក្រុម​អ្នក​វិភាគ​ការ​គំរាមកំហែង​នៃ​ក្រុមហ៊ុន Google លោក Clement Lecigne បាន​រក​ឃើញ​ចំណុច​ខ្សោយ​នៃ​កម្មវិធី Chrome ដែល​ជា​ភាព​ងាយ​រងគ្រោះ​ខ្លាំង​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ហេគឃឺ (Hackers) អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​រហូត​ឈាន​ដល់​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​បាន​ទាំងស្រុង​តែ​ម្ដង។ ភាព​ងាយ​រងគ្រោះ​នេះ ត្រូវ​បាន​គេ​ដាក់​លេខ​សម្គាល់ CVE-2019-5786 ដែល​ប៉ះពាល់​ទៅ​លើ​កម្មវិធី​រុករក Chrome នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន​ដូចជា Microsoft...
ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​ហ្វេសប៊ុក (Fake News on Facebook)។

Facebook បង្កើត​មជ្ឈមណ្ឌល​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​ថា​ខ្លួន​កំពុង​តែ​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី (Singapore) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​នៅ​មុន​ពេល​បោះឆ្នោត​ម្ដងៗ។ គោល​បំណង​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ថ្មី​នេះ​ឡើង គឺ​ដើម្បី​ធ្វើ​ការ​សហការ​ជាមួយ​ទីស្នាក់ការ​កណ្ដាល​របស់​ហ្វេសប៊ុក​នៅ Menlo Park និង​អ្នក​ជំនាញៗ​នៅ​សិង្ហបុរី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ត្រឹមត្រូវ សម្ដី​រើសអើង​ឬ​ស្អប់​ខ្ពើម ជាពិសេស​ការ​ជ្រៀតជ្រែក និង​គាប​សង្កត់​លើ​អ្នក​បោះឆ្នោត។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩ (ពេលវេលា​នៅ​អាមេរិក) ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​បញ្ជូន​បុគ្គលិក​ជំនាញ​ពី Facebook, Instagram, និង WhatsApp ឲ្យ​ទៅ​បំពេញ​ការងារ​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ដែល​កំពុង​សាងសង់​នៅ​សិង្ហបុរី។ ពួក​គេ​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​ផ្សេង​ទៀត​ដូចជា ក្រុម​កំណត់​ការ​គំរាមកំហែង (threat intelligence) ក្រុម​វិភាគ​ទិន្នន័យ (data science)...
Fake Like Facebook

Facebook ប្ដឹង​ក្រុមហ៊ុន​ចិន​៤ ចោទ​លក់ Like ក្លែងក្លាយ

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) និង Instagram ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ចិន ចំនួន​៤ និង​បុគ្គល ៣​រូប​ផ្សេង​ទៀត ចោទ​ពី​បទ​បង្កើត និង​ផ្សព្វផ្សាយ​ការ​លក់​គណនី លក់ Like និង​លក់ Follower ក្លែងក្លាយ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​លើ​វេបសាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​ក្រុមហ៊ុន​ចំនួន​៤ និង​បុគ្គល...
Adobe

Update ភ្លាម បើ​មិន​ចង់​ឲ្យ Hackers គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក

ថ្មីៗ​នេះ ក្រុមហ៊ុន Adobe បាន​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព (update) កម្មវិធី​ចំនួន​ពីរ ទៅ​កាន់​កំណែ​ចុងក្រោយ ដើម្បី​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ហេគឃឺ (Hackers)។ កម្មវិធី​ទាំងពីរ​ដែល​ក្រុមហ៊ុន​នេះ​ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រញាប់...
បណ្ដាញសង្គម YouTube

១,៦៧​លាន Channel ត្រូវ​បាន YouTube លុប​ចោល​ក្នុង​រយៈពេល​៣​ខែ

ក្រុមហ៊ុន YouTube លុប​ចោល Channel ប្រមាណ ១,៦៧​លាន channel កាល​ពី​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨...
DDoS Attack

ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ​នៅ​កម្ពុជា​រង​ការ​វាយ​ប្រហារ​តាម DDoS

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត (ISP) ធំៗ​មួយ​ចំនួន​នៅ​កម្ពុជា រង​ការ​វាយ​ប្រហារ​តាម​រយៈ DDoS ដែល​បណ្ដាល​ឲ្យ​ល្បឿន​អ៊ីនធឺណិត​មាន​ល្បឿន​យឺត​ខុស​ប្រក្រតី​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​នេះ។ ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​កម្ពុជា ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​៦...
Facebook Phishing Attack

គ្រាន់​តែ​គេ Add អ្នក​ជា Admin Page ក៏​អាច​បាត់បង់​គណនី​ហ្វេសប៊ុក​ដែរ

នៅ​ពេល​ថ្មីៗ​នេះ អ្នក​សរសេរ​ប្លុក (bloggers) និង​អ្នក​សារព័ត៌មាន​ពលរដ្ឋ (citizen journalists) មួយ​ចំនួន​នៅ​ប្រទេស​វៀតណាម (Vietnam) រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​លើ​គណនី​ហ្វេសប៊ុក...
ទំព័រ​ហ្វេសប៊ុក (Facebook Page)

របៀប​ដក​ទំព័រ​ហ្វេសប៊ុក (Facebook Page) ចេញ​ពី​ការ​គ្រប់គ្រង​របស់​អ្នក

នៅ​ពេល​ខ្លះ អ្នក​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​អ្នក ឬ​ក្រុម​ការងារ​របស់​អ្នក បញ្ចូល​អ្នក​ទៅ​ជា​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក (Facebook Page) មួយ ដើម្បី​ជួយ​គ្រប់គ្រង និង​ចែក​រំលែក​ដំណឹង​ផ្សេងៗ...
National Center for Missing and Exploited Children (NCMEC)

Facebook លុប​រូបភាព​អាសអាភាស​កុមារ​ជិត ៩​លាន​រូបភាព

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​ថា ខ្លួន​បាន​លុប​រូបភាព​អាសអាភាស​របស់​អនីតិជន​ចំនួន​ជិត ៩​លាន​រូបភាព​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (Artificial Intelligent, AI) នៅ​ក្នុង​ត្រីមាស​ទី​៣...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!