29 C
Phnom Penh
ថ្ងៃ​សៅរ៍ ទី​20 ខែ​មេសា ឆ្នាំ​2024

ទូរស័ព្ទ (Smart Phone)

Smart Phone

លេខ​ទូរស័ព្ទ​ប្រភេទ​បោកប្រាស់ (Scam)

លេខ​ក្បាល +370 និង +381 Missed call កុំ​តេ​ត្រឡប់​ទៅ​វិញ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ជូន​ដំណឹង​ដល់​ពលរដ្ឋ​ទាំងអស់​កុំ​ឱ្យ​ហៅ​ត្រឡប់​ទៅ​កាន់​លេខ​ទូរស័ព្ទ​ក្រៅ​ប្រទេស​ដែល​មាន​ក្បាល​លេខ +370 និង +381 ដែល​អ្នក​មិន​ស្គាល់​ឱ្យ​សោះ។ នាយកដ្ឋាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​នេះ​ពន្យល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ប្រសិន​បើ​អ្នក​យក​លេខ​ទូរស័ព្ទ​របស់​ខ្លួន​អ្នក​តេ​ត្រឡប់​ទៅ​កាន់​លេខ​ក្រៅ​ប្រទេស​ដែល​មាន​ក្បាល​លេខ​ដូច​ខាង​លើ នោះ​អ្នក​នឹង​ត្រូវ​ខាតបង់​ប្រាក់​ដ៏​ច្រើន​ពី​គណនី​ទូរស័ព្ទ​របស់​អ្នក​ភ្លាមៗ ដោយសារ​តម្លៃ​នៃ​សេវា​ហៅ​ចេញ​ទៅ​កាន់​លេខ​ទាំងនោះ​មាន​តម្លៃ​ថ្លៃ។ ការ​បញ្ជាក់​របស់​នាយកដ្ឋាន​នេះ...
Android App មាន​មេរោគ

Android App ចំនួន ៨ មាន​បង្កប់​មេរោគ​ទាញ​ទិន្នន័យ​ធនាគារ​ពី​ទូរស័ព្ទ

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី​ក្រុមហ៊ុន Check Point Research រក​ឃើញ​កម្មវិធី Android នៅ​លើ Google Play...

របៀប​កំណត់​រយៈពេល​ឱ្យ iPhone, iPad, iPod Touch ចាក់​សោ​ស្វ័យប្រវត្តិ​ពេល​អត់​ប្រើ

នៅពេល​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​កំណត់​លេខ​កូដ​សម្ងាត់ (passcode) ដើម្បី​ចាក់​សោ​រួច​ហើយ នោះ​មានន័យថា អ្នក​ត្រូវ​តែ​បញ្ចូល​លេខ​កូដ​សម្ងាត់​រាល់​ពេល ដើម្បី​អាច​បើក​ប្រើប្រាស់​ឧបករណ៍​របស់​អ្នក​បាន។ ទោះជាយ៉ាងណា អ្នក​ក៏​អាច​កំណត់​រយៈពេល​នៃ​ការ​បិទ​អេក្រង់​ទូរស័ព្ទ iPhone ឬ...

Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន 19 ដែល​ផ្ទុក Adware និង​ស្នើ​អ្នក​ប្រើ​លុប​ចេញ​ពី​ទូរស័ព្ទ

ក្រុមហ៊ុន Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន ១៩ (Apps) ចេញ​ពី​ហាង Google Play Store...

ឥណ្ឌា​ហាមឃាត់​កម្មវិធី​ទូរស័ព្ទ​ចិន ៤៧ បន្ថែម​បន្ទាប់ពី Tik Tok, WeChat

រដ្ឋាភិបាល​ឥណ្ឌា ហាមឃាត់​កម្មវិធី​ស្មាតហ្វូន (smartphone apps) របស់​ប្រទេស​ចិន​បន្ថែម​ទៀត​ចំនួន ៤៧ Apps នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​មុន...

Google លុប ២៥ Apps ចេញ​ពី Play Store ដែល​លួច​អត្តសញ្ញាណ​អ្នក​ប្រើ​ហ្វេសប៊ុក

ក្រុមហ៊ុន Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន ២៥ (Apps) ចេញពី Play Store របស់​ក្រុមហ៊ុន...
Signal App

Signal ជា​កម្មវិធី​សន្ទនា​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង

Signal គឺ​ជា​កម្មវិធី​សន្ទនា​គ្នា​តាមរយៈ​អ៊ីនធឺណិត​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង (end-to-end encryption)។ មាន​ន័យ​ថា ការ​សន្ទនា​របស់​អ្នក​ជាមួយ​ភាគី​ម្ខាង​ទៀត គឺ​ត្រូវ​បាន​ធានា​សុវត្ថិភាព និង​គ្មាន​នរណា​ម្នាក់​អាច​ចូល​មើល ឬ​ស្ដាប់​បាន​ឡើយ...
និមិត្ត​សញ្ញា Play Store របស់​ក្រុមហ៊ុន Google។

Google លុប​កម្មវិធី​បន្លំ​ពាណិជ្ជកម្ម​ជិត ៦០០ Apps ចេញ​ពី Play Store

ក្រុមហ៊ុន Google លុប​កម្មវិធី​ជិត ៦០០​កម្មវិធី​ចេញ​ពី Play Store និង​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​រក​ប្រាក់​ចំណូល​តាម​រយៈ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (ad monetization), Google AdMob និង Google Ad Manager។ Google ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០...
ការ​ស៊ីញ៉ូ​ហៅ​ទូរស័ព្ទ (One Ring Phone Scams)។

ទូរស័ព្ទ​ក្បាល +685 តេ​ចូល មិន​អាច​ហេគ​ឬ​លួច​លុយ​ពី​កុង​ធនាគារ​ទេ

នៅ​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន នាំ​គ្នា​បង្ហោះ និង​ចែក​រំលែក​តៗ​គ្នា​អំពី​លេខ​ទូរស័ព្ទ​ក្រៅ​ប្រទេស​ដែល​គេ​ជឿ​ថា​មក​ពី​ប្រទេស​សាម័រ (Samoa) មាន​ក្បាល +685...
សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

Bug របស់​កម្មវិធី​ហ្វេសប៊ុក​លើ iPhone បើក​កាមេរ៉ា​ដោយ​ស្វ័យប្រវត្តិ

មនុស្ស​ជាច្រើន​បាន​ត្អូញត្អែរ និង​តវ៉ា​ថា កាមេរ៉ា​ទូរសព្ទ​ស្មាតហ្វូន​របស់​ពួក​គេ បាន​បើក​ដំណើរ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ប្រើប្រាស់​កម្មវិធី Facebook App។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ CNET។ វេបសាយ​ដដែល​នេះ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​កម្មវិធី Facebook App...
ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

ការ​ថែរក្សា​សុវត្ថិភាព​លើ​គណនី​ហ្វេសប៊ុក (Facebook Account) គឺ​ប្រៀប​បាន​នឹង​ការ​ថែរក្សា​សុវត្ថិភាព​របស់​មនុស្ស​យើង​ម្នាក់ៗ​ដែរ ពីព្រោះ​ម្ចាស់​គណនី​នីមួយៗ​ប្រាកដ​ណាស់​មិន​ចង់​ឱ្យ​អ្នក​ណា​ម្នាក់​រំខាន​ដោយ​ការ​លួច​ចូល​ទៅ​ក្នុង​គណនី​របស់​ខ្លួន​ឡើយ។ តម្លៃ​នៃ​គណនី​ហ្វេសប៊ុក គឺ​មាន​តម្លៃ​ប្រែប្រួល​ទៅ​តាម​កិច្ចការ​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ​នៅ​លើ​ហ្វេសប៊ុក។ អ្នក​ខ្លះ គណនី​ហ្វេសប៊ុក​គឺ​ជា​មាស​ប្រាក់​របស់​ពួក​គាត់ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត វា​គ្រាន់​តែ​ជា​កន្លែង​កម្សាន្ត​ប៉ុណ្ណោះ​សម្រាប់​ពួក​គាត់ ហើយ​ពួក​គាត់​មិន​ខ្វល់​នឹង​ការ​បាត់បង់​គណនី​ហ្វេសប៊ុក​នោះ​ទេ ពីព្រោះ​ពួក​គាត់​មាន​លទ្ធភាព​បង្កើត​បាន​ថ្មី​ជានិច្ច ប៉ុន្តែ​ពួក​គាត់​ភ្លេច​គិត​ដល់​សុវត្ថិភាព​របស់​មិត្តភ័ក្ដិ ឬ​បងប្អូន​សាច់ញាតិ​របស់​គាត់។ ហេតុ​អ្វី​បាន​ជា​យើង​និយាយ​ដូច្នេះ? គឺ​ថា នៅ​ពេល​ដែល​មាន​ជន​ខិលខូច​លួច​យក​គណនី​ហ្វេសប៊ុក​របស់​យើង​បាន ទោះ​បី​ជា​គណនី​ហ្វេសប៊ុក​នោះ​មិន​សំខាន់ ឬ​មិន​មាន​ការណ៍​សម្ងាត់​ស្អី​ក៏ដោយ ប៉ុន្តែ​ជន​ខិលខូច​ប្រាកដ​ណាស់​នឹង​ប្រើ​គណនី​ហ្វេសប៊ុក​ដែល​គេ​លួច​បាន យក​ទៅ​បោក​បញ្ឆោត​មិត្តភ័ក្ដិ ឬ​សាច់ញាតិ​បងប្អូន​របស់​ម្ចាស់​គណនី​នោះ។ ជួនកាល មិត្តភ័ក្ដិ ឬ​សាច់ញាតិ​របស់​ពួក​គាត់​អាច​នឹង​ខាតបង់​ប្រយោជន៍​ធំ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក។ ដូច្នេះ​ហើយ ការ​ចាក់​សោ​មួយ​តង់​ទៀត ឬ​គេ​ហៅ​ថា​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (Two-Factor Authentication, 2FA) នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​យើង...
មេរោគ​ទូរសព្ទ​ថ្មី​មួយ​ជា​ប្រភេទ Malware ឈ្មោះ Agent Smith។

មេរោគ​ថ្មី​ជ្រាប​ចូល​ទូរសព្ទ​ប្រើ Android ប្រមាណ ២៥​លាន​គ្រឿង

អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) រួម​មាន​ទូរសព្ទ​ឆ្លាតវៃ (Smartphone) និង​ថេបប្លិត (Tablets) ប្រមាណ ២៥​លាន​គ្រឿង​ទូទាំង​ពិភពលោក ត្រូវ​បាន​គេ​រាយការណ៍​ថា...
Telegram Messaging បន្ថែម​មុខងារ​លុប​សារ​គ្រប់​ភាគី (Unsend Feature)។

Telegram ចេញ​មុខងារ​លុប​សារ​ចេញ​ពី​គ្រប់​ភាគី ពិសេស​លុប​សារ​អ្នក​ផ្ញើ​បាន​ទៀត

ថ្មីៗ​នេះ កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត Telegram Messagingបាន​បន្ថែម​មុខងារ​ពិសេស​ថ្មី​មួយ​ទៀត​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​សារ​អាច​លុប​សារ​របស់​ខ្លួន​ដែល​បាន​ផ្ញើ​ចេញ​ពី​គ្រប់​ទូរស័ព្ទ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ពេល​ណា​ក៏​បាន។ អ្វី​ដែល​ពិសេស​នេះ​ទៀត មុខងារ​ថ្មី​នេះ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​លុប​សារ​ដែល​អ្នក​ទទួល​បាន​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក និង​ប្រអប់​សារ​របស់​មិត្តភ័ក្ដិ​របស់​អ្នក​ដែល​ជា​អ្នក​ផ្ញើ​ផង​ដែរ​នៅ​ក្នុង​លក្ខណៈ​ជជែក​ជា​ឯកជន​ដោយ​មិន​កំណត់​ពេល។ ការ​បញ្ចេញ​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន Telegram បញ្ជាក់​ថា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នៃ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​របស់​ខ្លួន។ មុខងារ​ថ្មី​នេះ​គឺ​ជា​ការ​កែសម្រួល​ពី​មុខងារ​ចាស់ Unsend ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី ២​ឆ្នាំ​មុន ក្នុង​គោល​បំណង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​លុប​រាល់​សារ​ដែល​បាន​ផ្ញើ​ចេញ​បាន​ក្នុង​អំឡុង​ពេល ៤៨​ម៉ោង។ ក្រុមហ៊ុន Telegram អះអាង​ថា គ្រាន់​តែ​ចុច​ពីរ​ដំណាក់កាល​ប៉ុណ្ណោះ (two tabs) នោះ​លោក​អ្នក​នឹង​អាច​លុប​សារ​ទាំងមូល​ចេញ​ពី​ភាគី​ពាក់ព័ន្ធ​ដោយ​មិន​បន្សល់​ទុក​ដាន​អ្វី​ឡើយ។ Telegram ជា​កម្មវិធី​ផ្ញើ​សារ (Messenger app) ដែល​កំពុង​ពេញ​និយម​មួយ​ក្នុង​ចំណោម​កម្មវិធី​ល្បីៗ​ជាច្រើន​ទៀត។ សេវាកម្ម​ចម្បង​របស់​កម្មវិធី​នេះ គឺ​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់ Telegram cloud ប៉ុន្តែ​កម្មវិធី​ក៏​ផ្ដល់​នូវ​ជម្រើស​កូដនីយកម្ម​លើ​សារ (end-to-end encryption) ផង​ដែរ​សម្រាប់​ការ​ជជែក​សម្ងាត់ (secret...
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។

របៀប​បិទ​កុំ​ឲ្យ Hacker ឃើញ IP Address ពេល Call តាម Telegram

កម្មវិធី Telegram ប្រើ​នៅ​លើ​កុំព្យូទ័រ (Desktop version) ត្រូវ​បាន​រក​ឃើញ​ថា​លេច​ធ្លាយ​អាសយដ្ឋាន​អ៊ីនធឺណិត (IP Address) របស់​អ្នក​ប្រើប្រាស់​ទាំង​អាសយដ្ឋាន​ឯកជន...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!