ក្ដៅៗ កម្ពុជាដាក់ឱ្យប្រើប្រាស់កម្មវិធីឈែត (Chat) លើកដំបូងរបស់ខ្លួនជាផ្លូវការដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ។
តាមរយៈទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានឱ្យដឹងថា CoolApp ជាបណ្ដាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដាបរទេសដូច Telegram និង WhatsApp ដែរ។
បច្ចុប្បន្ន កម្មវិធីបណ្ដាញទំនាក់ទំនងសង្គមមួយនេះត្រូវបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។
អំពីកម្មវិធី
សម្ដេចតេជោ ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុកថា កម្មវិធី CoolApp មានលក្ខណៈស្តង់ដាអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឈែត CoolApp នេះបានចំណាយពេលជាង ៣ឆ្នាំមកហើយចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤ នេះ ដែលទើបចេញជារូបរាងនៅពេលនេះ។
មុខងារសំខាន់ៗនៃកម្មវិធី CoolApp
តាមរយៈទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន បន្តឱ្យដឹងថា CoolApp មានមុខងារជាច្រើនរួមមាន Chat, Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដាអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វីដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។ បណ្ដាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើងដែលជាកម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។
យោងតាមគេហទំព័រផ្លូវការរបស់កម្មវិធី CoolApp បង្ហាញថាកម្មវិធីឈែតនេះធានានូវការទំនាក់ទំនងដែលធ្វើកូដនីយកម្ម ១០០% ទៅលើ៖
- ឈែតជាអក្សរ
- ឈែតជាសំឡេង
- ខលជាសំឡេង
- ផ្ញើឯកសារ និងរូបភាព
- វីដេអូខល
- បង្កើតក្រុមដោយគ្មានដែនកំណត់ ហើយក្រុមនីមួយៗអាចមានសមាជិករហូតដល់ ១០០០០នាក់
- បង្កើតឆាណែល
ទិន្នន័យរក្សាទុកនៅកន្លែងណា?
CoolApp បញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ទិន្នន័យនឹងត្រូវលុបចេញពីម៉ាស៊ីនមេភ្លាមៗបន្ទាប់ពីភាគីម្ខាងទៀតដែលជាអ្នកទទួលសារ ទទួលបានសារ ហើយសារទាំងនោះនឹងត្រូវរក្សាទុកតែនៅលើឧបករណ៍របស់អ្នកផ្ញើ និងអ្នកទទួលតែប៉ុណ្ណោះ មិនមានភាគីទីបី ឬសូម្បីតែក្រុមហ៊ុន CoolApp អាចចូលមើលសារនោះបានឡើយ ដោយសារវាត្រូវបានធ្វើកូដនីយកម្មមុននឹងត្រូវបានផ្ញើចេញ។
ទាញយកកម្មវិធី
1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516
2. Android version
https://play.google.com/store/apps/details?id=asia.coolapp.chat
3. Desktop version
4. Mac iOS