បង្កើត​គណនី​ហ្វេសប៊ុក (Facebook Account)

ដើម្បី​អាច​ប្រើប្រាស់​ហ្វេសប៊ុក​បាន ទាមទារ​ឲ្យ​លោក​អ្នក​បង្កើត​គណនី​ហ្វេសប៊ុក​ជា​មុន​សិន ហើយ​រាល់​ការ​បង្កើត និង​ប្រើប្រាស់​ហ្វេសប៊ុក លោក​អ្នក​មិន​ចាំបាច់​ត្រូវ​ចំណាយ​ថវិកា​ទៅ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​នោះ​ទេ គឺ​លោក​អ្នក​អាច​ប្រើប្រាស់​ដោយ​សេរី និង​មិន​បង់​ថ្លៃ។

10361
របៀប​បង្កើត​គណនី​ហ្វេសប៊ុក (Facebook Account)។
របៀប​បង្កើត​គណនី​ហ្វេសប៊ុក (Facebook Account)។

ហ្វេសប៊ុក (Facebook) គឺ​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ធំ​នៅ​លើ​ពិភពលោក និង​កំពុង​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា ផង​ដែរ។ នៅ​លើ​ហ្វេសប៊ុក លោក​អ្នក​អាច​មើល និង​ចែក​រំលែក​អ្វីៗ​ស្ទើរ​តែ​គ្រប់​យ៉ាង ដូចជា​រូបថត វីដេអូ ព័ត៌មាន ឬ​ចំណេះដឹង​ផ្សេងៗ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ទោះ​យ៉ាង​ណា ដើម្បី​អាច​ប្រើប្រាស់​ហ្វេសប៊ុក​បាន ទាមទារ​ឲ្យ​លោក​អ្នក​បង្កើត​គណនី​ហ្វេសប៊ុក​ជា​មុន​សិន ហើយ​រាល់​ការ​បង្កើត និង​ប្រើប្រាស់​ហ្វេសប៊ុក លោក​អ្នក​មិន​ចាំបាច់​ត្រូវ​ចំណាយ​ថវិកា​ទៅ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​នោះ​ទេ គឺ​លោក​អ្នក​អាច​ប្រើប្រាស់​ដោយ​សេរី និង​មិន​បង់​ថ្លៃ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ខាង​ក្រោម​ជា​របៀប​ដែល Tech Khmer បង្ហាញ​ពី​ការ​បង្កើត​គណនី​ហ្វេសប៊ុក (Facebook Account) តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក (Facebook App) នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone)

ជំហាន​ទី​១៖ បើក​ដំណើរការ​កម្មវិធី Play Store សម្រាប់​អ្នក​ប្រើ Android និង App Store សម្រាប់​អ្នក​ប្រើ iOS (មើល​រូបភាព​ខាង​ក្រោម)

ដំណើរការ Play Store
ដំណើរការ Play Store

ជំហាន​ទី​២៖ បន្ទាប់​មក​ស្វែងរក​កម្មវិធី​ហ្វេសប៊ុក ដោយ​វាយ​ពាក្យ Facebook នៅ​កន្លែង​ស្វែងរក រួច​ហើយ​ចាប់ផ្ដើម​ដំឡើង​កម្មវិធី​ហ្វេសប៊ុក និង​ត្រូវ​រង់ចាំ​រហូត​ដល់​កម្មវិធី​ត្រូវ​បាន​ដំឡើង​ចប់ (មើល​រូបភាព​ខាង​ក្រោម)

ស្វែងរក facebook app និង install កម្មវិធី
ស្វែងរក facebook app និង install កម្មវិធី

ជំហាន​ទី​៣៖ បន្ទាប់​ពី​ដំឡើង​កម្មវិធី​ហ្វេសប៊ុក​ចប់ សូម​ចុច​ប៊ូតុង Open ឬ​ចុច​លើ​រូប​ពណ៌​ខៀវ​មាន​អក្សរ F ពណ៌​ស​នៅ​អេក្រង់​ទូរស័ព្ទ​របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)

ដំណើរការ​កម្មវិធី facebook
ដំណើរការ​កម្មវិធី facebook

ជំហាន​ទី​៤៖ ចុច​លើ​ប៊ូតុង​ពណ៌​បៃតង​ដែល​មាន​ពាក្យ​ថា CREATE A NEW FACEBOOK ACCOUNT (មើល​រូបភាព​ខាង​ក្រោម)

ចុច​ប៊ូតុង​បង្កើត​គណនី​ហ្វេសប៊ុក
ចុច​ប៊ូតុង​បង្កើត​គណនី​ហ្វេសប៊ុក

ជំហាន​ទី​៥៖ ចុច​ប៊ូតុង Next (មើល​រូបភាព​ខាង​ក្រោម)

ចាប់​ផ្ដើម​បង្កើត​គណនី​ហ្វេសប៊ុក
ចាប់​ផ្ដើម​បង្កើត​គណនី​ហ្វេសប៊ុក

ជំហាន​ទី​៦៖ ដំណាក់កាល​នេះ ហ្វេសប៊ុក​អាច​នឹង​ទាមទារ​សិទ្ធិ​ចំនួន​ពីរ សូម​ចុច​ពាក្យ ALLOW (មើល​រូបភាព​ខាង​ក្រោម)

អនុញ្ញាត​ឲ្យ​ហ្វេសប៊ុក​អាច ACCESS CONTACT AND MANAGE PHONE CALL
អនុញ្ញាត​ឲ្យ​ហ្វេសប៊ុក​អាច ACCESS CONTACT AND MANAGE PHONE CALL

ជំហាន​ទី​៧៖ បំពេញ​ឈ្មោះ​របស់​អ្នក និង​ត្រកូល​របស់​អ្នក រួច​ចុច​ប៊ូតុង Next (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​ឈ្មោះ និង​ត្រកូល
បញ្ចូល​ឈ្មោះ និង​ត្រកូល

ជំហាន​ទី​៨៖ ជ្រើសរើស​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​អ្នក រួច​ចុច​ប៊ូតុង Next (មើល​រូបភាព​ខាង​ក្រោម)

ជ្រើសរើស​ថ្ងៃ​ខែ​ឆ្នាំ​កំណើត
ជ្រើសរើស​ថ្ងៃ​ខែ​ឆ្នាំ​កំណើត

ជំហាន​ទី​៩៖ ជ្រើសរើស​ភេទ​របស់​អ្នក រួច​ចុច​ប៊ូតុង Next (មើល​រូបភាព​ខាង​ក្រោម)

ជ្រើសរើស​ភេទ
ជ្រើសរើស​ភេទ

ជំហាន​ទី​១០៖ បំពេញ​លេខ​ទូរស័ព្ទ​របស់​អ្នក រួច​ចុច​ប៊ូតុង Next (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​លេខ​ទូរស័ព្ទ
បញ្ចូល​លេខ​ទូរស័ព្ទ

ជំហាន​ទី​១១៖ ដាក់​ពាក្យ​សម្ងាត់ (Password) រួច​ចុច​ប៊ូតុង Next (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​ពាក្យ​សម្ងាត់
បញ្ចូល​ពាក្យ​សម្ងាត់

ជំហាន​ទី​១២៖ ចុច​ប៊ូតុង Sign Up (មើល​រូបភាព​ខាង​ក្រោម)

ចុច​ពាក្យ Sign Up
ចុច​ពាក្យ Sign Up

ជំហាន​ទី​១៣៖ ហ្វេសប៊ុក​នឹង​ស្នើសុំ​អ្នក​ឲ្យ​ហ្វេសប៊ុក​អាច​ផ្ញើ និង​មើល​សារ​ទូរស័ព្ទ​របស់​អ្នក សូម​ចុច ALLOW (មើល​រូបភាព​ខាង​ក្រោម)

អនុញ្ញាត​ឲ្យ​ហ្វេសប៊ុក​អាច​ផ្ញើ និង​មើល​សារ SMS
អនុញ្ញាត​ឲ្យ​ហ្វេសប៊ុក​អាច​ផ្ញើ និង​មើល​សារ SMS

ជំហាន​ទី​១៤៖ ហ្វេសប៊ុក​នឹង​ចាប់ផ្ដើម​ចូល​ទៅ​កាន់​គណនី​របស់​លោក​អ្នក សូម​រង់ចាំ​រហូត​ដំណើរការ​ចប់ (មើល​រូបភាព​ខាង​ក្រោម)

ដំណើរការ Signing in...
ដំណើរការ Signing in…

ជំហាន​ទី​១៥៖ សូម​ចុច​ពាក្យ SAVE PASSWORD ដើម្បី​រក្សា​ទុក​ពាក្យ​សម្ងាត់​របស់​អ្នក​សម្រាប់​បើក​ហ្វេសប៊ុក​លើក​ក្រោយ ដោយ​មិន​ចាំបាច់​បញ្ចូល​ពាក្យ​សម្ងាត់​ទៀត (មើល​រូបភាព​ខាង​ក្រោម)

រក្សា​ទុក​ពាក្យ​សម្ងាត់
រក្សា​ទុក​ពាក្យ​សម្ងាត់

ជំហាន​ទី​១៦៖ ដាក់​រូបថត​លើ Profile។ លោក​អ្នក​អាច​ថត (ចុច​ប៊ូតុង Take a Photo) ឬ​ជ្រើសរើស​រូបថត​ចេញ​ពី​ទូរស័ព្ទ (Choose From Gallery)។ លើស​ពី​នេះ លោក​អ្នក​ក៏​អាច​រំលង​មិន​ដាក់​រូបថត​ផង​ដែរ (ចុច​ប៊ូតុង Skip) (មើល​រូបភាព​ខាង​ក្រោម)

ដាក់​រូប​លើ profile
ដាក់​រូប​លើ profile

ជំហាន​ទី​១៧៖ លោក​អ្នក​អាច​ចាប់​ផ្ដើម Add Friend បាន​ហើយ ឬ​ក៏​រំលង​សិន​ក៏​បាន (មើល​រូបភាព​ខាង​ក្រោម)

add friend ឬ​ក៏​រំលង
add friend ឬ​ក៏​រំលង

ជំហាន​ទី​១៨៖ សូម​យក​លេខ​កូដ ៥​ខ្ទង់​ដែល​ហ្វេសប៊ុក​ផ្ញើ​ទៅ​កាន់​ទូរស័ព្ទ​របស់​លោក​អ្នក មក​បញ្ចូល​កន្លែង Confirmation Code រួច​ចុច​ប៊ូតុង Confirm ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​លេខ​កូដ ៥​ខ្ទង់​ដែល​ហ្វេសប៊ុក​ផ្ញើ​ទៅ​កាន់​ទូរស័ព្ទ​របស់​អ្នក។
បញ្ចូល​លេខ​កូដ ៥​ខ្ទង់​ដែល​ហ្វេសប៊ុក​ផ្ញើ​ទៅ​កាន់​ទូរស័ព្ទ​របស់​អ្នក។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។