វគ្គ​បណ្ដុះបណ្ដាល​ពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ឥត​គិត​ថ្លៃ​រយៈពេល​២​ថ្ងៃ

ប្រធានបទ​សំខាន់ៗ​ដែល​នឹង​លើក​យក​មក​បង្ហាត់​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន ៥​ប្រធានបទ​ដូចជា​របៀប​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​វិធីសាស្ត្រ​សរសេរ​ព័ត៌មាន​ខ្លី ជាដើម។

3148
វគ្គ​បណ្ដុះបណ្ដាល​ឥត​គិត​ថ្លៃ ស្ដីពី «ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​ពង្រីក​វិសាលភាព​ព័ត៌មាន»។
វគ្គ​បណ្ដុះបណ្ដាល​ឥត​គិត​ថ្លៃ ស្ដីពី «ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​ពង្រីក​វិសាលភាព​ព័ត៌មាន»។

បណ្ដាញ​យុវជន​កម្ពុជា (Cambodian Youth Network, CYN) ប្រកាស​ជ្រើសរើស​សិក្ខាកាម​ចំនួន ២៥​នាក់ ដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ឥត​គិត​ថ្លៃ ស្ដីពី «ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​ពង្រីក​វិសាលភាព​ព័ត៌មាន»

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៩២០ ខែ​មករា ឆ្នាំ​២០១៩ ចាប់​ពី​ម៉ោង ៨:០០​ព្រឹក ដល់ ៥:០០​ល្ងាច នៅ​ការិយាល័យ​បណ្ដាញ​យុវជន​កម្ពុជា។

ប្រធានបទ​សំខាន់ៗ​ដែល​នឹង​លើក​យក​មក​បង្ហាត់​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ដូច​ខាង​ក្រោម៖

. របៀប​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម
. វិធីសាស្ត្រ​សរសេរ និង​រាយការណ៍​ព័ត៌មាន​ខ្លី
. បច្ចេកទេស​ថត​រូប និង​វីដេអូ​តាម​ទូរស័ព្ទ​ដៃ
. សុវត្ថិភាព និង​ឯកជនភាព​នៅ​លើ​ហ្វេសប៊ុក
. ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោល​បំណង​ដូច​ខាង​ក្រោម៖

  • ពង្រឹង​សមត្ថភាព​យុវជន សកម្មជន និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ឲ្យ​ចេះ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ប្រកប​ដោយ​សុវត្ថិភាព
  • រួម​ចំណែក​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ និង​ការ​ចែក​រំលែក​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម
  • បង្កើន​ការ​យល់​ដឹង​ដល់​យុវជន​ជា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ពី​សុវត្ថិភាព និង​ឯកជនភាព​នៅ​លើ​អ៊ីនធឺណិត

លក្ខខណ្ឌ​នៃ​ការ​ចូលរួម៖

  • ជា​សមាជិក​បណ្ដាញ​យុវជន​កម្ពុជា ឬ​ជា​សិស្ស​និស្សិត
  • ចូលរួម​ពេញលេញ​រយៈពេល​ពីរ​ថ្ងៃ

តើ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ?

  • វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា
  • ឯកសារ​មេរៀន
  • អាហារ​សម្រន់+អាហារ​ថ្ងៃ​ត្រង់

តំណ​ចុះ​ឈ្មោះ​ចូលរួម៖ https://goo.gl/forms/6DZknCxukcl0xgbX2

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។