ចូល​ចិត្ត​មើល YouTube ពេល​យប់ ដូរ​ផ្ទៃ​ទៅ​ពណ៌​ខ្មៅ​បាន​ហើយ

Dark Theme គឺ​ជា​ការ​ប្ដូរ​ផ្ទៃ​របស់ YouTube ពី​ពណ៌​ស ទៅ​ជា​ពណ៌​ខ្មៅ សម្រាប់​ចូល​ចិត្ត​ទស្សនា​វីដេអូ​នៅ​លើ YouTube នៅ​ពេល​យប់។

3451
កម្មវិធី Dark Theme របស់ YouTube
កម្មវិធី Dark Theme របស់ YouTube

ទីបំផុត Google បាន​ដាក់​ឲ្យ​ប្រើប្រាស់​ផ្ទៃ​ពណ៌​ខ្មៅ (Dark Theme) នៅ​លើ YouTube apps ហើយ​សម្រាប់​ឧបករណ៍​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) បន្ទាប់​ពី​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​កុំព្យូទ័រ Desktop កុំព្យូទ័រ Laptop និង​លើ iOS

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Dark Theme គឺ​ជា​ការ​ប្ដូរ​ផ្ទៃ​របស់ YouTube ពី​ពណ៌​ស ទៅ​ជា​ពណ៌​ខ្មៅ សម្រាប់​ចូល​ចិត្ត​ទស្សនា​វីដេអូ​នៅ​លើ YouTube នៅ​ពេល​យប់ ដែល​មុខងារ​អាច​កាត់​បន្ថយ​ពន្លឺ​ដែល​ចាំង​មក​លើ​ភ្នែក​របស់​អ្នក​នៅ​ពេល​ទស្សនា​វីដេអូ​នៅ​លើ YouTube កុំ​ឲ្យ​រោយ​ភ្នែក ជួយ​ការពារ​មិន​ឲ្យ​កាំរស្មី​ពណ៌​ខ្ពស់​ចូល​ទៅ​ក្នុង​ភ្នែក និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថាមពល​របស់​ទូរស័ព្ទ​ឆ្លាតវៃ​ផង​ដែរ។

YouTube នឹង​ចងចាំ​កម្រិត​ពន្លឺ ឬ​កម្រិត​ពណ៌​ខ្មៅ​របស់​អ្នក​ទាំង​នៅ​លើ​កម្មវិធី​ទូរស័ព្ទ (mobile apps) និង​នៅ​លើ​កុំព្យូទ័រ (desktop site) នៅ​ពេល​លោក​អ្នក​ចូល​មើល​វីដេអូ​នៅ​លើ YouTube លើក​ក្រោយៗ​ទៀត។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ខាង​ក្រោម​ជា​របៀប​ប្ដូរ​ផ្ទៃ​កម្មវិធី YouTube ពី​ពណ៌​ស​ទៅ​ពណ៌​ខ្មៅ (Dark Theme) ៖

សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android

  • ដំបូង អ្នក​ត្រូវ​ប្រាកដ​ថា​កម្មវិធី YouTube Apps នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់
  • បន្ទាប់​មក​បើក​កម្មវិធី YouTube នៅ​លើ​ទូរស័ព្ទ​របស់​អ្នក
  • ចុច​លើ​រូប Profile របស់​អ្នក​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​អេក្រង់​ទូរស័ព្ទ (មើល​រូបភាព​ខាង​ក្រោម)
ប្ដូរ​ទៅ Dark Theme នៅ​លើ Android
ប្ដូរ​ទៅ Dark Theme នៅ​លើ Android
  • ចុច​លើ​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)
ប្ដូរ​ទៅ Dark Theme នៅ​លើ Android
ប្ដូរ​ទៅ Dark Theme នៅ​លើ Android
  • ចុច​លើ​ពាក្យ General (មើល​រូបភាព​ខាង​ក្រោម)
ប្ដូរ​ទៅ Dark Theme នៅ​លើ Android
ប្ដូរ​ទៅ Dark Theme នៅ​លើ Android
  • ទាញ​ប៊ូតុង​មូល​នៅ​ត្រង់​ឃ្លា Dark theme ពី​ឆ្វេង​ទៅ​ស្ដាំ ដើម្បី​កំណត់​ផ្ទៃ​ពណ៌​ខ្មៅ (មើល​រូបភាព​ខាង​ក្រោម)
ប្ដូរ​ទៅ Dark Theme នៅ​លើ Android
ប្ដូរ​ទៅ Dark Theme នៅ​លើ Android

សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS

  • ដំបូង បើក​ដំណើរការ YouTube Apps រួច​ចុច​លើ Profile របស់​អ្នក​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​នៃ​អេក្រង់​ទូរស័ព្ទ (ស្រដៀង​នឹង​ការ​កំណត់​នៅ​លើ Android)
  • ចុច​លើ Settings
  • ទាញ​ប៊ូតុង​មូល​នៅ​ត្រង់​ឃ្លា Dark theme ពី​ឆ្វេង​ទៅ​ស្ដាំ (មើល​រូបភាព​ខាង​ក្រោម)
ប្ដូរ​ទៅ Dark Theme នៅ​លើ iOS
ប្ដូរ​ទៅ Dark Theme នៅ​លើ iOS

សម្រាប់ Desktop និង Laptop

ដំណើរការ​ដើម្បី​ប្ដូរ​ផ្ទៃ​ពណ៌​ស​ទៅ​ផ្ទៃ​ពណ៌​ខ្មៅ​នៅ​លើ​កុំព្យូទ័រ​លើ​តុ (desktop) និង​កុំព្យូទ័រ​យួរដៃ (laptop) គឺ​ស្រដៀង​គ្នា​នឹង​ការ​កំណត់​នៅ​លើ​ទូរស័ព្ទ​ដែរ៖

  • ដំបូង​គឺ​គ្រាន់​តែ​បើក​វែបសាយ YouTube រួច​ចុច​លើ​រូប Profile របស់​អ្នក និង​ចុច​លើ Dark theme (មើល​រូបភាព​ខាង​ក្រោម)
ប្ដូរ​ទៅ Dark Theme នៅ​លើ Desktop
ប្ដូរ​ទៅ Dark Theme នៅ​លើ Desktop
  • បន្ទាប់​មក ទាញ​ប៊ូតុង​មូល​ទៅ​ស្ដាំ​ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
ប្ដូរ​ទៅ Dark Theme នៅ​លើ Desktop
ប្ដូរ​ទៅ Dark Theme នៅ​លើ Desktop

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។