ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ​នៅ​កម្ពុជា​រង​ការ​វាយ​ប្រហារ​តាម DDoS

ការ​វាយ​ប្រហារ​លើក​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​ចរាចរណ៍​វាយ​លុក​ប្រមាណ ១៥០ Gbps ហើយ​សូម្បី​តែ​ប្រព័ន្ធ​ការពារ DDoS កម្រិត​ខ្ពស់​របស់​ក្រុមហ៊ុន ក៏​ពិបាក​នឹង​ទប់ទល់​ដែរ។

4445
DDoS Attack
DDoS Attack

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត (ISP) ធំៗ​មួយ​ចំនួន​នៅ​កម្ពុជា រង​ការ​វាយ​ប្រហារ​តាម​រយៈ DDoS ដែល​បណ្ដាល​ឲ្យ​ល្បឿន​អ៊ីនធឺណិត​មាន​ល្បឿន​យឺត​ខុស​ប្រក្រតី​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​កម្ពុជា ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​រង​ការ​វាយ​ប្រហារ​តាម​រយៈ DDoS កម្រិត​ធំ​ពីរ​ដង​ផ្ទួនៗ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​ទៅ គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ និង​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ក្រុមហ៊ុន EZECOM បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ទៀត​ថា ការ​វាយ​ប្រហារ​លើក​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​ចរាចរណ៍​វាយ​លុក​ប្រមាណ ១៥០ Gbps ហើយ​សូម្បី​តែ​ប្រព័ន្ធ​ការពារ DDoS កម្រិត​ខ្ពស់​របស់​ក្រុមហ៊ុន ក៏​ពិបាក​នឹង​ទប់ទល់​ដែរ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ទោះ​យ៉ាង​ណា ក្រុម​ការងារ​នៃ​ក្រុមហ៊ុន EZECOM ទាំង​ក្នុង​ប្រទេស និង​ដៃគូ​នៅ​ក្រៅ​ប្រទេស កំពុង​ដោះស្រាយ​បញ្ហា​នេះ ហើយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ដោះស្រាយ​រួចរាល់​ក្នុង​រយៈពេល​មួយ ឬ​ពីរ​ថ្ងៃ​ធ្វើ​ការ ប្រសិន​បើ​មិន​មាន​រលក​នៃ​ការ​វាយ​ប្រហារ​បន្ថែម​ទៀត។

ចំណែក​មន្ត្រី​នៃ​នាយកដ្ឋាន​សន្តិសុខ​ព័ត៌មានវិទ្យា​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ក៏​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ដែល​រង​ការ​វាយ​ប្រហារ​នេះ​ដែរ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​វាយ​ប្រហារ​នេះ​កាល​ពី​ចុង​សប្ដាហ៍។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា លោក ខូវ មករា ថ្លែង​ប្រាប់​សារព័ត៌មាន Fresh News នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ។

លោក មករា បន្ត​ថា ការ​វាយ​ប្រហារ​តាម DDoS នេះ​គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ល្បឿន​អ៊ីនធឺណិត​យឺត​ប៉ុណ្ណោះ និង​មិន​មែន​ជា​ការ​វាយ​ប្រហារ​លួច​ទិន្នន័យ​អ្វី​ឡើយ ហើយ​ក៏​មិន​មែន​ជា​លើក​ទី​១ នៅ​កម្ពុជា ដែរ។ លោក​បញ្ជាក់​ថា សម្រាប់​នៅ​បរទេស​វិញ គឺ​កើត​ឡើង​ស្ទើរ​រាល់​ថ្ងៃ។

ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ដែល​រង​ការ​វាយ​ប្រហារ​នេះ​រួម​មាន ក្រុមហ៊ុន EZECOM ក្រុមហ៊ុន SI Net ក្រុមហ៊ុន Digi និង​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ​ចំនួន​ទៀត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Fresh News នៅ​ថ្ងៃ​ដដែល​នេះ។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។