ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នឹង​ប្រារព្ធ​នៅ​ពាក់​កណ្ដាល​ខែ​មីនា

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ជា​ម្ចាស់​រៀបចំ​កម្មវិធី​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​មូលនិធិ CBRD និង​ក្រសួង​ចំនួន ៦។

1785
ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង​បង្អស់ និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ឌីជីថល កម្ពុជា (Digital Cambodia 2019)។
ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង​បង្អស់ និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ឌីជីថល កម្ពុជា (Digital Cambodia 2019)។

ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង​បង្អស់ និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ឌីជីថល កម្ពុជា (Digital Cambodia 2019) នឹង​ប្រារព្ធ​ឡើង​រយៈពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់ ១៧ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​សាល​ពិព័រណ៍​កោះ​ពេជ្រ។ លោក​អ្នក​អាច​ចូលរួម​ទស្សនា​ដោយ​សេរី។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

គោល​បំណង​នៃ​ការ​រៀបចំ​ពិព័រណ៍​ថ្នាក់​ជាតិ​នេះ​ឡើង គឺ​ដើម្បី​ប្រមូល​ផ្ដុំ​នូវ​អាជីវកម្ម​ចាប់ផ្ដើម​ថ្មី (Start-up) អ្នក​ជំនាញ​បច្ចេកវិទ្យា និង​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ ចូលរួម​ពិភាក្សា និង​បង្ហាញ​នូវ​ការ​វិវឌ្ឍ និង​និន្នាការ​ថ្មីៗ​ទាក់ទង​នឹង​វិស័យ​អាយធី (IT) និង ICT ឲ្យ​កាន់​តែ​ទូលំទូលាយ ដើម្បី​ឈាន​ទៅ​កាន់​ឧស្សាហកម្ម ៤.០ (Towards Industry 4.0)។

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ជា​ម្ចាស់​រៀបចំ​កម្មវិធី​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​មូលនិធិ CBRD និង​ក្រសួង​ចំនួន ៦ រួម​មាន៖

១-ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

២-ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

៣-ក្រសួង​អប់រំ យុវជន និង​កីឡា

៤-ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម

៥-ក្រសួង​ពាណិជ្ជកម្ម

៦-និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្រៅ​ពី​អ្នក​គាំទ្រ​ខាង​លើ ក៏​មាន​ក្រុមហ៊ុន​ចូលរួម​វិភាគទាន​ធំ​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ស្មាត (Smart) និង​ក្រុមហ៊ុន Metfone ចំណែក​ឯ​អ្នក​ឧបត្ថម្ភ​ធំ​វិញ​មាន​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន CFOCN ហើយ​ចូលរួម​សហការ​រៀបចំ​កម្មវិធី​ដោយ​ក្រុមហ៊ុន Sabay និង Two Way PR។

សូម​កុំ​ភ្លេច​ឲ្យ​សោះ​ទៅ​ចូលរួម​ទស្សនា​ពិព័រណ៍​បច្ចេកវិទ្យា​ដំបូង​បង្អស់​របស់​កម្ពុជា ដែល​មាន​រយៈពេល​បី​ថ្ងៃ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ ជួប​គ្នា​នៅ​ទីនោះ!

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង​បង្អស់ និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ឌីជីថល កម្ពុជា (Digital Cambodia 2019)។
ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង​បង្អស់ និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ឌីជីថល កម្ពុជា (Digital Cambodia 2019)។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។