Facebook ដំណើរការ​សាកល្បង​បែងចែក​ប្រភេទ​ព័ត៌មាន​នៅ​កម្ពុជា

ប្រទេស​ទាំង​ប្រាំមួយ​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​បែងចែក​ព័ត៌មាន​នេះ​រួម​មាន ប្រទេស​បូលីវី (Bolivia) ស្លូវ៉ាគី (Slovakia) ហ្គាតេម៉ាឡា (Guatemala) ស៊ែប៊ី (Serbia) សិរីលង្កា (Sri Lanka) និង​កម្ពុជា (Cambodia)។

2314
ទំព័រ​ថ្មី​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​ដាក់​ឲ្យ​ដំណើរការ​សាកល្បង គឺ Explore Feed។
ទំព័រ​ថ្មី​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​ដាក់​ឲ្យ​ដំណើរការ​សាកល្បង គឺ Explore Feed។

កម្ពុជា ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ប្រាំមួយ​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ដាក់​ឲ្យ​ដំណើរការ​សាកល្បង​បែងចែក​ការ​បង្ហាញ​ព័ត៌មាន (News Feed) រវាង​ព័ត៌មាន​របស់​គណនី​ឯកជន (Personal Account) និង​ព័ត៌មាន​ទូទៅ​របស់​ទំព័រ​ហ្វេសប៊ុក (Facebook Page)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នេះ គឺ​ក្រុមហ៊ុន​ហ្វេសប៊ុក​ចង់​ដឹង​ថា តើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ចូល​ចិត្ត​ព័ត៌មាន​ចេញ​ពី​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ ឬ​ក៏​ចូល​ចិត្ត​ព័ត៌មាន​ចេញ​ពី​គ្រប់​ទំព័រ​ហ្វេសប៊ុក​ទាំងអស់​បង្ហាញ​នៅ​កន្លែង​តែ​មួយ ឬ​ក៏​ចង់​បាន​ការ​បែងចែក​ឲ្យ​ដាច់​រវាង​ព័ត៌មាន​ចេញ​ប្រភព​ពីរ​នេះ។

ប្រទេស​ទាំង​ប្រាំមួយ​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​បែងចែក​ព័ត៌មាន​នេះ​រួម​មាន ប្រទេស​បូលីវី (Bolivia) ស្លូវ៉ាគី (Slovakia) ហ្គាតេម៉ាឡា (Guatemala) ស៊ែប៊ី (Serbia) សិរីលង្កា (Sri Lanka) និង​កម្ពុជា (Cambodia)

ប្រធាន​ផ្នែក​ព័ត៌មាន (Head of News Feed) លោក អាដាម ម៉ូសើរី (Adam Mosseri) ថ្លែង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​ហ្វេសប៊ុក​ពុំ​មាន​ផែនការ​សាកល្បង​បែងចែក​ព័ត៌មាន​នេះ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក ម៉ូសើរី ពុំ​បាន​បញ្ជាក់​ថា ការ​សាកល្បង​នេះ​អាច​នឹង​ក្លាយ​ទៅ​ជា​គោលការណ៍​ទូទៅ​សម្រាប់​អនុវត្ត​ទូទាំង​ពិភពលោក​នោះ​ទេ ប្រសិន​បើ​លទ្ធផល​នៃ​ការ​សាកល្បង​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​អត្ថបទ​ព័ត៌មាន​នៅ​លើ News Feed នោះ។

តើ​ក្រុមហ៊ុន​ហ្វេសប៊ុក​បែងចែក​ព័ត៌មាន​នោះ​ដូចម្ដេច?

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​សាកល្បង​បែងចែក​ព័ត៌មាន​ជា​ពីរ​ដាច់​ដោយឡែក​ពី​គ្នា គឺ​ទំព័រ​ព័ត៌មាន​ដែល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ធ្លាប់​ប្រើ (News Feed) និង​ទំព័រ​ថ្មី​មួយ​ទៀត​គឺ Explore Feed។ រាល់​អត្ថបទ​ព័ត៌មាន​ដែល​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាប័ន​ព័ត៌មាន ក្រុមហ៊ុន ឬ​ទំព័រ​ហ្វេសប៊ុក​លក់​ផលិតផល​ជាដើម ត្រូវ​បាន​បង្ហាញ​នៅ​ទំព័រ​ថ្មី គឺ Explore Feed ចំណែក​ឯ​ទំព័រ​ដែល​អ្នក​ប្រើប្រាស់​ធ្លាប់​ឃើញ (News Feed) គឺ​បង្ហាញ​តែ​ព័ត៌មាន​ចេញ​ពី​បុគ្គល​ឯកជន និង​ទំព័រ ឬ​ក៏​អត្ថបទ​ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ។

ទំព័រ​ថ្មី​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​ដាក់​ឲ្យ​ដំណើរការ​សាកល្បង គឺ Explore Feed។
ទំព័រ​ថ្មី​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​ដាក់​ឲ្យ​ដំណើរការ​សាកល្បង គឺ Explore Feed។

ប្រធាន​ផ្នែក​ព័ត៌មាន (Head of News Feed) លោក អាដាម ម៉ូសើរី (Adam Mosseri) បន្ថែម​ថា យើង​តែងតែ​ស្ដាប់​សហគមន៍​របស់​យើង​ជានិច្ច​អំពី​វិធីសាស្ត្រ​ដែល​យើង​អាច​កែទម្រង់ News Feed។ ពួក​គេ​ប្រាប់​យើង​ថា ពួក​គេ​ចង់​បាន​វិធី​ដែល​ងាយស្រួល​ទទួល​បាន​ព័ត៌មាន​ពី​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ យើង​កំពុង​ធ្វើ​ការ​សាកល្បង​ដោយ​ទុក​កន្លែង​មួយ​សម្រាប់​ពួក​គាត់​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ និង​គ្រួសារ​របស់​ពួក​គាត់ ហើយ​និង​កន្លែង​មួយ​ថ្មី​ផ្សេង​ទៀត​ហៅ​ថា Explore Feed គឺ​សម្រាប់​អត្ថបទ​ចេញ​ពី​ទំព័រ​ផ្សេង (pages)”

ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នេះ អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​នៅ​ក្នុង​ប្រទេស​ទាំង​ប្រាំមួយ​នេះ បាន​ត្អូញត្អែរ​ជា​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​អាន និង​ឃើញ​អត្ថបទ​របស់​ពួក​គេ។ ចំណែក​ឯ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ធម្មតា​មួយ​ចំនួន ហាក់​ដូចជា​មិន​មាន​ប្រតិកម្ម​អ្វី​នោះ​ទេ ព្រោះ​ពួក​គេ​បាន​ឃើញ​ព័ត៌មាន​ច្រើន​ពី​មិត្តភ័ក្ដិ និង​គ្រួសារ​របស់​ពួក​គេ​ជាង​ពេល​មុន៕

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។