ថត​រូប 360 degree ដាក់ Facebook Cover ដោយ​ប្រើ​កម្មវិធី​មាន​ស្រាប់​

ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ដាក់​ចូល​មុខងារ​ថ្មី​មួយ​ទៀត​ទៅ​ក្នុង facebook app លើ​ស្មាតហ្វូន ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ facebook អាច​ថត​រូប​ប្រភេទ ៣៦០ ដឺក្រេ ចេញ​ពី​កម្មវិធី​ហ្វេសប៊ុក (facebook app) ផ្ទាល់​តែ​ម្ដង។

2085
360 Photo facebook.
360 Photo facebook.

កាល​ពី​មុន អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) ហើយ​ចង់​បង្ហោះ​រូបថត ៣៦០ degree គឺ​ត្រូវ​មាន​កាមេរ៉ា​ប្រភេទ ៣៦០ ទើប​អាច​ថត​រូប ៣៦០ ឬ​ក៏​ប្រើ App ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) ដើម្បី​ថត​រូប​ជា​ប្រភេទ panorama រួច​ហើយ​បង្ហោះ​ចូល​ក្នុង​ហ្វេសប៊ុក។ ដោយឡែក​តម្លៃ​កាមេរ៉ា​ប្រភេទ ៣៦០ ដឺក្រេ ក៏​មាន​តម្លៃ​ថ្លៃ​គួរសម​ដែរ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ប៉ុន្តែ​ឥឡូវ​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ដាក់​ចូល​មុខងារ​ថ្មី​មួយ​ទៀត​ទៅ​ក្នុង facebook app លើ​ស្មាតហ្វូន ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ facebook អាច​ថត​រូប​ប្រភេទ ៣៦០ ដឺក្រេ ចេញ​ពី​កម្មវិធី​ហ្វេសប៊ុក (facebook app) ផ្ទាល់​តែ​ម្ដង រួច​បង្ហោះ​រូបថត​ភ្លាមៗ​ទៅ​លើ facebook cover របស់​ពួក​គាត់​បាន​ដោយ​ស្រួល ដោយ​មិន​ចាំបាច់​មាន​កាមេរ៉ា​បន្ថែម​នោះ​ទេ។

ចំណាំ៖ អ្នក​ត្រូវ update facebook app ឲ្យ​ទៅ​កំណែ​ចុង​ក្រោយ​បំផុត (latest version of facebook app)

តើ​ធ្វើ​ម៉េច​ទៅ​ទើប​អាច​ថត​រូប​ចឹង​បាន? ខាង​ក្រោម​ជា​វិធី​ថត​រូប ៣៦០ ដឺក្រេ ពី​កាមេរ៉ា​ហ្វេសប៊ុក៖

ជំហាន​ទី​១៖ បើក Facebook app ហើយ​ចូល​ទៅ​កាន់ profile របស់​អ្នក។

ជំហាន​ទី​២៖ ចុច​សញ្ញា​កាមេរ៉ា​នៅ​លើ​រូបថត facebook cover រួច​ជ្រើស​យក​ពាក្យ Take a New Cover Photo។

ជំហាន​ទី​៣៖ រួច​ជ្រើស​រយក “360 PHOTO” នៅ​ខាង​ក្រោម​ប៊ូតុង​ថត​រូប (NORMAL & 360 PHOTO)។

ជំហាន​ទី​៤៖ ជ្រើសរើស​ប្លង់​ថត​ដែល​អ្នក​ចង់​ចាប់​ផ្ដើម​ថត​រូបថត។

ជំហាន​ទី​៥៖ ចុច​ប៊ូតុង​ថត​រូប រួច​បង្វែរ​កាមេរ៉ា​ទៅ​តាម​ប្លង់​ដែល​អ្នក​គ្រោង​ទុក ជា​ការ​ស្រេច៕

តំណ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ Facebook កាមេរ៉ា

360 Photo facebook.
360 Photo facebook.

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។