Facebook, Instagram និង WhatsApp គាំង​មិន​ដំណើរការ​ទូទាំង​ពិភពលោក

បញ្ហា​ដែល​កើត​មាន​ទាំងនោះ​រួម​មាន មិន​អាច​ផ្ញើ​សារ​តាម​កម្មវិធី Messenger មិន​អាច​ផុស​រូប​នៅ​លើ Facebook, Instagram និង WhatsApp និង​មុខងារ​មួយ​ចំនួន​ទៀត​ផង​ដែរ។

1469
ហ្វេសប៊ុក (Facebook)។
ហ្វេសប៊ុក (Facebook)។

Facebook និង Instagram មាន​បញ្ហា​គាំង​មិន​ដំណើរការ​លើ​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក ហើយ​បើ​មាន​អ្នក​ខ្លះ​នៅ​អាច​បើក​កម្មវិធី​បាន​វិញ តែ​មិន​អាច​ប្រើ​មុខងារ​សំខាន់ៗ​មួយ​ចំនួន​បាន​ឡើយ​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​១៣ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

បញ្ហា​ដែល​កើត​មាន​ទាំងនោះ​រួម​មាន មិន​អាច​ផ្ញើ​សារ​តាម​កម្មវិធី Messenger មិន​អាច​ផុស​រូប​នៅ​លើ Facebook, Instagram និង WhatsApp និង​មុខងារ​មួយ​ចំនួន​ទៀត​ផង​ដែរ។

ក្រុមហ៊ុន Facebook បាន​ប្រកាស​នៅ​បណ្ដាញ​សង្គម Twitter ប្រហែល​មួយ​ម៉ោង​ក្រោយ​ពី​អ្នក​ប្រើប្រាស់​បាន​កត់​សម្គាល់​ពី​បញ្ហា​គាំង​មិន​ដំណើរការ​នេះ​លើក​ដំបូង។ ក្រុមហ៊ុន​បញ្ជាក់​ថា បញ្ហា​នេះ​មិន​ជាប់​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​តាម DDoS ទេ។

ទោះ​យ៉ាង​ណា ក្រុមហ៊ុន​កំពុង​តែ​ខំ​ប្រឹង​ដោះស្រាយ​បញ្ហា​នេះ​ហើយ ហើយ​គ្រប់​យ៉ាង​នឹង​ត្រឡប់​មក​សភាព​ប្រក្រតី​វិញ​នៅ​ពេល​ឆាប់ៗ​នេះ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។