សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCD)។
សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCD)។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ (Anti Cyber Crime Department, ACCD) បាន​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ទូរស័ព្ទ​ឆ្លាតវៃ ជាពិសេស​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) អំពី​ការ​ឆបោក​តាម​រយៈ​តំណ​ភ្ជាប់ (Link) ដែល​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​អ៊ីមែល និង​ពាក្យ​សម្ងាត់ (password)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ ថា សូម​ពលរដ្ឋ​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សារ​អ៊ីមែល សារ​តាម​ទូរស័ព្ទ​ដៃ សារ​តាម​ហ្វេសប៊ុក ឬ​ក៏​សារ​តាម​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ចុច​លើ​តំណ​ភ្ជាប់ (Link) ដើម្បី​ចូល​ទៅ​ផ្លាស់ប្ដូរ​អ៊ីមែល និង​ពាក្យ​សម្ងាត់ ពីព្រោះ​នេះ​គឺ​ជា​វិធី​បោក​បញ្ឆោត​របស់​ក្រុម​ហេគឃឺ (Hackers) ដើម្បី​ចូល​យក​ទិន្នន័យ​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ។

នាយកដ្ឋាន​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្រុម Hackers តែងតែ​ប្រើប្រាស់​រូបភាព និង​ពាក្យ​ស្រដៀង​នឹង​គេហទំព័រ​ដើម ដើម្បី​បន្លំ​លោក​អ្នក​ដូច​នៅ​ក្នុង​រូបភាព​ខាង​លើ​ក្នុង​បន្ទាត់​ពណ៌​ក្រហម​ព័ទ្ធ​ជុំវិញ៖

ចំណុច​ទី​១៖ យើង​អាច​មាន​ការ​ច្រឡំ​ជាមួយ​ទំព័រ Facebook ឈ្មោះ​ថា App Facebook ប្រសិន​បើ​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់។

ចំណុច​ទី​២៖ គេ​បាន​ប្រើ​តំណ​ភ្ជាប់​ផ្សេង​ពី​គេហទំព័រ Facebook.com

ចុច​អាន​អត្ថបទ​ផ្សេង​ទៀត៖

ទោះ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​ធ្លាប់​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែរ​ថា បើ​សិន​ជា​ពលរដ្ឋ​ជួប​បញ្ហា​មាន​ការ​លួច​យក​គណនី​ហ្វេសប៊ុក ឬ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​ណា​មួយ ពួក​គាត់​អាច​ទាក់ទង​ទៅ​កាន់​ទូរស័ព្ទ​លេខ ០២៣ ៧២៦ ៨២២ ឬ​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ គឺ​លេខ ១១៧ ឬ ១១៨ ក៏​បាន។

ក្រៅ​ពី​ផ្ដល់​ដំណឹង​តាម​រយៈ​ទូរស័ព្ទ លោក​អ្នក​ក៏​អាច​ទាក់ទង​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) ដោយ​ផ្ទាល់ ដែល​មាន​អាសយដ្ឋាន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ អគារ L តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សូម​ចែក​រំលែក​អត្ថបទ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។