៩ Websites អ្នក​អាច Download Free HTML Template

ជាទូទៅ Template ដែល​មិន​គិត​ថ្លៃ​ទាំងនោះ (Free) ត្រូវ​បាន​អ្នក​រចនា​គេហទំព័រ (Designer) មួយ​ចំនួន​បង្ហោះ​នៅ​លើ​វែបសាយ​ល្បីៗ​ដើម្បី​បង្ហាញ​ពី​ទឹក​ដៃ​នៃ​ការ​រចនា​របស់​ពួក​គេ។

5539
Download Free HTML Template
Download Free HTML Template

ចំពោះ​អ្នក​ដែល​ទើប​តែ​ចាប់ផ្ដើម​រៀន​រចនា​គេហទំព័រ (Website Designer) ដំបូងៗ ប្រាកដ​ជា​មាន​អារម្មណ៍​ថា​មិន​ដឹង​ត្រូវ​ចាប់ផ្ដើម​រចនា​គេហទំព័រ​មួយ​ដោយ​របៀប​ម៉េច​នោះ​ទេ ហើយ​តែងតែ​ស្វែងរក​គំរូ​គេហទំព័រ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ឬ​ក៏​មើល​វែបសាយ​ដែល​មាន​ស្រាប់។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ថ្ងៃ​នេះ Tech Khmer សូម​លើក​យក​ប្រភព​នៃ​វែបសាយ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​ទាញ​យក Template ដោយ​មិន​គិត​ថ្លៃ (Free Template) និង​មាន​ការ​រចនា​ជា​លក្ខណៈ​អាជីព​ទៀត​ផង ដើម្បី​យក​មក​អនុវត្ត​ក្នុង​ការងារ​រចនា​របស់​អ្នក​បាន​ដោយ​សេរី។

ជាទូទៅ Template ដែល​មិន​គិត​ថ្លៃ​ទាំងនោះ (Free) ត្រូវ​បាន​អ្នក​រចនា​គេហទំព័រ (Designer) មួយ​ចំនួន​បង្ហោះ​នៅ​លើ​វែបសាយ​ល្បីៗ​ដើម្បី​បង្ហាញ​ពី​ទឹក​ដៃ​នៃ​ការ​រចនា​របស់​ពួក​គេ។ តំណាល​គ្នា​នោះ អ្នក​រចនា​ខ្លះ​ក៏​បាន​ចែក​រំលែក​ទាំង HTML/CSS នៃ​គំរូ​វែបសាយ​របស់​ពួក​គេ​ទៀត​ផង។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ខាង​ក្រោម​នេះ គឺ​ជា​ប្រភព​ខ្លះៗ​ដែល​អ្នក​អាច​ស្វែងរក Website Template ដោយ​មិន​គិត​ថ្លៃ​បាន៖

Dribble

Dribble គឺ​ជា​សហគមន៍​មួយ​ដែល​ពេញ​និយម​សម្រាប់​អ្នក​រចនា​គេហទំព័រ ដើម្បី​បង្ហាញ​ពី​ការងារ​អនឡាញ​របស់​ពួក​គេ។ មិន​ត្រឹម​តែ​បង្ហោះ​រូបភាព​នៃ​គេហទំព័រ​ដែល​ពួក​គេ​បាន​រចនា​ប៉ុណ្ណោះ​ទេ អ្នក​ទាំងនោះ​ថែម​ទាំង​បាន​ចែក​រំលែក HTML/CSS ភ្ជាប់​ជាមួយ​នឹង Template ទាំងនោះ ដោយ​ដាក់​ស្លាក (tag) ថា freebie និង freebies

Creative Market

Creative Market គឺ​ជា​ទីផ្សារ​អនឡាញ​លក់ website templates, themes, fonts, និង​ការ​រចនា​ផ្សេងៗ​ទៀត។ ទោះ​បី​ជា​វា​ជា​កន្លែង​លក់​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​អាច​ចុះ​ឈ្មោះ​ក្នុង newsletter របស់​វែបសាយ​នេះ ដើម្បី​ទទួល​បាន​នូវ Template មិន​គិត​ថ្លៃ​រាល់​សប្ដាហ៍។

HTML5 UP

HTML5 UP ជា​កន្លែង​ដែល​សម្បូរ​នូវ Template ស្អាតៗ ដែល​ប្រើ​ជាមួយ Bootstrap Material framework។ រាល់ website template គឺ​ស្ថិត​នៅ​ក្នុង creative commons license ដែល​អ្នក​អាច​យក​ទៅ​ប្រើ​បាន​ដោយ​គ្រាន់​តែ​បញ្ជាក់​ពី​ប្រភព។

Envato’s Themes Forest

Envato គឺ​ជា​ទីផ្សារ​អនឡាញ​លក់ website template ដ៏​ធំ ប៉ុន្តែ​អ្នក​ក៏​អាច​ទាញ​យក template ដែល​មិន​គិត​ថ្លៃ​មួយ​ចំនួន​ពី​ទីនោះ​បាន​ដែរ ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ជា​លក្ខណៈ free account នៅ​លើ​វែបសាយ​នេះ​ជា​ការ​ស្រេច។

OnePageLove

OnePageLove ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ template ជា​លក្ខណៈ single page ហើយ​ជា​លក្ខណៈ HTML Template តែ​ម្ដង ដោយ​លោក​អ្នក​អាច​ទាញ​យក​ទៅ​ប្រើ​ដោយ​សេរី។

UpLabs

UpLabs ក៏​ជា​ទីផ្សារ​លក់ template និង​ជា​សហគមន៍​អនឡាញ​មួយ​ដែរ ដែល​អ្នក​រចនា​ទាំងនោះ​បាន​ចែក​រំលែក​កិច្ចការ​របស់​ពួក​គេ។ ស្រដៀង​គ្នា​នឹង OnePageLove ដែរ គឺ​រាល់​គំរូ​ដែល​មាន​នៅ​លើ​វែបសាយ​នេះ គឺ​ជា​លក្ខណៈ HTML Template ដែល free សម្រាប់​ប្រើប្រាស់​បាន​ទាំង​ឯកជន និង​អាជីវកម្ម។

Manoela iLic’s Codrops

ជា​កន្លែង​ប្រមូល​ផ្ដុំ​រាល់​កិច្ចការ​ដ៏​មាន​ទេពកោសល្យ​សម្រាប់ web designer និង web developer ហើយ​រាល់ project នៅ​លើ​វែបសាយ​នេះ គឺ​ភាគច្រើន​ជា​ប្រភេទ image slider checkout page ហើយ source code គឺ​ផ្ទុក​នៅ​លើ Github

Freebiesbug

Freebiesbug ក៏​ជា​កន្លែង​មួយ​ដែល​សម្បូរ fonts, PSD designs, stock photos, និង HTML Template ផង​ដែរ។

Codepen

Codepen ជា​វែបសាយ​ដ៏​ល្អ​មួយ​ដែល​អ្នក​អាច​សរសេរ ឬ​កែ​កូដ​របស់ HTML, CSS, និង JavaScript នៅ​លើ​អ៊ីនធឺណិត​បាន ហើយ​ក៏​ជា​សហគមន៍​ដ៏​ធំ​នៃ front-end developer ដែល​ដាក់ code ជា​សាធារណៈ​ឲ្យ​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។