របៀប​លាក់ Friends List ក្នុង Facebook មិន​ឲ្យ​គេ​ឃើញ

ការ​កំណត់​កម្រិត​នៃ​ការ​បង្ហាញ​បញ្ជី​មិត្តភ័ក្ដិ (Friends List) នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ជា​ចំណុច​ល្អ​ដើម្បី​ការពារ​ភាព​ឯកជន​របស់​ខ្លួន​ផង និង​ការពារ​ភាព​ឯកជន​របស់​មិត្តភ័ក្ដិ​របស់​យើង​ផង (Privacy)។

8352
របៀប​លាក់ Friends List នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook)។
របៀប​លាក់ Friends List នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook)។

ជាទូទៅ បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) បាន​កំណត់​ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ទាំងអស់​អាច​មើល​ឃើញ​បញ្ជី​មិត្តភ័ក្ដិ​របស់​អ្នក (Friends List)។ មាន​ន័យ​ថា អ្នក​ប្រើ​ហ្វេសប៊ុក​នឹង​ឃើញ​ថា​អ្នក​មាន​មិត្តភ័ក្ដិ​ប៉ុន្មាន​នាក់ និង​មាន​ឈ្មោះ​អី​ខ្លះ នៅ​ពេល​ដែល​ពួក​គេ​ចូល​មើល​គណនី​ហ្វេសប៊ុក​របស់​អ្នក (Profile)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ករណី​នេះ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ធំ​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ ចំណែក​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត​បាន​គិតគូរ​ពី​ចំណុច​នេះ​យ៉ាង​ខ្លាំង និង​បាន​កំណត់​កម្រិត​ការ​បង្ហាញ​បញ្ជី​មិត្តភ័ក្ដិ​នៅ​លើ​គណនី​របស់​ពួក​គេ។ អ្នក​ខ្លះ​កម្រិត​ឲ្យ​តែ​មិត្តភ័ក្ដិ​ប៉ុណ្ណោះ​ទើប​មើល​ឃើញ​បញ្ជី​មិត្តភ័ក្ដិ ហើយ​អ្នក​ខ្លះ​ទៀត គឺ​បាន​កំណត់​មិន​ឲ្យ​អ្នក​ផ្សេង​មើល​ឃើញ​ឡើយ​ក្រៅ​ពី​ខ្លួន​គាត់។

ការ​កំណត់​កម្រិត​នៃ​ការ​បង្ហាញ​បញ្ជី​មិត្តភ័ក្ដិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ជា​ចំណុច​ល្អ​ដើម្បី​ការពារ​ភាព​ឯកជន​របស់​ខ្លួន​ផង និង​ការពារ​ភាព​ឯកជន​របស់​មិត្តភ័ក្ដិ​របស់​យើង​ផង។

បន្ទាប់​ពី​លោក​អ្នក​កំណត់​បញ្ជី​មិត្តភ័ក្ដិ​សម្រាប់​មើល​ឃើញ​តែ​អ្នក​រួច​ហើយ គឺ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​មើល​ឃើញ​បញ្ជី​មិត្តភ័ក្ដិទាំងអស់ ចំណែក​អ្នក​ផ្សេង​វិញ​មើល​ឃើញ​តែ Mutual Friends តែ​ប៉ុណ្ណោះ។

អាន​អត្ថបទ៖

ប្រសិន​បើ​លោក​អ្នក​ចង់​លាក់​បញ្ជី​មិត្តភ័ក្ដិ លោក​អ្នក​គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​តាម​រយៈ​កុំព្យូទ័រ ទូរស័ព្ទ Android និង​ទូរស័ព្ទ iPhone/iPad។

កំណត់ Friends List តាម​រយៈ​កុំព្យូទ័រ (Laptop/Desktop Computer)

របៀប​ទី​១៖
  • Log in ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក​តាម​រយៈ​កម្មវិធី​បើក​វែបសាយ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត (ឧទាហរណ៍ Firefox, Chrome,…)
  • ចុច​លើ​ឈ្មោះ​របស់​អ្នក​នៅ​ផ្នែក​ខាង​លើ​នៃ​ស្ដាំ​ដៃ ដើម្បី​ចូល​ទៅ​កាន់ Timeline របស់​អ្នក (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
  • ចុច​លើ​ពាក្យ Friends ដែល​នៅ​ខាង​ក្រោម Cover Photo (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
  • ចុច​លើ​រូប​ខ្មៅដៃ​នៅ​ខាង​ស្ដាំ​ដៃ​ជាប់​ប៊ូតុង Find Friends (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
  • ជ្រើស​យក​ពាក្យ Edit Privacy (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
  • ផ្ទាំង​ថ្មី​មួយ​នឹង​ផុស​ឡើង។ ត្រង់​ជួរ​ដែល​មាន​ពាក្យ​ថា Who can see your friends lists? សូម​ចុច​សញ្ញា​ព្រួញ​ចុះ​ក្រោម​ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ដៃ និង​ជ្រើស​យក​ពាក្យ Only me បន្ទាប់​មក​ចុច​ប៊ូតុង Done ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​ទី​២៖
  • Log in ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក​តាម​រយៈ​កម្មវិធី​បើក​វែបសាយ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត (ឧទាហរណ៍ Firefox, Chrome,…)
  • ចុច​លើ​សញ្ញា​ព្រួញ​ចុះ​ក្រោម​នៅ​ផ្នែក​ខាង​លើ​នៃ​ស្ដាំ​ដៃ រួច​ជ្រើស​យក​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
  • ចុច​លើ​ពាក្យ Privacy នៅ​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)

របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។

  • នៅ​ប្លុក​ទី​ពីរ ត្រង់​ជួរ​ដែល​សរសេរ​ថា Who can see your friends list? សូម​ចុច​លើ​ពាក្យ Edit នៅ​ខាង​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
  • ចុច​លើ​សញ្ញា​ព្រួញ​ចុះ​ក្រោម​នៅ​ខាង​ក្រោម​ប្លុក​នៃ​ពាក្យ Who can see your friends list? រួច​ជ្រើស​យក​ពាក្យ Only me ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។
របៀប​លាក់​នៅ​លើ​កុំព្យូទ័រ។

កំណត់​តាម​រយៈ​ទូរស័ព្ទ​ឆ្លាតវៃ Android

  • បើក​ដំណើរការ​កម្មវិធី Facebook App និង Log in ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក
  • ចុច​សញ្ញា​ឆ្នូត​បី​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
  • ទាញ​ឡើង​លើ​ស្វែងរក​ពាក្យ Settings & Privacy និង​ចុច​លើ​ពាក្យ​នេះ (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
  • ចុច​លើ​ពាក្យ Account Settings (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
  • ចុច​លើ​ពាក្យ Privacy (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
  • ទាញ​ឡើង​លើ​ទៅ​ប្លុក​ទី​៣ សូម​ចុច​លើ​ជួរ​ដែល​សរសេរ​ថា Who can see your friends list? (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
  • បន្ទាប់​មក​ជ្រើស​យក​ពាក្យ Only me ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ Android។

កំណត់​តាម​រយៈ​ទូរស័ព្ទ​ឆ្លាតវៃ iPhone, iPad

  • បើក​ដំណើរការ​កម្មវិធី Facebook App និង Log in ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក
  • ចុច​សញ្ញា​ឆ្នូត​បី​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ខាង​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
  • ជ្រើស​យក​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
  • ជ្រើស​យក​ពាក្យ Account Settings (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
  • ជ្រើស​យក​ពាក្យ Privacy (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
  • ចុច​លើ​ឃ្លា​ដែល​សរសេរ​ថា Who can see your friends list? (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
  • ជ្រើស​យក Only me ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។
របៀប​លាក់​នៅ​លើ​ទូរស័ព្ទ iPhone។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។