របៀប​បង្កើត Apple ID ដោយ​មិន​បាច់​មាន Visa Card ឬ Master Card នៅ​លើ iPhone

សម្រាប់​អ្នក​ប្រើប្រាស់ iPhone ឬ iPad ដែល​ចង់​ដំឡើង​កម្មវិធី​មិន​គិត​ថ្លៃ​ពី App Store គឺ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងនោះ​ចុះ​ឈ្មោះ​យក Apple ID ជា​មុន​សិន។

5524
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។

បច្ចុប្បន្ន ស្មាតហ្វូន (Smart Phone) ឬ​ហៅ​ថា​ទូរស័ព្ទ​ទំនើប និង​ថេបផ្លិត (Tablet) ត្រូវ​បាន​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ក៏ដូចជា​ប្រើ​សម្រាប់​បំពេញ​ការងារ ជាដើម។ Smart Phone ឬ Tablet ទាំងនោះ​មាន​ដូចជា iPhone, iPad ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ចំណែក​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ អែនឌ្រោយ (Android) មាន​ដូចជា ទូរស័ព្ទ Samsung, LG, Nokia, OnePlus, Huawei ជាដើម។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សម្រាប់​អ្នក​ប្រើប្រាស់ iPhone ឬ iPad ដែល​ចង់​ដំឡើង​កម្មវិធី​មិន​គិត​ថ្លៃ​ពី App Store គឺ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងនោះ​ចុះ​ឈ្មោះ​យក Apple ID ជា​មុន​សិន។

តើ​ត្រូវ​ធ្វើ​របៀប​ម៉េច​ដើម្បី​បាន Apple ID ដើម្បី​ទាញ​យក​កម្មវិធី​មិន​គិត​ថ្លៃ​បាន?

ខាង​ក្រោម​នេះ​ជា​របៀប​បង្កើត Apple ID ដោយ​មិន​ចាំបាច់​មាន Credit Card នៅ​លើ​ទូរស័ព្ទ iPhone៖

ជំហាន​ទី​១៖ អ្នក​ចាំបាច់​ត្រូវ​មាន​គណនី​អ៊ីមែល​ជា​មុន​សិន ដូចជា Gmail, Hotmail, or Yahoo ជាដើម ដើម្បី​បង្កើត​គណនី​នៅ​លើ App Store។

ជំហាន​ទី​២៖ បើក​ដំណើរការ App Store នៅ​លើ​ទូរស័ព្ទ iPhone

ជំហាន​ទី​៣៖ ស្វែងរក​កម្មវិធី​មិន​គិត​ថ្លៃ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​នៅ​លើ App Store។

ជំហាន​ទី​៤៖ ចុច​លើ​ពាក្យ Free ដើម្បី​ដំឡើង​កម្មវិធី។ បន្ទាប់​មក​នឹង​មាន​ផ្ទាំង​មួយ​សួរ​អ្នក​ឲ្យ Sign in សម្រាប់​អ្នក​មាន​គណនី​រួច និង​បង្កើត​គណនី​ថ្មី សម្រាប់​អ្នក​មិន​ទាន់​មាន​គណនី។ ត្រង់​នេះ យើង​ជ្រើស​យក​បង្កើត​គណនី​ថ្មី ដោយ​ចុច Create New Apple ID

របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។

ជំហាន​ទី​៥៖ បំពេញ​អ៊ីមែល (Email) លេខ​កូដ​សម្ងាត់ (Password) ផ្ទៀងផ្ទាត់​លេខ​កូដ​សម្ងាត់ (Verify) និង​ជ្រើសរើស​ប្រទេស​កម្ពុជា (Cambodia) ហើយ​ចុច​យល់ព្រម​តាម​លក្ខខណ្ឌ​របស់ App Store រួច​ចុច Next។

របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។

ជំហាន​ទី​៦៖ បន្ទាប់​មក​ត្រង់ Payment Method អ្នក​គ្រាន់​តែ​ចុច​លើ​ពាក្យ “None” រួច​បំពេញ​ព័ត៌មាន​នៅ​ខាង​ក្រោម។ ចុង​ក្រោយ​ចុច​លើ Button Next

របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។

ជំហាន​ទី​៧៖ ត្រូវ verify (ផ្ទៀងផ្ទាត់) អ៊ីមែល​របស់​អ្នក ដោយ​ចូល​ទៅ​កាន់​អ៊ីមែល​របស់​អ្នក រួច​យក​លេខ​កូដ (Verification Code) មក​បំពេញ​នៅ​លើ​ផ្ទាំង Email Verification រួច​ចុច​លើ​ពាក្យ Verify

របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។

ជំហាន​ទី​៨៖ គណនី Apple ID របស់​អ្នក​ត្រូវ​បាន​បង្កើត​រួច​រាល់ ចុច​លើ​ពាក្យ Continue ដើម្បី​ទាញ​យក​កម្មវិធី​មិន​គិត​ថ្លៃ​ពី App Store

របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។