ក្រុមហ៊ុន​ជប៉ុន​បង្កើត​រោងចក្រ​ផលិត Hard Disk នៅ​ឡាវ

ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត Hard Disk ត្រូវ​បាន​សម្ពោធ​ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

2457
ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត Hard Disk របស់​ក្រុមហ៊ុន​ជប៉ុន Hoya Corporation នៅ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​សុក្រ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ Photo: ANN
ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត Hard Disk របស់​ក្រុមហ៊ុន​ជប៉ុន Hoya Corporation នៅ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​សុក្រ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ Photo: ANN

ក្រុមហ៊ុន​ផលិត Hard Disk របស់​ប្រទេស​ជប៉ុន ឈ្មោះ Hoya Corporation វិនិយោគ​ទឹកប្រាក់​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​សាងសង់​រោងចក្រ​ថ្មី​មួយ​នៅ​ប្រទេស​ឡាវ ដើម្បី​ផលិត Hard Disk

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហ៊ួរ (Xinhua) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​ថា ក្រុមហ៊ុន​ជប៉ុន ឈ្មោះ Hoya Corporation បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត Hard Disk ផ្លូវការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ទី​៨ ខែ​កុម្ភៈ ដែល​មាន​ឈ្មោះ​ថា Hoya Laos Co., Ltd ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​សាយសេដ្ឋា (Saysettha Development Zone, SDZ) ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។

តំបន់​អភិវឌ្ឍន៍​សាយសេដ្ឋា (SDZ) នេះ​ជា​តំបន់​សេដ្ឋកិច្ច​ដែល​បង្កើត​ឡើង​រួម​គ្នា​រវាង​រដ្ឋាភិបាល​ឡាវ និង​រដ្ឋាភិបាល​ចិន និង​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ​របស់​ចិន។ រហូត​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​សរុប​ចំនួន ៥៦ កំពុង​វិនិយោគ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​នេះ​ក្នុង​ទឹកប្រាក់​ប្រមាណ ១០០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​វិនិយោគិន​ភាគច្រើន​មក​ពី​ប្រទេស​ចិន ជប៉ុន និង​ប្រទេស​ថៃ។

សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា គោល​បំណង​នៃ​ការ​សាងសង់​រោងចក្រ​ថ្មី​នេះ​ឡើង គឺ​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​នៃ​តម្រូវការ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​នៅ​ពេល​អនាគត។ ក្រុមហ៊ុន​រំពឹង​ថា រោងចក្រ​ថ្មី​នេះ​នឹង​អាច​ដំណើរការ​ផលិតកម្ម​នៅ​ដើម​ឆ្នាំ​២០២០ ខាង​មុខ ហើយ​វា​ក៏​ជា​ការ​បន្ថែម​ទៅ​លើ​រោងចក្រ​ផលិត hard disk ដែល​ក្រុមហ៊ុន Hoya មាន​ស្រាប់​នៅ​ប្រទេស​ថៃ និង​វៀតណាម ផង​ដែរ។

អាន​អត្ថបទ​ទាក់ទង


Apple គ្រោង​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​វៀតណាម

ក្រុមហ៊ុន Hoya Corporation បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​កុម្ភៈ ថា ប្រទេស​ឡាវ គឺ​ជា​ទីតាំង​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន Hoya បង្កើត​រោងចក្រ​ថ្មី​របស់​ខ្លួន ហើយ​រោងចក្រ​ថ្មី​នេះ នឹង​បង្កើត​ការងារ​ជាង ៤០០០​កន្លែង​បន្ថែម​ទៀត​នៅ​ប្រទេស​ឡាវ។

រដ្ឋមន្ត្រី​ក្រសួង​ផែនការ និង​វិនិយោគ​ប្រទេស​ឡាវ លោក Souphanh Keomixay ថ្លែង​ថា រដ្ឋាភិបាល​ឡាវ ជាពិសេស​ក្រសួង​ផែនការ និង​វិនិយោគ កំពុង​តែ​សកម្ម​ក្នុង​ការ​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​យន្តការ ចំណាត់ការ បញ្ញត្តិ និង​គោលការណ៍​ផ្សេងៗ​ដើម្បី​សម្រួល និង​ពន្លឿន​នីតិវិធី​ផ្សេងៗ​សម្រាប់​វិនិយោគិន និង​ប្រតិបត្តិករ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

លោក​បន្ថែម​ថា «តំណាង​ឲ្យ​រដ្ឋាភិបាល (ឡាវ) យើង​តែងតែ​ផ្ដល់​កិច្ច​សហប្រតិបត្តិការ និង​ជំនួយ​ដល់​ក្រុមហ៊ុន​ដើម្បី​សាងសង់​រោងចក្រ រហូត​ពួក​គេ​អាច​បញ្ចប់​តាម​ផែនការ និង​ដំណើរការ​អាជីវកម្ម​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ឡាវ។»

Hoya គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប និង​ជា​អ្នក​ផ្គត់ផ្គង់​នាំ​មុខ​គេ​ផ្នែក​ផលិតផល​មាន​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ​ថែទាំ​សុខភាព និង​ព័ត៌មានវិទ្យា​នៅ​លើ​ពិភពលោក។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។