iCloud App ជំនាន់​ថ្មី​មាន​នៅ​លើ Windows 10 ហើយ

កម្មវិធី iCloud ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន Apple ផ្ទុក និង​អាក់សេស (access) ទៅ​កាន់​ទិន្នន័យ​របស់​ពួក​គេ​ទាំង​នៅ​លើ​ឧបករណ៍​របស់ Microsoft និង​ឧបករណ៍​របស់ Apple។

3493
iCloud App for Windows 10
iCloud App for Windows 10

ក្រុមហ៊ុន Apple ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវិធី iCloud ជំនាន់​ថ្មី​នៅ​លើ​ហាង​របស់​ក្រុមហ៊ុន Microsoft (Microsoft Store) សម្រាប់​ឧបករណ៍​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ វីនដូ​១០ (Windows 10) ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​គណនី iCloud របស់​ពួក​គេ​នៅ​លើ Windows 10។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ក្នុង​ប្លក់ (blog) របស់​ក្រុមហ៊ុន Microsoft ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា កម្មវិធី iCloud ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន Apple ផ្ទុក និង​អាក់សេស (access) ទៅ​កាន់​ទិន្នន័យ​របស់​ពួក​គេ​ទាំង​នៅ​លើ​ឧបករណ៍​របស់ Microsoft និង​ឧបករណ៍​របស់ Apple។

អ្នក​ប្រើប្រាស់​នឹង​ងាយស្រួល​ក្នុង​ការ​អាក់សេស​ទៅ​កាន់​រូបថត វីដេអូ អ៊ីមែល ប្រតិទិន ឯកសារ និង​ទិន្នន័យ​សំខាន់ៗ​ដទៃ​ទៀត​ពី​គណនី iCloud និង​នៅ​លើ​កុំព្យូទ័រ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ក្នុង​ពេល​ជាមួយ​គ្នា។ iCloud គឺ​ជា​កន្លែង​សម្រាប់​ភ្ជាប់​ទៅ​កាន់ iCloud Drive, iCloud Photos, Mail, Contacts, Calendar, Reminders, Safari Bookmarks និង​ផ្សេងៗ​ទៀត។

iCloud App for Windows 10
iCloud App for Windows 10

កម្មវិធី​ថ្មី​របស់ iCloud នៅ​លើ Windows app និង iCloud Drive នៅ​លើ​កុំព្យូទ័រ​ប្រើប្រាស់ Windows 10 នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ដូចជា៖

  • ប្រើប្រាស់​ទិន្នន័យ​ពី​ក្នុង iCloud Drive នៅ​លើ File Explorer របស់ Windows ដោយ​មិន​ចាំបាច់​អស់​ទំហំ​ផ្ទុក​ទិន្នន័យ​នៅ​លើ​កុំព្យូទ័រ
  • កំណត់​ឯកសារ និង​ថាស​ផ្ទុក​ឯកសារ (files and folders) ដែល​អ្នក​ត្រូវការ​ដើម្បី​រក្សា​នៅ​លើ​កុំព្យូទ័រ
  • រក្សា​ឯកសារ​ទាំងអស់​របស់​អ្នក​នៅ​លើ iCloud Drive ដោយ​សុវត្ថិភាព និង​អាច​ចូល​ប្រើប្រាស់​ឯកសារ​ទាំងនោះ​ពី​ឧបករណ៍ iOS, Mac និង​នៅ​លើ​វេបសាយ iCloud.com
  • ងាយស្រួល​ចែក​រំលែក​ឯកសារ​ពី File Explorer នៅ​លើ Windows 10 ហើយ​នៅ​ពេល​ដែល​មាន​ការ​កែតម្រូវ​លើ​ឯកសារ​ណា​មួយ នឹង​ត្រូវ synced ទៅ​គ្រប់​ឧបករណ៍​ទាំងអស់​របស់​អ្នក។
iCloud App for Windows 10
iCloud App for Windows 10

ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ផ្សាយ​នេះ​ទៅ អ្នក​អាច​ទាញ​យក​កម្មវិធី iCloud សម្រាប់ Windows បាន​ហើយ​នៅ​ក្នុង Microsoft Store ក្នុង​ទម្រង់​ជា App។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។