បង្កើន​សុវត្ថិភាព Instagram ដោយ Two-factor authentication (2FA)

Instagram app ផ្ដល់​ជម្រើស​ឲ្យ​លោក​អ្នក​បង្កើន​សុវត្ថិភាព​គណនី​តាម​រយៈ​ការ​ផ្ញើ​សារ​ខ្លី (SMS) ទៅ​កាន់​ទូរស័ព្ទ​របស់​លោក​អ្នក នៅ​ពេល​ដែល​មាន​ការ​ចូល​ប្រើ​គណនី Instagram ចេញ​ពី​ឧបករណ៍​ប្លែក​ណា​មួយ។ ជម្រើស​នោះ​គឺ Two-factor authentication។

2391
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

Instagram ជា​បណ្ដាញ​សង្គម​មួយ (social networking app) ដែល​បង្កើត​ឡើង​ដើម្បី​ចែក​រំលែក​រូបថត និង​វីដេអូ​នៅ​លើ​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ (smartphone) ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ ​អាយ.អូ.អេស (iOS) និង​អែនឌ្រោយ (Android)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ស្រដៀង​គ្នា​នឹង Facebook Twitter ដែរ លោក​អ្នក​ដែល​បាន​បង្កើត​គណនី Instagram គឺ​មាន profile និង news feed។ នៅ​ពេល​លោក​អ្នក​ផុស​រូបថត (post photo) ឬ​វីដេអូ​នៅ​លើ Instagram នោះ​វា​នឹង​បង្ហាញ​នៅ​លើ profile របស់​លោក​អ្នក ចំណែក​ឯ​អ្នក​ដែល follow យើង​វិញ ពួក​គេ​នឹង​ឃើញ​រូបថត ឬ​វីដេអូ​របស់​យើង​នៅ​លើ news feed របស់​ពួក​គេ។

ទន្ទឹម​នឹង​ការ​រីករាយ​ក្នុង​ការ​ចែក​រំលែក​រូបថត និង​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ លោក​អ្នក​ក៏​ត្រូវ​គិត​ពី​សុវត្ថិភាព​គណនី Instagram ដែរ ពីព្រោះ​ថា​ក្រុម​ហេគឃ័រ (Hackers) ក៏​នឹង​សម្លឹង​មើល​គណនី​របស់​អ្នក ដើម្បី​លួច​ចូល​ទៅ​បង្ហោះ​រូបភាព ឬ​វីដេអូ​ដែល​មិន​ត្រឹមត្រូវ ឬ​ក្នុង​គោល​បំណង​មិន​ល្អ​ណា​មួយ​ចំពោះ​លោក​អ្នក​ផង​ដែរ។

បើ​អ៊ីចឹង​មែន​នោះ សួរ​ថា​តើ​ត្រូវ​ការពារ​របៀប​ម៉េច​វិញ​ទៅ? Instagram app ផ្ដល់​ជម្រើស​ឲ្យ​លោក​អ្នក​បង្កើន​សុវត្ថិភាព​គណនី​តាម​រយៈ​ការ​ផ្ញើ​សារ​ខ្លី (SMS) ទៅ​កាន់​ទូរស័ព្ទ​របស់​លោក​អ្នក នៅ​ពេល​ដែល​មាន​ការ​ចូល​ប្រើ​គណនី Instagram ចេញ​ពី​ឧបករណ៍​ប្លែក​ណា​មួយ។ ជម្រើស​នោះ​គឺ Two-factor authentication

អាន​បន្ថែម៖ របៀប​បង្កើន​សុវត្ថិភាព​គណនី Gmail ដោយ​ 2FA ជាមួយ​កម្មវិធី Authy App

ចាក់​សោ​គណនី​ហ្វេសប៊ុក​ថែម​មួយ​ជាន់​ទៀត​ជាមួយ​កម្មវិធី Authy App

របៀប​បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​ប្រើ Two-Factors Authentication (2FA)

ជំហាន​ទី​១៖ Log in ចូល​គណនី Instagram របស់​លោក​អ្នក ហើយ​ចុច​ចូល Profile របស់​លោក​អ្នក ដោយ​ចុច​លើ​រូប​មនុស្ស​នៅ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

ជំហាន​ទី​២៖ ចូល Setting ដោយ​ចុច​លើ​សញ្ញា​ចុច​បី​ផ្ដេក (iOS) ឬ​ចុច​សញ្ញា​ចុច​បី​បញ្ឈរ (Android) នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

ជំហាន​ទី​៣៖ ចុច​លើ​ពាក្យ Two-factor authentication (មើល​រូបភាព​ខាង​ក្រោម)

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

ជំហាន​ទី​៤៖ បើក​ដំណើរការ (Turn on) Require Security Code ពី​ពណ៌​ប្រផេះ ទៅ​ជា​ពណ៌​បៃតង (មើល​រូបភាព​ខាង​ក្រោម)។ ចំណាំ៖ ត្រង់​ចំណុច​នេះ បើ​សិន​ជា​លោក​អ្នក​មិន​ទាន់​បាន​ដាក់​លេខ​ទូរស័ព្ទ​ទេ Instagram នឹង​ទាមទារ​ឲ្យ​លោក​អ្នក​បញ្ចូល​លេខ​ទូរស័ព្ទ រួច​ចុច​ពាក្យ Next

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

ជំហាន​ទី​៥៖ ផ្ទាំង​ថ្មី​មួយ​នឹង​ផុស​ឡើង សូម​ចុច​លើ​ពាក្យ Turn On (មើល​រូបភាព​ខាង​ក្រោម)

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

ជំហាន​ទី​៦៖ Instagram នឹង​ផ្ញើ​លេខ​កូដ ៦​ខ្ទង់​ទៅ​កាន់​ទូរស័ព្ទ​របស់​លោក​អ្នក​ដើម្បី​ផ្ទៀងផ្ទាត់។ សូម​យក​លេខ ៦​ខ្ទង់​នោះ​បញ្ចូល​ក្នុង​ប្រអប់ Verify Phone Number រួច​ចុច​បន្ត [សញ្ញា​ព្រួញ -> ] (មើល​រូបភាព​ខាង​ក្រោម)

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

ជំហាន​ទី​៧៖ លោក​អ្នក​ត្រូវ​ថត Backup Codes រក្សា​ទុក ដោយ​គ្រាន់​តែ​ចុច​លើ​ពាក្យ OK ដើម្បី​ថត​អេក្រង់​ទូរស័ព្ទ​របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

ជំហាន​ទី​៨៖ បន្ទាប់​ពី​ចុច​ពាក្យ OK កម្មវិធី Instagram នឹង​បង្ហាញ​សារ​មួយ​ប្រាប់​ថា លេខ​កូដ​ទាំងនោះ (Backup codes) បាន​រក្សា​ទុក​នៅ​ក្នុង Camera roll របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

លោក​អ្នក​បាន​កំណត់​សុវត្ថិភាព​បន្ថែម​លើ​គណនី Instagram ដោយ​ជោគជ័យ។ ដូច្នេះ រាល់​ពេល​លោក​អ្នក​ចូល​ប្រើ​គណនី​របស់​លោក​អ្នក​ពី​ឧបករណ៍​ថ្មី ឬ​ប្លែក ឬ​មាន​គេ​ចង់​លួច​ចូល​ប្រើប្រាស់​គណនី​របស់​លោក​អ្នក នោះ Instagram នឹង​ទាមទារ​ឲ្យ​បញ្ចូល​លេខ​កូដ​ដែល​កម្មវិធី​បាន​ផ្ញើ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក ដើម្បី​ផ្ទៀងផ្ទាត់​ថា លោក​អ្នក​ពិត​ជា​ម្ចាស់​គណនី​នេះ​មែន។

សូម​អរគុណ​លោក​អ្នក​ដែល​បាន​អាន​អត្ថបទ​នេះ បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ជួយ​ផ្ដល់​យោបល់​នៅ​ក្នុង Comment ខាង​ក្រោម ហើយ​សូម​ជួយ​ចុច Like & Share បើ​សិន​លោក​អ្នក​គិត​ថា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ទៀត។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។