សៀវភៅ​ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។
សៀវភៅ​ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។

សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​ផ្សាយ​សៀវភៅ​ណែនាំ​ស្ដីពី ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។ សៀវភៅ​ណែនាំ​នេះ ត្រូវ​បាន​ចងក្រង​ឡើង​ក្នុង​ទម្រង់​សាមញ្ញ ណែនាំ​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ នៅ​ក្នុង​ការប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​បង្ក​ភាព​ងាយស្រួល​យល់​ដល់​អ្នក​អាន​គ្រប់​កម្រិត ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សៀវភៅ​ណែនាំ​ស្ដីពី ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិតបង្កើត​ឡើង​ក្នុង​គោល​បំណង ធ្វើ​ជា​ឯកសារ​ពិគ្រោះ​សម្រាប់​បង្កើន​ការ​យល់​ដឹង​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ការ​លើក​កម្ពស់​សេរីភាព​នៃ​បញ្ចេញ​មតិ​ប្រកប​ដោយ​ការ​គោរព និង​ការ​ទទួល​ខុស​ត្រូវ ជាពិសេស​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត កាត់​បន្ថយ​ការ​ប្រឈម សកម្មភាព​អសីលធម៌ និង​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា។

ការ​ផលិត និង​បោះពុម្ព​ផ្សាយ​សៀវភៅ​នេះ ធ្វើ​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អង្គការ American Jewish World Service (AJWS)។ ទោះ​យ៉ាង​ណា ម្ចាស់​មូលនិធិ​ មិន​បាន​ចូលរួម​ផ្ដល់​យោបល់​លើ​ដំណើរការ​ស្រាវជ្រាវ និង​ខ្លឹមសារ​នៃ​សៀវភៅ​នេះ​ឡើយ។ សមាគម​បណ្ដាញ​យុវជន​កម្ពុជា បញ្ជាក់​នៅ​ក្នុង​សៀវភៅ​នេះ​ថា ខ្លឹមសារ​ទាំងស្រុង​នៅ​ក្នុង​សៀវភៅ​នេះ គឺ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​អ្នក​និពន្ធ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

តើ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (..) ជា​នរណា?

សមាគម​បណ្ដាញ​យុវជន​កម្ពុជា (..) គឺ​ជា​សមាគម​យុវជន​ឯករាជ្យ និង​ប្រជាធិបតេយ្យ ដែល​កំពុង​តែ​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​យុវជន សិស្ស និស្សិត​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា និង​យុវជន​ដែល​រស់នៅ​តាម​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា។

..ក បង្កើត​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​តាម​រយៈ​ការ​ចងក្រង​បណ្ដាញ​យុវជន ការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​សកម្មភាព​សង្គម​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

សៀវភៅ​ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។
សៀវភៅ​ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។

សៀវភៅ​ណែនាំ​ស្ដីពី ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិតនេះ ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ ក្រោម​ការ​ឧបត្ថម្ភ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា។ សូម​ទំនាក់ទំនង​ការិយាល័យ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា តាម​រយៈ​អាសយដ្ឋាន​ផ្ទះ​លេខ ៤៣​D ផ្លូវ​៣៧១ ភូមិ​ត្រពាំងឈូក សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

លោក​អ្នក​ក៏​អាច​ទាញ​យក​សៀវភៅ​ណែនាំ​ស្ដីពី ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិតនេះ​ជា​ទម្រង់ PDF តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​ផង​ដែរ។

ទាញ​យក​សៀវភៅ​ណែនាំ​ស្ដីពី ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ជា​ទម្រង់ PDF

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។