Apple ចេញ​កំណែ iOS 11.1.1 ដើម្បី​ជួសជុល​បញ្ហា keyboard auto-correct

iOS 11.1.1 គឺ​ជា​កំណែ​ចុង​ក្រោយ​របស់ Apple ដើម្បី​ជួសជុល​លើ​បញ្ហា​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​កំណែ iOS 11.1 ដែល​ក្រុមហ៊ុន Apple បាន​ដាក់​ឲ្យ​ទាញ​យក​កាល​ពី​សប្ដាហ៍​មុន​នោះ។

1816
Apple ចេញ​កំណែ iOS 11.1.1 ដើម្បី​ជួសជុល​បញ្ហា keyboard auto-correct និង​បញ្ហា Hey Siri មិន​ដំណើរការ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

តើ​កំណែ​ចុង​ក្រោយ​នេះ ជួសជុល​បញ្ហា​អ្វី​ខ្លះ?

កំណែ​ចុង​ក្រោយ​របស់ Apple នេះ គឺ​ធ្វើ​ការ​ជួសជុល​លើ​បញ្ហា​ដែល keyboard ផ្លាស់ប្ដូរ​ដោយ​ស្វ័យប្រវត្តិ​នូវ​អក្សរ I” ទៅ​ជាA[?]” នៅ​ក្នុង​កំណែ iOS 11.1 នោះ។ នៅ​ពេល​នោះ Apple បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន​ប្រើប្រាស់​តិចនិក Text Replacement វិញ​ដើម្បី​អាច​វាយ​អក្សរ “I” បាន ប៉ុន្តែ​វិធី​នេះ​ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​សោះ។

ក្រៅ​ពី​ធ្វើ​ការ​ជួសជុល​លើ​បញ្ហា Keyboard ហើយ​នោះ នៅ​ក្នុង​កំណែ iOS 11.1.1 នេះ ក៏​បាន​ជួសជុល​បញ្ហា​ដែល​កម្មវិធី voice recognition “Hey Siri” មិន​ដំណើរការ​ផង​ដែរ។

Apple ចេញ​កំណែ iOS 11.1.1 ដើម្បី​ជួសជុល​បញ្ហា keyboard auto-correct និង​បញ្ហា Hey Siri មិន​ដំណើរការ។
Apple ចេញ​កំណែ iOS 11.1.1 ដើម្បី​ជួសជុល​បញ្ហា keyboard auto-correct និង​បញ្ហា Hey Siri មិន​ដំណើរការ។

ដូច្នេះ លោក​អ្នក​ដែល​ជួប​បញ្ហា​ទាំងនេះ សូម​ទាញ​យក (Download) កំណែ​ចុង​ក្រោយ​របស់ Apple គឺ iOS 11.1.1 ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​របស់​លោក​អ្នក ដូចជា iPhone, iPad និង iPod Touch ជាដើម ហើយ​កុំ​ភ្លេច​ជួយ​ចុច Like & Share ផង បើ​គិត​ថា​វា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ទៀត។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។