កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ iOS 11.3 ថ្មី​បំផុត។
កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ iOS 11.3 ថ្មី​បំផុត។

Apple ប្រកាស​ចេញ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 11.3 ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ (ម៉ោង​នៅ​អាមេរិក) បន្ទាប់​ពី​បាន​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ចាប់​ពី​ខែ​មករា។ អ្នក​ប្រើប្រាស់ iPhone, iPad, និង iPod touch អាច​ធ្វើ​បច្ចុប្បន្នភាព iOS របស់​ខ្លួន​បាន​ហើយ​នៅ​ថ្ងៃ​នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ក្នុង​កំណែ​ជំនាន់ iOS ថ្មី​នេះ Apple បាន​បន្ថែម​មុខងារ​ថ្មី​ជាច្រើន​រួម​មាន រូប Animoji ថ្មី​សម្រាប់ iPhone X ការ​ចូល​ទៅ​ប្រើប្រាស់​កំណត់ត្រា​សុខភាព​ផ្ទាល់​ខ្លួន​នៅ​ក្នុង​កម្មវិធី​សុខភាព និង​មុខងារ​ជាច្រើន​ទៀត។ លើស​ពី​នេះ​ទៀត iOS 11.3 ក៏​មាន​បញ្ចូល​មុខងារ​សុខភាព​ថ្ម​ទូរស័ព្ទ និង​ដំណើរការ​របស់​ទូរស័ព្ទ​ផង​ដែរ។

ខាង​ក្រោម​ជា​មុខងារ​សំខាន់ៗ​មួយ​ចំនួន​ដែល Tech Khmer ដកស្រង់​យក​មក​បង្ហាញ​លោក​អ្នក ដែល​មុខងារ​ទាំងនេះ​ត្រូវ​បាន​បញ្ចូល​ក្នុង iOS 11.3

  • ARKit ផ្ដល់​បទពិសោធន៍​ថ្មី​នៃ AR ដល់​អ្នក​ប្រើប្រាស់​ដែល​ប្រើ​ផ្ទៃ​បញ្ឈរ​ដូចជា​ជញ្ជាំង និង​ទ្វារ បន្ថែម​លើ​ផ្ទៃ​រាប​ដូចជា តុ និង​កៅអី ហើយ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​សុក្រឹត​ជាង​មុន​ទៅ​នឹង​ផ្ទៃ​រាង​មិន​ទៀងទាត់​ដូចជា​រាង​រង្វង់។
AR Experience
AR Experience
  • Animoji អ្នក​ប្រើប្រាស់ iPhone X នឹង​ទទួល​បាន​រូប​ថ្មី​ចំនួន​៤ ទៀត​ដូចជា​រូប​ក្បាល​តោ (lion) រូប​ក្បាល​ខ្លាឃ្មុំ (bear) រូប​ក្បាល​នាគ (dragon) និង​រូប​លលាដ៍​ក្បាល​ខ្មោច (skull)
រូប​ក្បាល​នាគ (Dragon)។
រូប​ក្បាល​នាគ (Dragon)។
រូប​ក្បាល​តោ (Lion)។
រូប​ក្បាល​តោ (Lion)។
រូប​ក្បាល​ខ្លាឃ្មុំ (Bear)។
រូប​ក្បាល​ខ្លាឃ្មុំ (Bear)។
រូប​លលាដ៍​ក្បាល​ខ្មោច (Skull)។
រូប​លលាដ៍​ក្បាល​ខ្មោច (Skull)។
  • Business Chat ជា​មុខងារ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ដោយ​ផ្ទាល់​ជាមួយ​នឹង​កម្មវិធី Messages app នៅ​លើ iPhone និង iPad
Business Chat
Business Chat
  • Health Records មុខងារ​ថ្មី​ជួយ​អ្នក​ជំងឺ​អាច​មើល​នូវ​កំណត់ត្រា​សុខភាព​របស់​ពួក​គេ​ពី​ច្រើន​អង្គភាព​ដោយ​គ្រាន់​តែ​ប្រើ iPhone។ លើស​ពី​នេះ​ទៀត ទិន្នន័យ​នៃ Health Records ត្រូវ​បាន​ធ្វើ​កូដនីយកម្ម (encrypted) និង​ការពារ​ដោយ​លេខ​សម្ងាត់ (passcode)
កំណត់ត្រា​សុខភាព (Health Records)។
កំណត់ត្រា​សុខភាព (Health Records)។
  • Data & Privacy អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ពី​របៀប​ដែល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​អាច​ត្រូវ​បាន​គេ​ប្រើ។
Data & Privacy
Data & Privacy
  • Batteries and Performance មុខងារ​ថ្មី​មួយ​ទៀត​ដែល​បង្ហាញ​ពី​សុខភាព​នៃ​ថ្ម​ទូរស័ព្ទ iPhone និង​ណែនាំ​អ្នក​ប្រើប្រាស់ ប្រសិន​បើ​ថ្មី​ទូរស័ព្ទ​ត្រូវ​ការ​ជួសជុល។ លើស​ពី​នេះ​ទៀត លោក​អ្នក​អាច​ឃើញ​មុខងារ​គ្រប់គ្រង​ថាមពល​ថ្ម ដើម្បី​ជៀសវាង​អស់​ថ្ម​ដោយ​មិន​ដឹង​ខ្លួន។
Bater Health and Performace
Bater Health and Performace

ក្រៅ​ពី​មុខងារ​សំខាន់ៗ​ខាង​លើ​នេះ នៅ​ក្នុង​កំណែ​ជំនាន់ iOS 11.3 ក៏​នៅ​មាន​មុខងារ​ជាច្រើន​ទៀត ដែល Apple បាន​ដាក់​បញ្ចូល​ក្នុង​ជំនាន់​ថ្មី​នេះ។ ដើម្បី​ដឹង​បន្ថែម​អំពី​មុខងារ​ទាំងអស់​នេះ លោក​អ្នក​អាច​ស្វែងរក​នៅ​ក្នុង​កម្មវិធី (Tips App) លើ iPhone និង iPad របស់​លោក​អ្នក​បាន។

អាន​អត្ថបទ​ផ្សេង​ទៀត៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។