iOS 11.4 ចេញ​ជា​ផ្លូវការ​ជាមួយ Messages in iCloud, AirPlay 2

Apple ប្រកាស​ដាក់​ឲ្យ​ទាញ​យក iOS 11.4 ជា​ផ្លូវការ​ហើយ​សម្រាប់​អ្នក​ប្រើប្រាស់​ឧបករណ៍​របស់​ខ្លួន​ដូចជា iPhone, iPad នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨ ជាមួយ​នឹង​មុខងារ​ថ្មី​ដូចជា Messages in iCould, AirPlay 2 និង HomePod stereo pairing។

3513
iOS 11.4
iOS 11.4

Apple ប្រកាស​ដាក់​ឲ្យ​ទាញ​យក iOS 11.4 ជា​ផ្លូវការ​ហើយ​សម្រាប់​អ្នក​ប្រើប្រាស់​ឧបករណ៍​របស់​ខ្លួន​ដូចជា iPhone, iPad នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨ ជាមួយ​នឹង​មុខងារ​ថ្មី​ដូចជា Messages in iCould, AirPlay 2 និង HomePod stereo pairing

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ក្នុង​ជំនាន់ iOS 11.4 នេះ AirPlay 2 ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​បន្ទាប់​ពី​ដាក់​ឲ្យ​សាកល្បង​នៅ​​ក្នុង​ជំនាន់ iOS 11.3 រួច​មក។ AirPlay 2 គឺ​ជា wireless audio streaming protocol របស់ Apple ដែល​បាន​បន្ថែម multi-room audio សម្រាប់ iOS devices ដូចជា HomePod និង Apple TV ជាដើម។ អ្នក​អាច​ដំឡើង និង​បន្ថយ​សំឡេង​តាម​បន្ទប់ ឬ​ក៏​អាច​ចាក់​ចម្រៀង​ផ្សេង​គ្នា​នៅ​តាម​បន្ទប់​នីមួយៗ​ជាមួយ​នឹង Speakers ដែល​អាច​ប្រើ​ជាមួយ iOS Devices បាន។

HomePod
HomePod

មុខងារ​មួយ​ទៀត គឺ Messages in iCloud។ មុខងារ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទុក​សារ រូបថត និងattachments នៅ​ក្នុង iCloud។ អ្នក​នឹង​ឃើញ messages ទាំងអស់​របស់​អ្នក​ភ្លាម នៅ​ពេល​អ្នក sign in ចូល iPhone, iPad, Mac។ ដើម្បី​ប្រើ​មុខងារ​នេះ អ្នក​ត្រូវ​បើក​វា​ឲ្យ​ដំណើរការ ដោយ​ចូល​ទៅ​កាន់ Settings → ចុច​លើ​ឈ្មោះ​របស់​អ្នក → sing in ចូល iCloud → បើក​ដំណើរការ Message ទៅ​ជា On ជា​ការ​ស្រេច។

Messages on iCloud
Messages on iCloud

ក្រៅ​ពី​មុខងារ​សំខាន់ៗ​ខាង​លើ​នេះ Apple ក៏​បាន​ជួសជុល​បញ្ហា​តូចៗ​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​កំពុង​ជួប​ប្រទះ និង​បង្កើន​ការ​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ផង​ដែរ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

របៀប​ទាញ​យក iOS 11.4

ជាទូទៅ អ្នក​នឹង​ទទួល​បាន notification នៅ​លើ iPhone iPad របស់​អ្នក នៅ​ពេល iOS ជំនាន់​ថ្មី​ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក។ ករណី​លោក​អ្នក​មិន​ទាន់​ទទួល​បាន notification ទេ លោក​អ្នក​អាច​ចូល​ទៅ​ទាញ​យក​ដោយ​ខ្លួន​ឯង​បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ Settings → General → Software Update រួច​ចុច​លើ​ពាក្យ Download និង​ធ្វើ​បច្ចុប្បន្នភាព iOS

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។