iPhone iPad or iPod touch បាត់​ឬ​ត្រូវ​ចោរ​លួច ត្រូវ​ធ្វើ​ម៉េច?

Apple មាន​កម្មវិធី Find My iPhone ដើម្បី​ស្វែងរក​ទូរស័ព្ទ iPhone ឬ iPad ដែល​បាត់​នោះ។

3612
កម្មវិធី Find My iPhone ។
កម្មវិធី Find My iPhone ។

អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone, iPad iPod touch ប្រាកដ​ជា​បារម្ភ​ខ្លាំង​នៅ​ពេល​បាត់ ឬ​ត្រូវ​ចោរ​លួច ដោយសារ​តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ បាន​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​នៅ​ក្នុង​ទូរស័ព្ទ។ Apple មាន​កម្មវិធី Find My iPhone ដើម្បី​ស្វែងរក​ទូរស័ព្ទ iPhone iPad ដែល​បាត់​នោះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ករណី​អ្នក​បាន​បើក Find My iPhone ឲ្យ​ដំណើរការ​នៅ​លើ​ឧបករណ៍​ដែល​បាត់ ចឹង​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម ដើម្បី​ស្វែងរក​ទូរស័ព្ទ ឬ​រក្សា​ទិន្នន័យ​នៅ​លើ​ទូរស័ព្ទ​កុំ​ឲ្យ​អ្នក​ផ្សេង​យក​បាន៖

. Sign in លើ icloud.com/find នៅ​លើ​កុំព្យូទ័រ Mac PC ឬ​ក៏​ប្រើ​ទូរស័ព្ទ iPhone, iPad or iPod touch របស់​មិត្តភ័ក្ដិ​ក៏បាន។

. បើក Find My iPhone ហើយ​ជ្រើសរើស​ទូរស័ព្ទ​ដែល​បាត់​នោះ ដើម្បី​មើល​ទីតាំង​ទូរស័ព្ទ​នៅ​លើផែនទី។ អ្នក​អាច​បញ្ជា​ឲ្យ​ឮ​សំឡេង​រោទ៍ បើ​សិន​ជា​វា​នៅ​ជិត​អ្នក ឬ​នៅ​កន្លែង​ធ្វើ​ការ ដើម្បី​មិត្ត​រួម​ការងារ​ដឹង​ថា​ទូរស័ព្ទ​នៅ​កន្លែង​ធ្វើ​ការ។

. បើក Turn on Lost Mode ដើម្បី​ចាក់​សោ​ទូរស័ព្ទ​របស់​អ្នក ហើយ​អ្នក​ក៏​អាច​បង្ហាញ​សារ​ជា​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​មួយ​ផ្សេងទៀត​នៅ​លើ​អេក្រង់​ទូរស័ព្ទ​ដែល​បាត់​នោះ និង​ព្យាយាម​តាមដាន​ទីតាំង​ទូរស័ព្ទនោះ។

. ដើម្បី​ការពារ​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​កុំ​ឲ្យ​ធ្លាក់​លើ​ដៃ​អ្នក​ដទៃ ​ប្រសិន​បើ​វា​សំខាន់​សម្រាប់​អ្នក នោះ​អ្នក​អាច​បញ្ជា​លុប​ទិន្នន័យ​ទាំងអស់​បាន​តាម​រយៈ Erase your device option

ចំណាំ៖ ករណី​នេះ អ្នក​នឹង​រក​ទូរស័ព្ទ​នោះ​លែង​ឃើញ​តាម​រយៈ Find My iPhone ទៀត​ហើយ សូម្បី​តែ​តាមដាន​ទីតាំង​វា​លើ​ផែនទី។ លើស​ពី​នេះ បើ​អ្នក​ដក​ទូរស័ព្ទ​ដែល​បាត់​នោះ​ចេញ​ពី​គណនី icloud នោះ​អ្នក​ដទៃ​នឹង​អាច​ប្រើ​ទូរស័ព្ទ​នោះ​បាន។

. រាយការណ៍​ទៅ​កាន់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ ដើម្បី​ឲ្យ​ក្រុមហ៊ុន​បិទ​លេខ​របស់​អ្នក ជៀសវាង​គេ​យក​ទៅ​ប្រើ​ផ្ដេសផ្ដាស​ក្នុង​ផ្លូវ​មិន​ល្អ។

ចុះ​បើ​ទូរស័ព្ទ​ដែល​បាត់​នោះ​ត្រូវ​គេ​បិទ តើ​នឹង​មាន​អ្វី​កើត​ឡើង? កុំ​បារម្ភ នៅ​ពេល​ដែល​ទូរស័ព្ទ​នោះ​ត្រូវ​គេ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ នោះ Lost Mode, lock it, or remotely erase it នឹង​ដំណើរការ​ភ្លាម តែ​កុំ​ដក (remove) ទូរស័ព្ទ​នោះ​ចេញ​ពី​គណនី​ឲ្យ​សោះ។

Find My iPhone មិន​ដំណើរការ

ករណី​អ្នក​មិន​បាន​ដំណើរការ Find My iPhone នៅ​លើ​ទូរស័ព្ទ​ដែល​បាត់ តើ​នឹង​មាន​អ្វី​កើត​ឡើង? ករណី​នេះ អ្នក​មិន​អាច​ប្រើ​កម្មវិធី Find My iPhone ដើម្បី​ស្វែងរក​វា​បាន​ទេ ប៉ុន្តែ​អ្នក​អាច​អនុវត្ត​ការ​ណែនាំ​ខាង​ក្រោម​ដើម្បី​ការពារ​ទិន្នន័យ​របស់​អ្នក៖

. ប្ដូរ​លេខ​សម្ងាត់ Apple ID ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​អាច​មើល​ទិន្នន័យ​នៅ​លើ iCloud បាន។

. ប្ដូរ​លេខ​សម្ងាត់​សម្រាប់​គណនី​ផ្សេង​ទៀត​ដែល​អ្នក​ប្រើ​នៅ​លើ​ទូរស័ព្ទ​ដែល​បាត់​នោះ ដូចជា​អ៊ីមែល (Email) ហ្វេសប៊ុក (Facebook) ឬ ថ្វីតធឺ (Twitter) ជាដើម។

. រាយការណ៍​ទៅ​ក្រុមហ៊ុន​ទូរស័ព្ទ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បិទ​ការ​ហៅ​ចេញ​ចូល៕

 

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។