ក្រុម​រ៉ូបូត​សាលា​តិចណូ​នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​វៀតណាម

ក្រុម ITC 02 មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ទទួល​ជ័យលាភី​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៥ នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

4804
ក្រុម​រ៉ូបូត ITC 02 នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង Robocon ២០១៨។
ក្រុម​រ៉ូបូត ITC 02 នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង Robocon ២០១៨។

ក្រុម​រ៉ូបូត ITC 02 នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) នឹង​តំណាង​ឲ្យ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​រ៉ូបូត​ថ្នាក់​អន្តរជាតិ ABU Robocon 2018 នៅ​ខេត្ត​នីញប៊ីញ ប្រទេស​វៀតណាម នៅ​ចុង​ខែ​សីហា ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក Robocon Cambodia កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុម ITC 02 មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ទទួល​ជ័យលាភី​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៥ នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ទំព័រ​ហ្វេសប៊ុក Robocon Cambodia ដដែល​ឲ្យ​ដឹង​ទៀត​ថា ជ័យលាភី​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ គឺ​បាន​ទៅ​លើ​ក្រុម PPI01។ ចំណែក​ឯ​ក្រុម RUPP01 ទទួល​បាន​ជ័យលាភី​លើ​ការ​រចនា ហើយ​ក្រុម NPIC02 ទទួល​បាន​ជ័យលាភី​ផ្នែក​វិស្វកម្ម និង​ក្រុម RUPP02 ទទួល​បាន​ជ័យលាភី​លើ​គំនិត​ច្នៃប្រឌិត។

ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៥ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា កន្លង​ទៅ​នេះ មាន​ការ​ចូលរួម​ជា​អធិបតីភាព​ពី​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​អង្គទូត ឯកឧត្ដម លោក​ជំទាវ លោក លោកស្រី បេក្ខជន និង​អ្នក​គាំទ្រ​ជាង ៨០០​នាក់ ដែល​ធ្វើ​ឲ្យ​កម្មវិធី​ប្រកួត​នេះ​កាន់​តែ​មាន​ភាព​សប្បាយ​រីករាយ​ថែម​ទៀត។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

ក្រុម PPI01 ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។
ក្រុម PPI01 ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។
ក្រុម RUPP01 ទទួល​បាន​ជ័យលាភី​លើ​ការ​រចនា។
ក្រុម RUPP01 ទទួល​បាន​ជ័យលាភី​លើ​ការ​រចនា។
ក្រុម NPIC02 ទទួល​បាន​ជ័យលាភី​ផ្នែក​វិស្វកម្ម។
ក្រុម NPIC02 ទទួល​បាន​ជ័យលាភី​ផ្នែក​វិស្វកម្ម។
ក្រុម RUPP02 ទទួល​បាន​ជ័យលាភី​លើ​គំនិត​ច្នៃប្រឌិត។
ក្រុម RUPP02 ទទួល​បាន​ជ័យលាភី​លើ​គំនិត​ច្នៃប្រឌិត។
អ្នក​គាំទ្រ​ក្រុម ITC 02 ដែល​ទទួល​បាន​ជ័យលាភី​លេខ​១។
អ្នក​គាំទ្រ​ក្រុម ITC 02 ដែល​ទទួល​បាន​ជ័យលាភី​លេខ​១។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។