Keyboard Shortcuts ៨ អ្នក​ប្រើ Windows 10 មិន​គួរ​រំលង

Keyboard shortcuts ដែល​ពេល​ខ្លះ​សំដៅ​លើ Windows hotkeys គឺ​ជា​ការ​ចុច key ផ្គួប​គ្នា​ចាប់​ពី ២ ដំណាល​គ្នា​ក្នុង​ពេល​តែ​មួយ។

4156
Windows+L = Lock computer
Windows+L = Lock computer

នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដែល​យើង​កំពុង​ប្រើប្រាស់​សព្វថ្ងៃ មាន​អ្នក​ខ្លះ​ពុំ​ទាន់​ដឹង​ពី​តិចនិក​រហ័ស​នៃ​ការ​ប្រើ keyboard shortcuts មួយ​ចំនួន ដើម្បី​ដំណើរការ​នូវ​ឃ្លា​បញ្ជា​ក្នុង​ការ​បើក​កម្មវិធី ឬ Menu ភ្លាមៗ​នៅ​ឡើយ​ទេ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Keyboard shortcuts ដែល​ពេល​ខ្លះ​សំដៅ​លើ Windows hotkeys គឺ​ជា​ការ​ចុច key ផ្គួប​គ្នា​ចាប់​ពី ២ ដំណាល​គ្នា​ក្នុង​ពេល​តែ​មួយ ក្នុង​គោល​បំណង​ដំណើរការ​កម្មវិធី​ណា​មួយ ឬ Menu ឬ Settings នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ (operating system) ដោយ​មិន​ចាំបាច់​ប្រើ Mouse ចុច​ចូល​តាម​ដំណាក់កាល​ពីរ​បី​តង់​ឡើយ។

ត​ទៅ​នេះ Tech Khmer សូម​លើក​យក​គន្លឹះ​ប្រើប្រាស់ Keyboard shortcuts ចំនួន ៨ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដូច​ខាង​ក្រោម៖

គ្រាប់​ចុច Windows ចុច​លើ​គ្រាប់​ចុច​នេះ នឹង​បើក ឬ​បិទ​នូវ Start Menu របស់ Windows 10។

Start Menu
Start Menu

គ្រាប់​ចុច Windows+A ដើម្បី​បើក Action Center ភ្លាមៗ​នៅ​ខាង​ស្ដាំ​ដៃ​នៃ​អេក្រង់​កុំព្យូទ័រ ដែល​ជា​ទូទៅ អ្នក​ត្រូវ​ប្រើ mouse ចុច​ទៅ​លើ​រូប notifications icon នៅ​ផ្នែក​ខាង​ក្រោម​ស្ដាំ​ដៃ។

Notification Center
Notification Center

គ្រាប់​ចុច Windows+E បើក File Explorer ដើម្បី​ស្វែងរក​ឯកសារ ឬ​ថត​ផ្ទុក​ឯកសារ។

File Explorer
File Explorer

គ្រាប់​ចុច Windows+G បើក Xbox Game bar នៅ​ពេល​ដែល​កំពុង​លេង video game។

គ្រាប់​ចុច Windows+I បើក Settings របស់ Windows 10 ដើម្បី​កំណត់​អ្វី​មួយ។

Windows Settings
Windows Settings

គ្រាប់​ចុច Windows+K ដំណើរការ Connect menu ដើម្បី​ភ្ជាប់​កុំព្យូទ័រ​របស់​យើង​ទៅ​កាន់​ឧបករណ៍​ផ្សេង​ទៀត​តាម​រយៈ Bluetooth។

Connect Menu
Connect Menu

គ្រាប់​ចុច Windows+L ចាក់​សោ​កុំព្យូទ័រ​ភ្លាមៗ (lock screen) និង​ទាមទារ​ឲ្យ​អ្នក​បញ្ចូល​លេខ​កូដ​សម្ងាត់​ឡើង​វិញ​ដើម្បី​អាច​ចូល​ប្រើប្រាស់​កុំព្យូទ័រ​បាន។ វា​មាន​អត្ថប្រយោជន៍​ខ្លាំង នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​ចាក់​សោ​កុំព្យូទ័រ​របស់​អ្នក​មិន​ឲ្យ​នរណា​ម្នាក់​ឃើញ​ពី​កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ ឬ​នៅ​ពេល​អ្នក​ចាំបាច់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​កុំព្យូទ័រ​ពីរ​បី​នាទី។

-Windows+Spacebar ដើម្បី​ជ្រើសរើស​ភាសា​សម្រាប់​ប្រើ​នៅ​លើ​ក្ដារ​ចុច (keyboard)។

Keyboard Languages
Keyboard Languages

Tech Khmer សង្ឃឹម​ថា​តិចនិក​ខាង​លើ នឹង​អាច​ជួយ​សម្រួល​អ្នក​បាន​ច្រើន​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ ហើយ​យើង​ខ្ញុំ​នឹង​លើក​យក​បច្ចេកទេស​ផ្សេង​ទៀត​មក​ចុះ​ផ្សាយ​ជូន​នៅ​លើក​ក្រោយ​ទៀត។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។